ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ​ជនដៃដល់ជាបងបង្កើតលើកដៃប្រល័.យជីវិ.តប្អូន រួច​គេ.ចខ្លួនទៅពួ.នផ្ទះសាច់ញាតិនៅខេត្តសៀមរាប

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ឃាតករដែលវាយសំលាប់ប្អូនបង្កើត ត្រូវ​ចាប់ខ្លួនបានហើយនៅពេលគេចខ្លួនទៅពួនផ្ទះ​សាច់ញាតិ ហើយ​ត្រូវឃាត់ខ្លួនបាននៅម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ។…

ខេត្ត​បន្ទាយមានជ័យ ៖ ឃាតករដែលវាយសំលាប់ប្អូនបង្កើត ត្រូវ​ចាប់ខ្លួនបានហើយនៅពេលគេចខ្លួនទៅពួនផ្ទះ​សាច់ញាតិ ហើយ​ត្រូវឃាត់ខ្លួនបាននៅម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ។ គួររំលឹកថា ធ្លាប់​ប្រមា​.​ថ​ជីវិត​ប្អូន​ម្តង​ទៅ​២​ដង លុះ​លើក​នេះ​លើកដៃ​ផ្តា​.​ច់​សង្ខារ រួច​ដើរទៅ​ប្រាប់​ម្តាយ ហើយ​គេចខ្លួន​បាត់

ក្រោយមានករណីឃាតកម្មបងប្រុសវ៉ៃសំលាប់ប្អូនប្រុសបង្កើតកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណឃាត់ករមានឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុសអាយុ៣២ឆ្នាំ(មុខរបបរត់តាក់ស៊ី)ត្រូវជាបង្កើតជនរងគ្រោះដែលស្លាប់ឈ្មោះ ស្រង់ នេត្រា ភេទប្រុសអាយុ៣០ឆ្នាំ(មុខរបបលក់បាយ)ដែលរស់នៅភូមិកើតហេតុ។

មានករណីឃាតកម្មកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចុះទៅកន្លែងកើតហេតុបានពិនិត្យនិងធ្វើកោសលវិច្ឆ័យជាករណីឃាតកម្មបងប្រុសយកចបជីកដែកវ៉ៃទៅលើប្អូនប្រុសបណ្តាលស្លាប់ក្នុងថ្លក់ឈាមហើយបានបើករថយន្តផ្ទាល់ខ្លួនគេចបាត់ទាំងកណ្តាលយប់កម្លាំងបានធ្វើការស្រាវជ្រាវរកឃាតករដើម្បីចាប់ខ្លួន។

ពេលនេះទទួលព័ត៌មានបានដឹងថាឃាត់ករដែល​ជាបង​បង្កើតបានគេចខ្លួនពេលនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានហើយនៅវេលាម៉ោង១០ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប។

នៅពេលឃាត់ករបានបើករថយន្តគេចខ្លួនទៅស្នាក់នៅផ្ទៈសាច់ញាតិខាងប្រពន្ធដែលបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននៅផ្ទៈដែលយករថយន្តគ្រប​ចោលក្បែរ​ផ្ទៈនិងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនឃាត់ករដៃដល់ម្នាក់និងរថយន្តផ្ទាល់ខ្លួនម៉ាកាំម៉ារីឆ្លាមពណ៌ឆ្លូញដែលឃាត់ករធ្លា​ប់​ទៅស្នាក់នៅកាលពីបុណ្យភ្ជុំបិណ្ឌ ពេលនេះឃាត់ខ្លួនបាន​ហើយ រួច​បញ្ជូនមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ