ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មីនៃ​សាធា​រណ​រដ្ឋ​ឥណ្ឌូ​ណេ​ស៊ី

23 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេចបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់…

រាជធានី​ភ្នំពេញ​ ៖ សម្តេចបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៩ ខែ
តុលា ឆ្នាំ​២០២៤​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​ពិធី​ចូល​កាន់​តំណែង​របស់ លោក Prabowo Subianto ជា​ប្រធានាធិបតី​ថ្មី និង​លោក Gibran Rakabuming Raka ជា​អនុ​ប្រធា​នា​ធិបតី​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​ហ្សា​ការ​តា តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី Joko Widodo​។

ក្នុង​ដំណើរអម​សម្តេច​បវរធិ​បតី នាយក​រដ្ឋមន្ត្រី ក្នុង​ពិធី​នេះ ​រួម​មាននាយ​ឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស លោក​បណ្ឌិត អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ព្រមទាំង​ឥស្សរជនមួយ​ចំនួន​ទៀត​។

ការ​អញ្ជើញ​ចូលរួម​របស់សម្តេច​បវរធិ​បតី​នាយក​រដ្ឋមន្ត្រី ក្នុង​ពិធី​ចូល​កាន់​តំណែង​នេះ នឹង​បង្ហាញ​យ៉ាង​ច្បាស់ពី​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ និង​ទំនាក់ទំនង​ដ៏​ជិត​ស្និទ្ធិ​រវាង​ប្រទេស​ទាំង​ពីរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ