ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផឹកស្រវឹងទៅផ្ទះមិនរួច ក៏ដេកអង្រឹងមុខផ្ទះមិត្តភក្តិ លុះគេដាស់ទើបដឹង និងផ្អើល​យ៉ាងរន្ធ.ត់

20 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២ ០២៤ មានការភ្ញាក់ផ្អើលនៅភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គល បូរី…

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២ ០២៤ មានការភ្ញាក់ផ្អើលនៅភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ ដោយមាន​បុរសប្រមឹកម្នាក់ដេកស្លាប់ក្នុងអង្រឹង ដែលការភ្ញាក់ផ្អើលនោះត្រូវបានក្រុមអ្នកផឹកជាមួយគ្នានិយាយថា ជនរងគ្រោះផឹកស្រវឹងជោគជាំទៅផ្ទះមិនរួចទេ ទាល់​តែមានអ្នកជូនទៅបានទៅរួច ដូច្នោះហើយទើបជនរងគ្រោះដេកក្នុងអង្រឹងដើម្បីរង់ចាំឲ្យសាច់ញាតិទៅសែង ទីបំផុតដេករហូតមិនវិលត្រឡប់ ។

​ជនរងគ្រោះ​ឈ្មោះ ដែង ពេក ភេទប្រុស អាយុ៥៣ ឆ្នាំ រស់នៅភូមិតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមសាក្សីអ្នកផឹកស៊ីជាមួយជនរងគ្រោះឲ្យដឹងថា កាលពីរសៀ​លថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ពួកគាត់មានគ្នា៣ទៅ ៤ នាក់រួមជាមួយជនរងគ្រោះ បាននាំគ្នាទិញស្រាថ្នាំយកមកផឹកនៅផ្ទះរបស់ឈ្មោះ ឌុល ថុន ស្ថិតនៅភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបូរី រហូតដល់ល្ងាចបន្តិចពួកគេស្រវឹងដាបគ្រប់គ្នា រួចក៏ឈប់ផឹក ហើយក៏បែកគ្នាទៅផ្ទះរៀងខ្លួន ។

ចំណែកឈ្មោះ ដែង ពេក ដែលជាជនរងគ្រោះមិនបានទៅផ្ទះវិញទេ ព្រោះគាត់់ស្រវឹងខ្លាំងទៅមិនរួច ក៏នៅដេកផ្ទះពួកម៉ាក់ឈ្មោះ ឌុល ថុន នោះរហូត ទៅ ។ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ៨ព្រឹក ជនរងគ្រោះបានឲ្យលុយចំនួន២ម៉ឺនរៀលទៅឈ្មោះ ឌុល ថុន ឲ្យទិញស្រាថ្នាំ និងទឹកក្រូចមកផឹក តែជនរងគ្រោះខ្លួនឯងមិនបានផឹកស្រាទេ ផឹកតែទឹកក្រូចមួយកែវ រួចដេកក្នុងអង្រឹងដែលចងនៅនឹង​សំយ៉ាប​មុខផ្ទះរហូតទៅ ។

លុះម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែលប្រពន្ធរបស់ឈ្មោះ ឌុល ថុន ម្ចាស់ផ្ទះ បានស្រែកហៅជនរងគ្រោះឲ្យហូបបាយ ប៉ុន្តែជនរងគ្រោះមិនឆ្លើយតបទេ ប្តី(ឌុល ថុន)ក៏ដើរទៅមើល ទើបដឹងថា ឈ្មោះ ដែង ពេក ដេកស្លាប់នៅក្នុងអង្រឹងបាត់ហើយ ។

ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅពិនិត្យ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ