ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១សប្តាហ៍តុលាការចាត់ការលើសំណុំរឿងពាក់ព័ន្ធគ្រឿងញៀ.នសរុប៨២ករណី ក្នុងនោះមានជនសង្ស័យចំនួន២៦១នាក់

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ តុលាការ​បាន​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​សរុប​ចំនួន​៨២​ករណី ដែល​ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​២៦១​នាក់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ តុលាការ​បាន​ចាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​សរុប​ចំនួន​៨២​ករណី ដែល​ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​២៦១​នាក់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០២៤ ថា ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត បាន​ទទួល​ចាត់ការ​លើ​សំណុំរឿង ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​សរុប​ចំនួន​៨២ ករណី ដែល​ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​២៦១​នាក់ និង​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​១៨៤​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ដែល​បាន​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀ​.​ន​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​របស់​សង្គម​ជាតិ ព្រមទាំង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។

បន្ថែម​ពី​នេះ ក្នុង​នាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចាក​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន​ក៏​ដូច​ជា ចៀសវាង​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្ក​អន្តរាយ​ដល់​គ្រួសារ និង​សង្គម​ជាតិ និង​ចូលរួម​អនុវត្ត «៣​កុំ ១​រាយការណ៍​» ដែល​មាន​ន័យ​ថា «​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង​ក្នុង​បទល្មើស​នានា និង​ជួយ​រាយការណ៍​ពី​បទល្មើស​គ្រឿង​ញៀ​.​ន និង​បទល្មើស​ផ្សេង​ៗ​ទៀត​» ដែល​កើត​មាននៅ​មូលដ្ឋាន​របស់​ខ្លួន​ជូន​ដល់​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ