ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ភ្នំ​ បង្កឱ្យជន់​លិច​ភូមិ​ផ្សារ​ព្រំ​​បាន​ស្រក​អស់​​វិញ​ហើយ​​

2 ខែ មុន

ខេត្ត​ប៉ៃលិន ៖ យោង​តាម​របាយការណ៍​អភិបាលខេត្ត​ប៉ៃលិន កាលពី​យប់​រំលង​អ​ធ្រា​ត​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤ បានអោយ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ជន់​លិច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំបាន​ស្រក​អស់​វិញ​ហើយ វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​គិត​ត្រឹម​ម៉ោង១២ និង៤៧​យប់ឈាន​ចូល​ថ្ងៃ​ទី​១៩…

ខេត្ត​ប៉ៃលិន ៖ យោង​តាម​របាយការណ៍​អភិបាលខេត្ត​ប៉ៃលិន កាលពី​យប់​រំលង​អ​ធ្រា​ត​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤ បានអោយ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ជន់​លិច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំបាន​ស្រក​អស់​វិញ​ហើយ វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​គិត​ត្រឹម​ម៉ោង១២ និង៤៧​យប់ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៤​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុមការងារ​នឹង​ចុះ​រៀបចំ​សម្អាត​បរិស្ថាន និង​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​សម្ភារៈ​ប្រើប្រាស់​ស្បោង​អាហារ នៅ​ព្រឹក​ថ្ងៃស្អែក​ត្រូវ​នឹង​ថ្ងៃ​១៩ ខែតុលា ឆ្នាំ​២០២៤ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​ដឹកនាំ​ចុះ​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ជំទាវ អភិបាលខេត្ត ក្រុមការងារ​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា មិន​មាន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដល់​អាយុជីវិត​ឡើយ​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ជំទាវ​ក៏បាន​ជូនដំណឹង​ដល់​បងប្អូន​ជា​ម្ចាស់​ម៉ូតូ​បាន​ចត​នៅ​ច្រក​ទ្វារ​អន្តរជាតិ និង​ម៉ូតូ​បាន​ហូរ​តាម​ទឹក​សូម​មក​ទទួលយក​ម៉ូតូ​វិញ​ដោយ​ភ្ជាប់​មក​ជាមួយ​ឯកសារ​បញ្ចា​ក់​ជា​ម្ចាស់​កម្ម​សិទ្ធ ក្រុមការងារ​រដ្ឋបាល​ខេត្ត នៅ​រង់ចាំ​ពិនិត្យ​ប្រគល់​ជូន​វិញ ចាប់ពី​ព្រឹកស្អែក​ម៉ោង​៨​និង​០០​នាទី​។

សូម​បញ្ចា​ក់ ម៉ូតូ​ក្រុមការងារ​សង្គ្រោះ​រក្សា​ទុក​ជូន​មាន​ចំនួន​៣៤​គ្រឿង នៅ​បាត់​ម៉ូតូមួយ​ចំនួន និង ម៉ូតូ​កង់​បី២​គ្រឿង ក្រុមការងារ​កំពុង​ស្វែងរក​បន្ត​ទៀត ដោយសារ​ទឹកជំនន់​កួច​យក​ទៅ​បាត់​។
ដូច្នេះ សូម​ពុក​ម៉ែ​បងប្អូន​ទទួល​បាន​សុខ​សុ​វត្តិភាព​គ្រប់​ៗ​គ្នា ក្រុមការងារ​កងកំលាំង​ប្រចាំការ​នៅ​ជាមួយ​បងប្អូន​២៤​ម៉ោង រហូត​ដល់​សភាពការណ៍​ល្អ​ប្រសើរ​ធម្មតា​វិញ ។

ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​បើក​ដំណើរការ​ជា​ធម្មតា​បន្ទាប់​ពី​ទទួល​រងទឹក​ជំនន់ បិទ​អស់​រយៈពេល​៥​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០២៤ ។ លោក​ជំទាវ​សូម​អរគុណ​ដល់​កងកំលាំង​គណៈ​បញ្ចា​ការ​ឯកភាព​ទាំង​បី កំលាំង​យុវជន កំលាំង​មូល​ដ្ធា​ន ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​យើង ។

លោក​ជំទាវ​ក៏​សូម​អរគុណ​ក្រុមការងារ​ច្រក​ទ្វារ​ភាគី​ថៃបាន​សហការ​សម្របសម្រួល​បើក​ច្រក​ទ្វារ​ព្រំដែន ដើម្បី​ជួយ​អោយ​អ្នក​ធ្វើ​ដំណើរ និង រថយន្ត​ដឹក​ទំនិញ​ឆ្លង​គ្មាន​កំណត់​ពេលវេលា ដើម្បី​ជៀសវាង​ការ​កកស្ទះ​ចរាចរណ៍​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ