ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថ្លែង​ថា​បើ​អាមេរិក​ដាក់​ពង្រាយ​នុយ​ក្លេ​អ៊ែរ​នៅ​ជ​ប៉ុន​នឹង​មាន​បញ្ហា​ធំ

12 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ មាន​រឿង​ក្ដៅ​ជា​មួយ​គ្នា​ទៀត​ហើយ​រវាង​រុស្ស៊ី និង​អាមេរិក​នៅ​លើ​ឆាក​នយោបាយ​អន្តរ​ជាតិ​ និង​សន្តិ​សុខ​សាកល​។ បន្ទាប់​ពី​លេច​ឮ​ល្ហៀង​ៗ​ថា​អាមេរិក​ត្រៀម​​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​លើ​ទឹក​ដី​ជប៉ុន​ រុស្ស៊ី​​ព្រមា​ន​ថា​ការ​ដាក់​ពង្រាយ​នុយ​ក្លេអ៊ែរ​ជា​ទម្រង់​​អង្គ​ការ​ណា​តូ​នៅ​ទ្វីប​អាស៊ី​​នោះ​អាច​នឹង​នាំ​ទៅ​ដល់​ការ​ដួល​រលំ​ទាំង​ស្រុង​នូវ​ស្ថិរ​ភាព​​នៅ​ក្នុង​តំបន់​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា សា​ការ៉ូវ៉ា…

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ មាន​រឿង​ក្ដៅ​ជា​មួយ​គ្នា​ទៀត​ហើយ​រវាង​រុស្ស៊ី និង​អាមេរិក​នៅ​លើ​ឆាក​នយោបាយ​អន្តរ​ជាតិ​ និង​សន្តិ​សុខ​សាកល​។ បន្ទាប់​ពី​លេច​ឮ​ល្ហៀង​ៗ​ថា​អាមេរិក​ត្រៀម​​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​លើ​ទឹក​ដី​ជប៉ុន​ រុស្ស៊ី​​ព្រមា​ន​ថា​ការ​ដាក់​ពង្រាយ​នុយ​ក្លេអ៊ែរ​ជា​ទម្រង់​​អង្គ​ការ​ណា​តូ​នៅ​ទ្វីប​អាស៊ី​​នោះ​អាច​នឹង​នាំ​ទៅ​ដល់​ការ​ដួល​រលំ​ទាំង​ស្រុង​នូវ​ស្ថិរ​ភាព​​នៅ​ក្នុង​តំបន់​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា សា​ការ៉ូវ៉ា (Maria Zakharova)។​

សូម​រំលឹក​ថា​នៅ​មុន​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែងរបស់​ខ្លួន​ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​​​ជប៉ុន​  លោក​អ៊ីស៊ីបា​ ​បាន​ប្រកាស​អំពី​ផែន​ការ​កែ​សម្រួល​គោល​នយោបាយ​របស់​ខ្លួន​​ជា​មួយ​ទី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​​បំផុត​។ លោក​ថា​ទៅ​ថ្ងៃ​មុខ​អាច​នឹង​បង្កើត​អង្គ​ការ​ណាតូ​នៅ​ទ្វីប​អាស៊ី​ ហើយ​នឹង​ការ​អនុញ្ញាត​​ឱ្យ​ដាក់​ពង្រាយ​​កង​ទ័ព​ជប៉ុន​នៅ​ទឹក​ដី​អាមេរិក​ថែម​ទៀត​។​

យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​លោក​អ៊ីស៊ីបា បក្ស​សម្ព័ន្ធ​យោធា​ថ្មី​នេះ​អាច​នឹង​មាន​ការ​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេអ៊ែរ​ (នៅ​លើ​ទឹក​ដី​ជប៉ុន) ដើម្បី​ការ​ពារ​ប្រទេស​ជប៉ុន​ពី​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ប្រទេស​អមិត្ត​។ ជា​ពិសេស​ នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជិត​ខាង​របស់​ជប៉ុន​ចំនួន​បី​សុទ្ធ​តែ​មាន​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ដៃ​។ នោះ​គឺ​ចិន រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​។​

ដូច្នេះ លោក​ស្រី​សា​កា​រ៉ូវ៉ា​បាន​ដាក់​ជា​សំណួរ​ថា​ «ចុះ​បើ​​រឿង​នេះ​កើត​ឡើង​មែន​ (បង្កើ​ត​អង្គ​ការ​ណាតូ​អាស៊ី និង​ដាក់​ពង្រាយ​នុយ​ក្លេអ៊ែរ​​នៅ​លើ​ទឹក​ដី​ជប៉ុន​) សួរ​ថាតើ​​នឹង​មាន​អ្វី​កើត​ឡើង​? ចម្លើយ​ដែល​ត្រឹម​ត្រូវ​គឺ​ «បញ្ហា​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ដែល​​មាន​បញ្ហា​រ៉ាំ​រ៉ៃ​ជា​យូរ​មក​ហើយ​នោះ​​នឹង​ដួល​រលំ​ទាំង​ស្រុង​​»​។

តាម​​មើល​ទៅ ​​រដ្ឋាភិបាល​ទី​ក្រុង​តូក្យូ​បើ​ទុក​ជា​អនុវត្ត​នយោបាយ​នេះ​ក៏ប្រហែល​ជា​មិន​ធ្វើ​ឡើង​ទាំង​ប្រញាប់​ប្រញាល់​ពេក​​នោះ​ទេ​។ ​​មិន​ទាន់​បាន​អី​ផង ​​​​ឥណ្ឌា និង​អាមេរិក​ចាប់​ផ្ដើម​ខ្វែង​គំនិត​គ្នា​ជា​បណ្ដើរ​ៗ​ហើយ​ពាក់​ព័ន្ធ​នឹង​គម្រោង​ដាក់​ពង្រាយ​នុយ​ក្លេអ៊ែរ​នេះ​។ ​ឥណ្ឌា​​ជា​សមាជិក​ក្រុម​សម្ព័ន្ធ​មិត្ត​ចតុ​ភាគី​ខ្វត​​ផង​ (Quad) ហើយ​ក៏​ជា​​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​ផង​ដែរ​។

បន្ទាប់​​ពី​មាន​ប្រតិ​កម្ម​ជា​ចំហពាក់​ព័ន្ធ​នឹង​​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​អង្គ​ការ​ណាតូនៅ​ទ្វីប​​អាស៊ី និងការ​ដាក់​ពង្រាយ​នុយ​ក្លេអ៊ែរ​នោះ រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន ​លោក​អ៊ីវ៉ាយ៉ា​(Takeshi Iwaya)​ ថ្លែង​​ថា​នេះ​គ្រាន់​តែ​ជា​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​អនាគត​តែ​ប៉ុណ្ណោះ​​។ មាន​ន័យ​ថា​ប្រទេស​ទាំង​២​ អាមេរិក និង​ជប៉ុន​ មិន​ទាន់​ដាក់​ចេញ​យន្ត​ការ​ ឬ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​​​នៅ​ឡើយ​ទេ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ