ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន​ថៃ​បន្ត​ពញាក់​សាធារណៈ​មតិ​នៅ​ក្នុង​ប្រទេស​គេ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​គម្រោង​រុករក​ធនធាន​ប្រេង និង​ឧស្ម័ន​រួម​គ្នា នៅ​តំបន់​ឈូង​សមុទ្រ​ដែល​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​ជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​កម្ពុជា​ហាក់​មិន​ទាន់​កញ្ជ្រោល​ខ្លាំង​លើ​រឿង​នេះ​នៅឡើយ ។ចាប់តាំងពី​គណបក្ស​ភឿ​ថៃ បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ខែឧសភា ឆ្នាំ​២០២៣ មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ…

សារព័ត៌មាន​ថៃ​បន្ត​ពញាក់​សាធារណៈ​មតិ​នៅ​ក្នុង​ប្រទេស​គេ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​គម្រោង​រុករក​ធនធាន​ប្រេង និង​ឧស្ម័ន​រួម​គ្នា នៅ​តំបន់​ឈូង​សមុទ្រ​ដែល​ត្រួតស៊ីគ្នា​រវាង​កម្ពុជា​ជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​កម្ពុជា​ហាក់​មិន​ទាន់​កញ្ជ្រោល​ខ្លាំង​លើ​រឿង​នេះ​នៅឡើយ ។
ចាប់តាំងពី​គណបក្ស​ភឿ​ថៃ បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ខែឧសភា ឆ្នាំ​២០២៣ មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ រដ្ឋាភិបាល​មួយ​ស្លា​.​ប់​កើត​រដ្ឋាភិបាល​ថ្មី​ក៏​ថៃ​នៅ​តែ​បន្ត​លើក​ឡើង​នូវ​រឿង​នេះ ។

តាម​ការ​សង្កេត​មួយ​រយៈ​កន្លង​មកនេះ​បញ្ហា​ផលប្រយោជន៍​ពី​គម្រោង​រុករក​រួម​គ្នា​នៅ​តំបន់​ឈូង​សមុទ្រ​ត្រួតស៊ីគ្នា​ប្រហែលជា​មាន​សក្តានុពល​មហាសាល​ទើប​សារព័ត៌មាន​ថៃ​ឧស្សាហ៍​រំលេច​បញ្ហា​នេះ​ជា​បន្តបន្ទាប់​ពោល គឺ​មើល​តែ​ស្ងាត់​បន្តិច​ក៏​បន្ត​ប​ង្កើ​ប​ហើយ​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ នេះ​សារព័ត៌មាន The Nation ក៏​បាន​បង្ហើប​ព័ត៌មាន​នេះ​ជា​ថ្មី​ម្តងទៀត​ដោយ​លើក​ឡើង​ថា ភាព​ជា​ដៃគូ​ថាមពល​រវាង​កម្ពុជា និង​ថៃ​នៅ​តំបន់​ឈូង​សមុទ្រ​ត្រួតស៊ីគ្នា​នេះ គឺ​បាន​កំពុង​តែ​លើក​ឡើង​ឡើង​មក​លើ​តុ​វិញ​ហើយ​។

សារព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ​ថា រាជធានី​ភ្នំពេញ​មាន​សុទិដ្ឋិនិយម​ថា ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​របស់​លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា និង​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយ​លោក ថា​ក់​ស៊ី​ន នឹង​នាំ​មក​នូវ​កិច្ចព្រមព្រៀង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំង​ពីរ ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្ពុជា​បាន​និយាយ​ថា ខ្លួន​មាន​ឆន្ទៈ​បន្ត​ការ​ចរចា​ជាមួយ​ប្រទេស​ថៃ សម្រាប់​ការ​រុករក​រួម​គ្នា និង​ការ​អភិវឌ្ឍ​តំបន់​ប្រេង និង​ឧស្ម័ន​នៅ​ឈូង​សមុទ្រ​ថៃ​ដែល​តំបន់​គោលដៅ​នោះ​ត្រូវ​បាន​គេ​ជឿ​ថា មាន​ទុនបម្រុង​យ៉ាងតិច​៣០០ ពាន់​លាន​ដុល្លារ ។
នេះ គឺជា​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នេះ ហើយ​នៅ​មុន​ការ​ចុះ​ផ្សាយ​នេះ​ក៏​មានការ​វិភាគ​ថា នៅ​ពេល​ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​សម​ភាគី​ថៃ នៅ​វៀងចន្ទន៍ ប្រទេស​ឡាវ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នឹង​ជជែក​គ្នា​ខ្លះ​អំពី​បញ្ហា​នេះ ប៉ុន្តែ​ក្រោយ​ជំនួប​ថ្ងៃ​ទី​០៩ ខែតុលា ដែល​គេ​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​មេដឹកនាំ​ទាំង​ពីរ​បាន​ជជែក​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មែន តែ​មិន​រំលេច​រឿង​នេះ​ឡើយ ។

កម្ពុជា និង​ថៃ បាន​ពិភាក្សា​គ្នា​អំពី​ធនធានធម្មជាតិ​នៅ​តំបន់​ត្រួតស៊ីគ្នា ដែល​មាន​ទំហំ ២៧.០០០​គីឡូម៉ែត្រ​ក្រឡា​ក្នុង​ឈូង​សមុទ្រ​ថៃ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​ដល់​ឆ្នាំ​២០០១ ក៏​មានគំនិត​ផ្តួចផ្តើម​ឡើង​រវាង​អតីត​មេដឹកនាំ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថៃ ដោយ​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វា​ត្រា តែ​ក៏​ខក​ខាត​បន្ត​ទៀត ក្រោយ​លោក​ថា​ក់​ស៊ី​ន ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ ។

ហើយ​នៅ​ដើមឆ្នាំ​នេះ​ទាំង​ប្រទេស​ថៃ និង​កម្ពុជា បាន​ព្រមព្រៀង​គ្នា​ពិភាក្សា​អំពី​ជម្រើស​នៃ​ការ​រុករក និង​ចែករំលែក​អត្ថប្រយោជន៍​ពី​ធនធាន​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា មាន​ឧស្ម័ន​ធម្មជាតិ​ប្រហែល​១០​ពាន់​ពាន់​លាន​ម៉ែត្រគូប និង​ប្រេង​ឆៅ​៣00 លាន​បារ៉ែល ។

ពាក់ព័ន្ធ​នឹង​គម្រោង​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ សម្តេច​ធិ​បតី និង​លោកស្រី ផៃ​ថង​ថា​ន ការ​អភិវឌ្ឍន៍​រួម​គ្នា​នៅ​តំបន់​ត្រួតស៊ីគ្នា​នេះ​អាច​ទំនងជា​អាច​សម្រេច​បាន​។
រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ លោក ភិ​ឆៃ ជុន​ហា​វ៉ា​ជី​រ៉ា ( Pichai Chunhavajira ) បាន​បង្ហាញ​នៅ​ក្នុង​កិច្ច​ពិភាក្សា​គោលនយោបាយ​របស់​រដ្ឋាភិបាល​កាលពី​ខែសីហា​ថា បញ្ហា​នៃ​ការ​ទាមទារ​ទឹកដី​អាច​ត្រូវ​បាន​ទុក​មួយ​ឡែក​សម្រាប់​ពេល​នេះ ហើយ​ការ​ពិភាក្សា​អាច​ផ្តោត​លើ​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​តំបន់​នោះ ។ លោក​បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​មិន​ចាំបាច់​ដោះស្រាយ​យោបល់​ខុស​គ្នា​អំពី​ព្រំដែន​ទេ តែ​គ្រាន់តែ​ជជែក​គ្នា និង​ព្យាយាម​ប្រើប្រាស់​ធនធាន​រួម​គ្នា ។
ថៃ​ពុះពារ​គម្រោងការ​នេះ ពីព្រោះ​តាំងពី​ឆ្នាំ​១៩៧៩ មក ថៃ​និង​ម៉ា​ឡេ​ស៊ី នៅ​លើ​ផ្ទៃសមុទ្រ​ទំហំ​៧.២៥០ គីឡូម៉ែត្រ ភាគី​ទាំង​ពីរ​បាន​កំពុង​តែ​បន្ត​ដំណើរការ​អភិ​វ​ឌ្ឈ​រួម​គ្នា ប៉ុន្តែ​សម្រាប់​ជាមួយ​កម្ពុជា​វា​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង ។

កម្ពុជា​គិត​អាច​មិន​ដូច​លោក ភិ​ឆៃ​គិត​ឡើយ ពីព្រោះ​បទ​ពិសោធន៍​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​ដែល​កម្ពុជា​សម្រេច​បញ្ចប់​កិច្ចព្រមព្រៀង​អភិ​វ​ឌ្ឈ​ន៍​ត្រីកោណ​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម ជា​បទ​ពិសោធន៍ ។ រឿង​ព្រំដែន និង​ជាតិនិយម នេះ​គឺ​រសើប​បំផុត ដូច្នេះ​កម្ពុជា​ប្រហែលជា​ត្រូវការ​សិក្សា និង​ប្រុង​ប្រយ័ត្ន​បំផុត រវាង​ផលប្រយោជន៍ និង​និន្នាការ​ជាតិនិយម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ