ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ យុវជន​ត្រូវ​មាន​ផ្នត់គំនិត​វិជ្ជមាន ហើយ​ជៀស​អំពី​គំនិត​ទាំងឡាយ​ណា ដែល​មាន​លក្ខណៈ​ជ្រុលនិយម ដែល​បង្ក​ឱ្យ​បែកបាក់​សាមគ្គីភាព និង​ឯកភាព​ជាតិ

1 ខែ មុន

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ចូលរួម​សំណេះសំណាល និង​បំពាក់​កន្សែង​យុវជន​កាកបាទក្រហមកម្ពុជា ​ចំនួន​ ៤,៧៤២នាក់ ​មក​ពី​គ្រឹះស្ថានឧត្ដមសិក្សា​​ ចំនួន​២៥ ​ក្នុង​រាជធានី​ភ្នំពេញ ​។

ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិ​ក​នោះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​ កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ព្រះ​រាជូបត្ថម្ភ​ព្រះរាជ​ទ្រព្យ ដល់​កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុង​ឱកាស​ទិវា​ពិភពលោក កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ជា​រៀង​រាល់​ឆ្នាំ ។

សម្តេច​មហា​បវរ​ធិ​បតី​ នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​កណ្តាល​ គណៈកម្មាធិការ​សាខា​រាជធានី​ខេត្ត គ្រប់​ៗ​អាណត្តិ​ ក្រុម​ប្រតិបត្តិ​គ្រប់​លំដាប់ថ្នាក់ អ្នក​ស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ដែល​តែងតែបាន និង​កំពុងបំពេញ​តួនាទី​ជា​ជំនួយការ​របស់​រាជរដ្ឋាភិបាល​ ក្នុង​វិស័យ​មនុស្សធម៌ ដោយ​ប្រកាន់ខ្ជាប់​ នូវ​គោលការណ៍​គ្រឹះ​ ទាំង​៧ របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​បំផុត​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​បែងចែក​វណ្ណៈ ជាតិ​សាសន៍​ឡើយ ​។

សម្តេច​មហា​បវរ​ធិ​បតី ​បាន​លើក​ឡើង​ថា ដោយសារ​សង្គ្រាម​ផ្ទៃក្នុង​កម្ពុជា អាសនៈ​របស់​កាកបាទក្រហមកម្ពុជា ​នៅ​សហព័ន្ធ​អន្តរជាតិ ត្រូវ​បាន​ព្យួរ​ទុក​ឱ្យ​នៅ​ទំនេរ​តាំងពី​ឆ្នាំ​១៩៧៥ រហូត​មក​ដល់​ឆ្នាំ​១៩៩៤ ។ ហើយ​ដោយសារ​នយោបាយ​ឈ្នះ ឈ្នះ ឆ្នាំ​១៩៩៨ ក៏​បាន​ផ្តល់​ដល់​កាកបាទ​ក្រ​ហ​កម្ពុជា​ នូវ​បរិយាកាស​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​អភិវឌ្ឍ​ស្ថាប័ន​ឱ្យ​បាន​រឹង​មាំ​ជា​ជំហាន​ៗ ចាក​ចេញពី​ការ​ពឹងផ្អែក​លើ​ជំនួយ​ពី​អន្តរជាតិ មក​ជា​សមាគម​ជាតិ​មួយ ដែល​មាន​ភាព​ចាស់ទុំ និង​ម្ចាស់​ការ​ បាន​ស្ទើរតែ​ទាំងស្រុង ។ ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​កាកបាទក្រហមកម្ពុជា បាន​ឆ្លងកាត់​ក្នុង​រយៈពេល ៦៩​ឆ្នាំ មកនេះ គឺជា​សក្ខីកម្ម​កាន់តែ​ច្បាស់​ថែម​ទៀត​ថា សន្តិភាព ជា​កត្តា​គន្លឹះ​ នៃ​ការ​អភិវឌ្ឍ និង​ជា​សេចក្តីសុខ​របស់​មនុស្សជាតិ ។ ក្នុង​បរិបទ​នេះ សម្រាប់​យុវជន​ជំនាន់​ក្រោយ ត្រូវ​យល់​ដឹង​ឱ្យ​ច្បាស់​ពី​តម្លៃពិត​ នៃ​សន្តិភាព ស្គាល់​ពី​គ្រោះថ្នាក់​ នៃ​សង្គ្រាម ស្គាល់​ពី​ការ​ឈឺចាប់​ នៃ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន និង​បណ្តុះ​ឆន្ទៈ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ការពារ​សន្តិភាព ​ដែល​មាន​ស្រាប់​ឱ្យ​បាន​ឋិតថេរ គង់វង្ស​យូរអង្វែង ។

សម្តេច​មហា​បវរ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ឱ្យ​យុវជន​ត្រូវ​បន្ត​រួម​គ្នា ​ក្នុង​ការ​បណ្ដុះ​ឧត្តមគតិ និង​ស្មារតី​ឯកភាព​ជាតិ ស្រឡាញ់​វប្បធម៌ ស្មារតី​ស្នេហា​ជាតិ និង​មាន​ផ្នត់គំនិត​វិជ្ជមាន ហើយ​ជៀស​អំពី​គំនិត​ទាំងឡាយ​ណា ​ដែល​មាន​លក្ខណៈ​ជ្រុលនិយម ដែល​បង្ក​ឱ្យ​បែកបាក់​សាមគ្គី​ ឯកភាព​ជាតិ ។ ក្នុង​នាម​ជា​យុវជន​កាកបាទក្រហមកម្ពុជា ត្រូវ​តែ​ស្គាល់ និង​ចង​ចាំ​ជា​និច្ច ​នូវ​ប្រវត្តិសាស្ត្រ​ប្រទេស​ជាតិ ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រវត្តិ​របស់​កាកបាទ​ក្រ​ហ​កម្ពុជា ហើយ​ត្រូវ​តែ​នាំ​គ្នា​គោរព​ដឹងគុណ បុព្វការី​ជន​របស់​ខ្លួន ដែល​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ បាន​ខិតខំ​យក​ជីវិត​ធ្វើ​ជាដើម​ទុន ដើម្បី​សន្តិភាព ភាព​សុខសាន្ត និង​ការ​អភិវឌ្ឍ​ជាតិ ។ ហើយ​ក្នុង​នាម​ជា​យុវជន មិន​ត្រឹមតែ​មានចំណេះ​វិជ្ជា​ទទួល​បាន​សញ្ញាបត្រ តែ​មួយ​មុខ​នោះ​ទេ គឺ​ថែម​ទាំង​មានទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​ មិន​អាច​កាត់ថ្លៃ​បាន​នោះ​គឺ សមត្ថភាព គុណធម៌ ព្រមទាំង​សុខភាព​ល្អ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ