ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ឡើង​បេះ​ផ្លែ​ថ្កូវ ជាន់​មែក​ពុកផុយបាក់​ធ្លាក់​ រង​របួសធ្ងន់

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​ឡើង​បេះ​ផ្លែ​ថ្កូវ មាន​កម្ពស់​ប្រមាណ​ជាង​១០​ម៉ែត្រ ហើយ​ជាន់​ចំ​មែក​ពុក បាក់​ធ្លាក់​មក​ក្រោម ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​ឡើង​បេះ​ផ្លែ​ថ្កូវ មាន​កម្ពស់​ប្រមាណ​ជាង​១០​ម៉ែត្រ ហើយ​ជាន់​ចំ​មែក​ពុក បាក់​ធ្លាក់​មក​ក្រោម ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​ក្នុង​វត្ត​ប្រជុំ​សាគរ​ហៅ​វត្ត​ថ្មី​ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​ធ្លាក់​ពីលើ​ដើម​ស្កូវ​ឈ្មោះ ចឺម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ដើរ​បេះ​ត្រកួន និង​ផ្លែ​ឈើ​យក​ទៅ​លក់ ស្នាក់​នៅ​ពុំ​ពិតប្រាកដ ។

តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​ដើរ​បេះ​ផ្លែ​ឈើ យក​ទៅ​លក់​។ ហើយ​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ បាន​ឡើង​បេះ​ផ្លែ​ថ្កូវ នៅ​ក្នុង​វត្ត ដែល​មាន​ដើម​ធំ មែក​សាខា មាន​កម្ពស់​ប្រមាណ​ជាង​១០​ម៉ែត្រ ដើម្បី​យក​ទៅ​លក់​។ ខណៈ​ពេល​នោះ ក៏​បាន​ជាន់​ចំ​មែក​ពុក​ផុយ បាន​បាក់​ធ្លាក់​មក​ក្រោម បណ្ដាល​អោយ​របួស​ធ្ងន់ធ្ងរ បាក់ដៃ​ខាងស្ដាំ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​គ្រោះថ្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​រាយការណ៍​ទៅ​សមត្ថកិច្ច​ទាក់ទង​រថយន្ត​សា​ម៉ុ​យ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ