ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​រក​មុខ​អ្នក​បញ្ចេញ​ការណ៍​សម្ងាត់​អ៊ីស្រា​អែល​ត្រៀម​វា.យ​អ៊ីរ៉ង់

23 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​ល្វីង​មុខ​នឹង​រឿង​ថ្មី​មួយ​ទៀត​ហើយ​។​ ​នោះ​គឺ​ការ​លួច​បញ្ចេញ​ការណ៍​សម្ងាត់​អំពី​គម្រោង​អ៊ីស្រាអែល​ត្រៀម​វាយ​ប្រហារ​អ៊ីរ៉ង់​នា​ពេល​ខាង​មុខ​នេះ។ មិន​ទាន់​បាន​វាយ​ប្រហារ​ផង ផែន​ការ​នេះ​ត្រូវ​បែក​ធ្លាយ​ចេញ​ទៅ​ខាង​ក្រៅ​។ ដូច្នេះ អាមេរិក​កំពុង​តែ​ស្រាវ​ជ្រាវ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​តាម​រក​មុខ​អ្នក​ណា​ដែល​បញ្ចេញ​រឿង​នេះ​ទៅ​ខាង​ក្រៅ​។ នេះ​បើ​យោង​តាម​ប្រធាន​រដ្ឋ​អាមេរិក លោក​ម៉ាយ​ចន​សុន​ (Mike…

ទី​ក្រុង​វ៉ាស៊ីនតោន៖ រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​ល្វីង​មុខ​នឹង​រឿង​ថ្មី​មួយ​ទៀត​ហើយ​។​ ​នោះ​គឺ​ការ​លួច​បញ្ចេញ​ការណ៍​សម្ងាត់​អំពី​គម្រោង​អ៊ីស្រាអែល​ត្រៀម​វាយ​ប្រហារ​អ៊ីរ៉ង់​នា​ពេល​ខាង​មុខ​នេះ។ មិន​ទាន់​បាន​វាយ​ប្រហារ​ផង ផែន​ការ​នេះ​ត្រូវ​បែក​ធ្លាយ​ចេញ​ទៅ​ខាង​ក្រៅ​។ ដូច្នេះ អាមេរិក​កំពុង​តែ​ស្រាវ​ជ្រាវ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​តាម​រក​មុខ​អ្នក​ណា​ដែល​បញ្ចេញ​រឿង​នេះ​ទៅ​ខាង​ក្រៅ​។ នេះ​បើ​យោង​តាម​ប្រធាន​រដ្ឋ​អាមេរិក លោក​ម៉ាយ​ចន​សុន​ (Mike Johnson) ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​។​

​​ឯក​សារ​សម្ងាត់​នោះ​​រៀប​ចំ​​ដោយ​ទី​ភ្នាក់​ងារ​សម្ងាត់​ NGIA និយាយ​​ពី​ការ​វិភាគ​ស្ថាន​ការណ៍​ដោយ​ផ្អែក​ទៅ​លើ​រូប​ភាព​ពី​ផ្កាយ​រណប​​ចាប់​ពី​ថ្ងៃ​ទី​១៥-​១៦ ខែ​តុលា​​ដែល​តាម​ដាន​​សកម្ម​ភាព​របស់​កង​ទ័ព​អាកាស​ និង​ទ័ព​ជើង​ទឹក​អ៊ីស្រាអែល​។​ ​សំណុំ​ឯក​សារ​សម្ងាត់​នោះ​ត្រូវ​គេ​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​តេឡេ​ក្រាម​របស់​រុស្ស៊ី​។ អ៊ីស្រាអែល​បន្ត​រៀប​ចំ​ផែ​ន​ការ​វាយ​ប្រ​ហារ​សង​សឹក​អ៊ីរ៉ង់​ពី​បទ​បាញ់​មីស៊ីល​១៨០​គ្រាប់​កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​។ នេះ​ជា​លើក​ទី​២​ដែល​អ៊ីរ៉ង់​វាយ​ប្រហារ​អ៊ី​ស្រា​អែល​។ កាល​ពី​លើក​ទី​១​ អ៊ីរ៉ង់​បាញ់​មីស៊ីល និង​យន្ត​ហោះ​ដ្រូន​ចូល​អ៊ីស្រាអែល​។

បន្ទាប់​ពី​បាញ់​សម្លាប់​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហាម៉ាស់​ឈ្មោះ​ស៊ីន​វ៉ា​រួច​មក​ អ៊ីស្រាអែល​ចាប់​ផ្ដើម​បង្កើន​ការ​វាយ​លុក​កាន់​តែ​ខ្លាំង​ស្មើ​ដៃគ្នា​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​​ហាម៉ាស់​នៅ​ហ្កា​ហ្សា និង​មូល​ដ្ឋាន​របស់​ហេស​បូឡា​នៅ​លីបង់​។ ចំពោះ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​​ដែល​ថា​តើ​នឹង​មាន​វិធាន​ការ​បែប​ណា​ចំពោះ​អ្នក​បញ្ចេញ​ឯក​សារ​សម្ងាត់​​? លោក​ចន​សុន​ឆ្លើយ​តប​ថា​សំ​ណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​។ ​​លោក​នឹង​ជម្រាប​ឱ្យ​ដឹង​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​​ឆាប់​​ខាង​មុខ​នេះ​។​​

លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​ (រដ្ឋ​សភា)​កំពុង​បន្ត​តាម​ដាន​រឿង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​។ ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​ NGIA និង​ការិយាល័យ​ស៊ើប​ការណ៍​ជាតិ​ DNA មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​ទៅ​លើ​រឿង​នេះ​។ ចំណែក​មន្ទីរ​បញ្ចកោណ​ថ្លែង​ថា​ខ្លួន​កំពុង​ពិនិត្យ​មើល​​ព័ត៌​មាន​​ផ្សាយ​អំពី​ការ​បែក​ធ្លាយ​ការណ៍​សម្ងាត់​នោះ​។ យោង​តាម​​កាសែត​ញូយ៉ក​ថាម​ស៍​, មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ទទួល​ស្គាល់​​ស្ងាត់​ៗ​​​ថា​ឯក​សារ​ដែល​គេ​ទម្លាយ​តាម​តេឡេ​ក្រាម​នោះ​​គឺ​ជា​ការ​ពិត​។

ប៉ុន្តែ​ឯក​សារ​នោះ​គ្រាន់​តែ​មួយ​ចំណែក​តូច​នៃ​ឯក​សារ​សម្ងាត់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ដែល​អា​មេ​រិក​ប្រមូល​បាន​នៅ​ក្នុង​ដៃ​ពាក់​ព័ន្ធ​នឹង​ផែន​ការ​សម្ងាត់​របស់​អ៊ីស្រាអែល​។ ឯក​សារ​ទី​មួយ​មាន​ចំណង​ជើង​ថា​ «អ៊ីស្រាអែល​៖ កង​ទ័ព​អាកាស​បន្ត​ត្រៀម​ខ្លួន​បើក​ប្រតិបត្តិ​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​ និង​ត្រៀម​ខ្លួន​ធ្វើ​សមយុទ្ធ​យោធា​ដែន​អាកាស​»។ ឯក​សារ​នេះ​និយាយ​អំពី​យុទ្ធ​សាស្ត្រ​របស់​អ៊ីស្រាអែល​ដែល​ត្រៀម​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​​ និង​មីស៊ីល​បាញ់​ពី​អាកាស​ទៅ​លើ​ដី ​​(បាញ់​ចេញ​ពី​យន្ត​ហោះ​)​។​

​ឯក​សារ​សម្ងាត់​ទី​២​មាន​ចំណង​ជើង​ថា​ «អ៊ីស្រា​អែល​៖ កង​ទ័ព​ការ​ពារ​ជាតិ​បន្ត​​រៀប​ចំ​ផែន​ការ​​​វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​អា​វុធ​ និង​វាយ​ប្រហារ​ជា​សម្ងាត់​​តាម​យន្ត​ហោះ​ដ្រូន​​ទៅ​លើ​ប្រទេស​​​អ៊ីរ៉ង់​»។ លោក​បៃដិន​ថ្លែង​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​សប្ដាហ៍​មុន​ថា​លោក​យល់​ច្បាស់​ថា​អ៊ីស្រាអែល​នឹង​ចាត់​វិធាន​​ការ​ឆ្លើយ​តប​ទៅ​អ៊ីរ៉ង់​នៅ​ពេល​ណា​ និង​ឆ្លើយ​​តប​កម្រិត​ណា​។ ប៉ុន្តែ​លោក​យល់​ថា​ប្រទេស​ទាំង​២​នៅ​មាន​ឱកាស​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​​កើត​មាន​ការ​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​​។ លោក​ចង់​មាន​ន័យ​ថា​ប្រទេស​ទាំង​២​គួរ​តែ​ចរ​ចា​គ្នា​ឱ្យ​មាន​បទ​ឈប់បាញ់​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ