ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ ៨​ខែដើមឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​ចិន​ជិត៥៤​ម៉ឺន

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជាបានឱ្យ​ដឹង​ថា រយៈពេល៨​ខែ ដើមឆ្នាំ​២០២៤ កម្ពុជា​ទទួល​បានទេសចរ​ណ៍​អន្តរ​ជាតិប្រមាណ​៤,២៩ លាន​នាក់ កើនឡើង២២,៥% ក្នុង​នោះ​ទេស​ចរ​ជា​ជនជាតិ​ចិន​មាន​ប្រមាណ​ជិត​៥៤​ម៉ឺន​នាក់ កើនឡើង៤៧,៧%…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជាបានឱ្យ​ដឹង​ថា រយៈពេល៨​ខែ ដើមឆ្នាំ​២០២៤ កម្ពុជា​ទទួល​បានទេសចរ​ណ៍​អន្តរ​ជាតិប្រមាណ​៤,២៩ លាន​នាក់ កើនឡើង២២,៥% ក្នុង​នោះ​ទេស​ចរ​ជា​ជនជាតិ​ចិន​មាន​ប្រមាណ​ជិត​៥៤​ម៉ឺន​នាក់ កើនឡើង៤៧,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣​ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម ​ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​រវាង​លោកស្រី JING HE អគ្គ​នាយិកា​មន្ទីរ​វប្បធម៌​និង ទេសចរណ៍​ខេត្ត​
ហី​ឡុ​ង​ជាំ​ង (Heilongjiang) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កាលពី​ពេល​ថ្មី​ៗ​នេះ​។

ក្ន​ង​ជំនួប​នេះ ​ឯកឧត្តម ហួត ហាក់ បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង មិត្តភាព​ជា​ប្រពៃណី​ទំនាក់ទំនង​ការទូត​ដែល​មាន​រយៈពេល​៦៦​ឆ្នាំ ជា​មិត្តភាព​ដែកថែប និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

ក្រោមក្របខណ្ឌ កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ សំដៅ​សម្រេច​បាន​នូវ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម កម្ពុជា​-​ចិន កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ មាន​ភាព​រីក​ចម្រើន និង​ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ទេសចរណ៍ ដោយ​ឆ្នាំ​២០២៤ ជា​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន​។

ឯកឧត្តម​រដ្ឋមន្ត្រីក៏​បាន​ជម្រាប​ជូន​អំពី​លទ្ធផល​នៃ​ការ​ចូលរួម​ពិព័រណ៍​ទេសចរណ៍​ចិន​-​អាស៊ាន ឆ្នាំ​២០២៤ លើក​ទី​១០ នៅ​ទីក្រុង​គួ​យ​លី​ន តំបន់​ស្វយ័ត​ក្វា​ង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​២៤-២៦ ខែកញ្ញា ឆ្នាំ​២០២៤​ ។

ជា​ការ​ឆ្លើយ​តប លោកស្រី​អគ្គ​នាយិកា​មន្ទីរ​វប្បធម៌ ​និង​ទេសចរណ៍​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះលោក​រដ្ឋមន្ត្រី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមារញឹក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា និង​អនុញ្ញាត​ជូន​លោកស្រី និង​សហការី​បាន​ចូល​ជួប​ពិភាក្សា​ការងារ​។

ជា​កិច្ច​បន្ទាប់ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​ស្ថានភាព​នយោបាយ ដែល​មាន​សភាព​ល្អ​ប្រសើរ លើ​គ្រប់​ទិដ្ឋភាព​រួម​មាន​៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែល​បង្ក​បរិយាកាស​អនុគ្រោះ និង​អំណោយផល​ដល់ ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ទាក់ទាញ​ទេសចរ​អន្តរជាតិ និង​ការ​វិនិយោគ ក ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស និង​ប៉ិន​ប្រស របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង យន្តការ​លើកទឹកចិត្ត​ជា​ច្រើន​ដល់​វិស័យ​ឯកជន ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍ ដែល​បាន​ដាក់​ចេញ​ដោយ រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​កន្លង​មក​។

ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ ប្រទេស​កម្ពុជា​ទទួល បាន​ទេសចរ​អន្តរ​ជាតិប្រមាណ ៥,៤៥ លាន​នាក់ ក្នុង នោះ​ទេសចរ​ជនជាតិ​ចិន មាន​ប្រមាណ​ជាង​៥៤​ម៉ឺន​នាក់​។ កិច្ច​ជំនួប​ពិភាក្សា​ការងារ ក្រោម​អធិបតីភាព លោក​រដ្ឋមន្ត្រី បាន​បញ្ចប់​ដោយ​ភាតរភាព និង​ផ្លែផ្កា ដែល​ទទួល​បាន​លទ្ធផល លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​ទេសចរណ៍​ដូច​ខាងក្រោម​៖

១-រដ្ឋបាល​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង ផ្តល់​កិច្ចសហការ​ល្អ និង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​គោលដៅ​ទេសចរណ៍​កម្ពុជា ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាជន​ចិន និង​ជំរុញ ដល់​ប្រជាជន​ចិន មក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន ព្រមទាំង​ជួយ​ទប់ស្កាត់ និង​លុប​បំបាត់​រាល់​ព័ត៌មាន ក្លែងក្លាយ​ដែល​ជះ​ផល​អវិជ្ជមាន ដល់​ប្រទេស​កម្ពុជា​។

២-រដ្ឋបាល​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង ជួយ​ជំរុញ​ទាក់ទាញ​អ្នក​វិនិយោគ​ចិន មក​បណ្តាក់ទុន​បង្កើត​ផលិតផល​ទេសចរណ៍​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ពោរពេញ​ដោយ សក្តានុពល​វិនិយោគ​។

៣-​ក្រសួងទេសចរណ៍ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង ដើម្បី​ដាក់​ចេញ នូវ​ផែនការ​និង​សកម្មភាព​ចាំបាច់​នានា​រួម​គ្នា ដើម្បី​ជំរុញ​លំហូរ​ទេសចរ​នៃ​គោលដៅ​ទាំង​ពីរ​។

៤-លោក​រដ្ឋមន្ត្រី នឹង​ពិនិត្យ​លទ្ធភាព​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍​ទៅ​បំពេញ​ទស្សនកិច្ច ផ្លាស់​ប្តូរ​បទ​ពិសោធ​នៅ​ខេត្ត​ហឺ​ឡុ​ង​ជាំ​ង នា​ពេលវេលា​សម​ស្រប​ខាង​មុខ តប​តាម​ការ​អញ្ជើញ​របស់​លោកស្រី អគ្គ​នាយិកា​។

ក្រោយ​បញ្ចប់​កិច្ច​ជំនួប​ពិភាក្សា​ការងារ លោក​រដ្ឋមន្ត្រី បាន​ផ្តល់​កិត្តិយស​ជា​អធិបតី​ក្នុង​ពិធី​ចុះ ហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជំរុញ​លំហូរ​ទេសចរ រវាង​គោលដៅ​ទាំង​ពីរ រវាង​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ដោយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋបាល​ខេត្ត​ហី​ឡុ​ង​ជាំ​ង តំណាង​ដោយ​លោកស្រី​អគ្គ​នាយិកា​មន្ទីរ​វប្បធម៌​និង ទេសចរណ៍​ខេត្ត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ