ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​នៅ​ប្រទេស​ឡាវ តើ​ចិន​-​កម្ពុជា​ពិភាក្សា​អ្វីខ្លះ ក្រៅពី​ផ្ដល់​ជំនួយ​ឥត​សំណង​​ដល់​កម្ពុជា?

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជា​បន្តបន្ទាប់ រដ្ឋាភិបាល​ចិន​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​៣០០​លាន​យ័ន ដើម្បី​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ។ អ្វី​ដែល​សំខាន់​នោះ តើ​ប្រមុខ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ចិន និង​នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​បាន​ពិភាក្សា​គ្នា​អំពី​អ្វីខ្លះ នៅ​ក្នុង​ជំនួប​នៅ​ក្នុង​ទឹកដី​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ជិតខាង​របស់​កម្ពុជា?…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជា​បន្តបន្ទាប់ រដ្ឋាភិបាល​ចិន​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​៣០០​លាន​យ័ន ដើម្បី​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ។ អ្វី​ដែល​សំខាន់​នោះ តើ​ប្រមុខ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ចិន និង​នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​បាន​ពិភាក្សា​គ្នា​អំពី​អ្វីខ្លះ នៅ​ក្នុង​ជំនួប​នៅ​ក្នុង​ទឹកដី​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ជិតខាង​របស់​កម្ពុជា?

កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ ខណៈ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឱកាស​នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង​៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​នាយក​រដ្ឋមន្ត្រី លី ឈាង បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ដែល​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​ធានា​បាន​នូវ​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ជាមួយនឹង​កិត្យានុភាព​កម្ពុជា​កាន់តែ​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​។
ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖ «​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​មាគ៌ា អភិវឌ្ឍ​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​ចិន​នឹង​បន្ត​លើក ទឹកចិត្ត​វិនិយោគិន​ចិន​មក​កម្ពុជា​បន្ថែម​ទៀត​។ ពាក់ព័ន្ធ​នឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ភាគី​ចិន​បន្ត​ចូលរួម និង​គាំទ្រ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដោយ​ផ្ដល់​ជំនួយ​ឥត​សំណង​បន្ថែម​ក្នុង​ទំហំ ៣០០​លាន​យ័ន​ដើម្បី​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​តាម​ផែនការ​របស់​ខ្លួន​»​។

បន្ថែម​លើ​នេះ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី បាន​ជម្រាប​សម្តេច​បវរ​ធិ​បតី​ថា ភាគី​ចិន​នឹង​ធ្វើការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​កម្ពុជា ដើម្បី​កសាង​ផែនការមេ​សម្រាប់​ច្រ ក​របៀង​មច្ឆា និង​អង្ករ​, ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ជំរុញ ការ​នាំ​ចូល​ផលិតផល​កសិកម្ម​កម្ពុជា​បន្ថែម​ទៀត មក​កាន់​ទីផ្សារ​ចិន​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល​តែងតែ​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តល់​ជំនួយ​ឥត​សំណង​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​សម្រេច​បាន​នូវ​ភាព​ជា​ដៃគូ​យុទ្ធ សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជា​មិត្ត​ដែកថែប និង​ការ​កសាង​នូវ​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី​។

ទន្ទឹម​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ឯកភាព​បន្ត​ជំរុញ​កិច្ច​សហ​ប្រ​តិ​ប ត្តិ​ការ​លើ​វិ​ស័ យ​សំខាន់​ៗ​ជា​ច្រើន រួម​មាន​៖ វិស័យ​ថាមពល​ស្អាត ការ​កសាង​ហេ​ដ្ឋា​រ ច​នា​សម្ព័ន្ធ​ត​ភ្ជាប់ និង​កា​រត​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ