ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យសកម្មលួច និងបង្កអសន្តិសុខដល់ប្រជាពលរដ្ឋត្រូវបានក្របួច.ក

1 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​សកម្ម​ក្នុង​អំពើ​លួច​និង​បង្ក​ភាព​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង ក្រោយ​ប្រព្រឹត្ត​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​កាលពី​ពេល​ថ្មី ។ សមត្ថកិច្ច​ក៏​បាន​ត្រួតពិនិត្យ​ទៀង​ផ្ទាត់​លើ​ឯកសារ​ជាមួយនឹង​វត្ថុ​តាង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។ ក្រោយ​ការ​ក្រសោប​ក្រុម​ជនសង្ស័យ​ដ៏​សកម្ម​ខាងលើ អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង​ក៏​បាន​បង្ហាញមុខ​ជនសង្ស័យ​ទាំងនោះ រួម​វត្ថុ​តាង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨…

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​សកម្ម​ក្នុង​អំពើ​លួច​និង​បង្ក​ភាព​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង ក្រោយ​ប្រព្រឹត្ត​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​កាលពី​ពេល​ថ្មី ។ សមត្ថកិច្ច​ក៏​បាន​ត្រួតពិនិត្យ​ទៀង​ផ្ទាត់​លើ​ឯកសារ​ជាមួយនឹង​វត្ថុ​តាង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។ ក្រោយ​ការ​ក្រសោប​ក្រុម​ជនសង្ស័យ​ដ៏​សកម្ម​ខាងលើ អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង​ក៏​បាន​បង្ហាញមុខ​ជនសង្ស័យ​ទាំងនោះ រួម​វត្ថុ​តាង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ តុលា ២០២៤​។

លោក​វរសេនីយ៍ឯក ឈូក កុ​ម៉ុ​ល អធិការ​ក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា តប​តាម​បណ្ដឹង​ប្រជា​ពលរដ្ឋ​ក្នុងករណី​បាត់​ម៉ូតូ កម្លាំង​នគរបាល​ក្រុង​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​ប៉ុស្តិ៍ មូលដ្ឋាន ស្រាវជ្រាវ ប្រមាញ់​រហូត​ក្រសោប​បាន​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់ និង​រឹម​អូស​យក​ម៉ូតូ​បាន​មក​វិញ​ចំនួន​៤​គ្រឿង ។

លោក​បន្ត​ថា ក្រុម​ទាំងនេះ​ជា​ក្រុម​សកម្ម​ចេញ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដោយ​ឥត​រើសមុខ ដូច​ជា​ម៉ូតូ លួច​កាត់​ខ្សែភ្លើង និង​គាស់​ផ្ទះ​លួច​សម្ភារៈ​របស់របរ​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ច្រើន​ទៀត ។
លោក​អធិការ​បន្ថែម​ថា ជាមួយនឹង​ការ​បង្ក្រាប​បាន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ ក៏​បក្សពួក​មាន​២​នាក់​ទៀត​នាំ​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​លក់​នៅ​ភ្នំពេញ ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​ធ្វើការ​ទំនាក់​ទំនង​គ្នា ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​តាម​ចាប់ខ្លួន​យក​មក​អនុវត្ត​ច្បាប់​អោយ​ខាង​តែ​បាន​។

លោក​អធិការ​ក្រុង​បន្ត​ទៀត​ថា ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​ក្រៅពី​ចេញ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ក៏​ជា​ក្រុម​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​កណ្ដាល​យប់​អា​ធ្រា​ត្រ​ផង​ដែរ​។

ទាក់ទិន​ករណី​ចោរកម្ម​ខាងលើ លោក​អធិការ​ក្រុង​ក៏​បាន​រំលឹក​ផង​ដែរ​ថា ជា​បន្តបន្ទាប់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​ចុះ​បង្ក្រាប​ក្រុម​ចោល​ដែល​កាត់​ខ្សែភ្លើង​បានជា​បន្តបន្ទាប់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ព្រមទាំង​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​ច្រើន​ករណី​ផង​ដែរ​។

លោក​អធិការ​ថា ជាមួយ​គ្នា​នេះ​សូម​ឱ្យ​ប្រជាពលរដ្ឋ​យើង ត្រូវ​លើកកម្ពស់​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ ហើយ​បើ​បានដឹង​ពីមុខ​សញ្ញា​ចោរលួច​ចោរប្លន់​នៅ​ក្នុង​មូលដ្ឋាន​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​យើង​រួម​គ្នា​ចាត់វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា កុំ​ឲ្យ​ជនសង្ស័យ​ទាំងនោះ​មាន​លទ្ធភាព​ចេញ​ប្រព្រឹត្ត​សកម្មភាព​បន្ត​។

ជនសង្ស័យ​ទាំង​៥​នាក់ ដែល​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ លី​ពុត​តុលា អាយុ​២២​ឆ្នាំ ជា​មេខ្លោង ទី​២-​ឈ្មោះ សាយ​នី​ត អាយុ​១៧​ឆ្នាំ មាន​ប្រើប្រាស់​គ្រឿងញៀន​បន្ថែម​ទៀត ទី​-៣​ឈ្មោះ​ឈុំ​ដូ​រ៉ូ​ន អាយុ​១៨ ឆ្នាំ ទី​៤-​ឈ្មោះ​វ៉ា​ន់​វ៉ា​រី អាយុ​១៨​ឆ្នាំ និង​ទី​៥-​ឈ្មោះ​អ៊ូ​ន បញ្ញា អាយុ​១៨​ឆ្នាំ អ្នក​ទាំង​៥​រស់នៅ​ក្នុង​ក្រុង ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

ដោយឡែក ជនសង្ស័យ​ដែល​ជា​បក្សពួក​ចំនួន​២​នាក់​ទៀត​ដែល​យក​ម៉ូតូ​ទៅ​លក់​ដល់​ភ្នំពេញ​សមត្ថកិច្ច​និង​បន្ត​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ