រាជធានីភ្នំពេញ ៖ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ហាងម៉ាស្សាជនជាតិចិនបង្កប់សេវាបម្រើកម្សាន្ត និងឃាត់មនុស្សប្រុសស្រីចំនួន១៣នាក់ យកទៅសួរនាំបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានបានអោយដឹងថា បន្ទាប់ពីកម្លាំងសហការខណ្ឌពោធិ៍សែនជ័យ ទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្តឹងទៅគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដោយដឹងថា មានទីតាំងម៉ាស្សាយីហោ ឡុងជីតាវ មានបង្កប់នូវសេវាបម្រើកម្សាន្ត លុះបន្ទាប់មកកម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ និងអធិការរងទទួលបន្ទុកមានគ្រប់ជំនាញ បានចុះនៅទីតាំងខាងលើ ដោយមានជនជាតិចិនជាថៅកែប្រុសម្នាក់ និងភ្ញៀវប្រុសម្នាក់ រួមជាមួយនារីៗជាបុគ្គលិកចំនួន១១នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន ដោយសរុបទាំងអស់ទាំងស្រីទាំងប្រុសមានចំនួន១៣នាក់ រួមជាមួយនឹងវត្ថុតាង ដកហូតរួមមាន ទូរស័ព្ទ១២គ្រឿង ស្រោមអនាម័យ ចំនួន២ប្រអប់ធំ និងដែកកេះបុកចំនួន២ដើម ។

ក្រោយពេលកើតហេតុជនជាតិចិន និងជនជាតិផ្សេងទៀតនោះត្រូវបានកម្លាំងនៃអធិការនគរបាលខណ្ឌពោធិសែនបញ្ជូនយកទៅសួរនាំដើម្បីចាត់ការតាមនិតិវិធីបន្ត ៕




ចែករំលែកព័តមាននេះ