ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ទូរសព្ទ​បាន​សម្រេច​នៅខណ្ឌ​ទួល​គោក​ តាម​ខ្លួន​បាន​២​នាក់ ​នៅ​ឬ​ស្សី​កែវ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួល​គោក ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ​ខែតុលា​ ឆ្នាំ​២០២៤​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពី​នារី​ម្នាក់​ តាម​ដងផ្លូវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួល​គោក ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ​ខែតុលា​ ឆ្នាំ​២០២៤​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពី​នារី​ម្នាក់​ តាម​ដងផ្លូវ ​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក បាន​សម្រេច​ ហើយ​ព្យាយាមគេចខ្លួន​ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន ៖ ​១-​ឈ្មោះ ទ្រី ប៊ុ​ន​ហាប់ ហៅ ហាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ និង​២-​ឈ្មោះ ហ៊ុន សេង ហៅ សេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរសព្ទ​ដៃ​០១​គ្រឿង​) ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល២៣និង០០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ​(​ឆក់​ទូរសព្ទ​ដៃ​០១​គ្រឿង​) ឃាត់ខ្លួន​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥ សង្កាត់​គី​ឡូត៍​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ប្រព្រឹត្ត​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​២៩១ ក្រុម​ទី​៦៤ ភូមិ​១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​២២និង៤០​នាទី ។

បន្ទាប់​ពី​ចាប់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង ​រួម​មាន ​៖
​ម៉ូតូ​០១​គ្រឿង​ម៉ាក Suzuki Nex ស៊េរី ​2024 ព​ណ៍​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1KO-4643 ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់ និង​ទូរសព្ទ​ដៃ​០១​គ្រឿង​ម៉ាក iPhone11 ពណ៌​ស ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ផា​ន គី​ម​ហួយ ភេទ​ស្រី អាយុ​២១​ឆ្នាំ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់ ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ​ដើម្បី​ចាត់​បន្ត​តាម​និ​តិ​វិធី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ