ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូនីតា ទ.ម្លា.យរឿងសោកស្តាយបំផុតមួយ ក្រោយ​មរណៈភាពលោក កៅ សីហា

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ឌី សូនីតា បានទម្លាយនូវរឿងរ៉ាវដ៏សោកស្តាយបំផុតមួយ ជាមួយផលិតករលោក កៅ សីហា ក្រោយពីលោកបានទទួលមរណភាព…

រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ឌី សូនីតា បានទម្លាយនូវរឿងរ៉ាវដ៏សោកស្តាយបំផុតមួយ ជាមួយផលិតករលោក កៅ សីហា ក្រោយពីលោកបានទទួលមរណភាព កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាលក្នុងវ័យ៤២ឆ្នាំ ។ តារាស្រីរូបនេះបានបញ្ជាក់ថា អ្វីដែលខ្ញុំនៅតែមិនអស់ចិត្តនិងសោកស្តាយបំផុត គឺមិនបានថតរឿងឲ្យគាត់ម្តងទៀតតាមសំណូមពរគាត់ ព្រោះតែជាប់មុខរបរនិងមើលកូន ហើយសន្យាថា យកគាត់ទៅញាំបាយជុំគ្នាម្តងទៀត តែពេលនេះអស់ឱកាសហើយ 😓😭🙇

ឌី សូនីតា បានបង្ហោះសំណេរបង្ហោះលើបណ្តាញសង្គមថា មើលតែឯង អង្គុយយំតែឯង 😭ពេលវេលាកាន់តែទៅមុខ ទំនាក់ទំនងល្អក៏កាន់តែថយក្រោយ ដោយសារតែយើងមិនខ្វាយខ្វល់ពីវារឺមិនសូវមានពេលឲ្យគ្នា អាចនិយាយបានថារវល់រៀងខ្លួន😔

នាងថា បទពិសោធន៍និងរឿងដែលខ្ញុំបានជួបប្រទះក្នុងជីវិតមួយនេះ វាបានបង្រៀនខ្ញុំជាច្រើន ពីទន់ជ្រាយមករឹងមាំ ពីការដេកដួលមកក្រោកឈរម្តងទៀត ពីរឿងអយុត្តធម៍ មកជាការទទួលយកទាំងញញឹមហើយក៏ដើរចេញ ។ ជីវិតមួយនេះ វាពិតជារញ៉េរញ៉ៃហើយខ្លីខ្លាំងណាស់ បើយើងមិនចេះរៀបចំ ។ រឿងខ្លះយើងគួរតែឆ្លាត ហើយរឿងខ្លះទៀតយើងគួរតែល្ងង់ តែអ្វីដែលយើងប្រកាន់ខ្ជាប់ហើយមិនបោះបង់គឺឧត្តមគតិ ភាពស្មោះត្រង់ និងក្តីស្រលាញ់ ។

នាងបញ្ជាក់ថា ខ្ញុំនិងបងសីហា មានឱកាសរួមការងារជាមួយគ្នាតិចណាស់ តែកេត្តរ៍ឈ្មោះ ភាពស្មោះត្រង់ សម្ថភាព ការតស៊ូនិងក្តីស្រលាញ់របស់ខ្ញុំដែលមានក្នុងខ្លួន វាបានធ្វើឲ្យគាត់តែងតែលើកឈ្មោះខ្ញុំមកសសើរប្រាប់គេ តែងរំលឹកជារឿយៗទៅអ្នកដទៃទាំងខ្ញុំមិនដឹងខ្លួន ហើយអ្វីដែលខ្ញុំនៅតែមិនអស់ចិត្តនិងសោកស្តាយបំផុតគឺមិនបានថតរឿងឲ្យគាត់ម្តងទៀតតាមសំណូមពរគាត់ ព្រោះតែជាប់មុខរបរនិងមើលកូន ហើយសន្យាថាយកគាត់ទៅញាំបាយជុំគ្នាម្តងទៀត តែពេលនេះអស់ឱកាសហើយបង 😓😭🙇

បើតាម ឌី សូនីតា ពាក្យចុងក្រោយដែលខ្ញុំចង់និយាយ ទាន់មានឱកាស ទាន់ពេលវេលានៅមាន សូមធ្វើរឿងគ្រប់យ៉ាងដែលអ្នកចង់ធ្វើឲ្យហើយ ទោះមិនបានល្អគ្រប់១០ដូចអ្វីដែលអ្នកចង់បាន តែហោចណាស់អ្នកនឹងមិនមានវិប្បដិសារីទៅថ្ងៃក្រោយ🙏🙇

ជាការកត់សម្គាល់ តារាសម្តែងនាង ឌី សូនីតា ធ្លាប់បានចូលរួមសម្តែងរឿង ម៉ែក្មេកចេញពីក្នុងព្រះចន្ទ ដែលដឹកនាំដោយផលិតករលោក កៅ សីហាដែលបានចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ហង្សមាសកាលពីអំឡុង៣ឆ្នាំមុន ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ