ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់ ៖ ចិនចា.ប់ខ្លួនកម្មករផលិត iPhone គឺជាករណីដ៏ចម្លែ.ក

1 ខែ មុន

អន្តរជាតិ ៖ ប៉ូលិសចិនបានឃុំខ្លួនកម្មករបួននាក់របស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ធំបំផុត ខណៈដែលការចាប់ខ្លួន ត្រូវបានភាគីតៃវ៉ាន់ពណ៌នាថាជាករណីដ៏ចម្លែក។ នេះបើតាមប្រភពពីសារព័ត៌មាន…

អន្តរជាតិ ៖ ប៉ូលិសចិនបានឃុំខ្លួនកម្មករបួននាក់របស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ធំបំផុត ខណៈដែលការចាប់ខ្លួន ត្រូវបានភាគីតៃវ៉ាន់ពណ៌នាថាជាករណីដ៏ចម្លែក។ នេះបើតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកទាំង៤នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងចេងចូវ (Zhengzhou) ខេត្តហឺណាន (Henan) ប្រទេសចិន ពីបទរំលោភលើសេចក្តីទំនុកចិត្ត ប៉ុន្តែពុំបានបញ្ជាក់លម្អិតណាមួយបន្ថែមទៀតនោះទេ។ Foxconn គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋ​អាមេរិក Apple ហើយក៏ជានិយោជកធំជាងគេមួយនៅក្នុងពិភពលោក ដែលមានរោងចក្រផលិតធំៗ នៅក្នុងប្រទេសចិនផងដែរ។ អាជ្ញាធរតៃវ៉ាន់បានស្នើថា ការឃុំខ្លួនអាចជាករណីរំលោភសិទ្ធិអំណាចដោយប៉ូលិសចិន។ ហើយករណីនេះ ប៉ះពាល់ដល់ទំនុកចិត្តរបស់អាជីវកម្ម ដែលប្រតិបត្តិការក្នុងប្រទេសចិន។

កាលពីខែតុលា ឆ្នាំមុន អាជ្ញាធរពន្ធដារ និងដីធ្លីរបស់ប្រទេសចិនបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនដ៏ធំបំផុតរបស់តែវ៉ាន់មួយនេះ។ នៅពេលនោះ លោក Terry Gou ស្ថាបនិកក្រុមហ៊ុន Foxconn កំពុងឈរឈ្មោះជាបេក្ខជនឯករាជ្យក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់។ ស្របពេលតៃវ៉ាន់បានជំរុញពលរដ្ឋរបស់ខ្លួន ជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ចិនដីគោក ក៏ដូចជាហុងកុង និងម៉ាកាវ បន្ទាប់ពីប្រទេសចិនបានបង្ហាញគោលការណ៍ណែនាំកាលពីខែមិថុនាកន្លងទៅ ដែលរៀបរាប់លម្អិតអំពីការដាក់ទណ្ឌកម្មព្រហ្មទណ្ឌធ្ងន់ធ្ងរ ចំពោះការចង់ផ្តាច់ខ្លួនរបស់តៃវ៉ាន់ សម្រាប់ឯករាជ្យភាពតៃវ៉ាន់។

រោងចក្ររបស់ក្រុមហ៊ុន Foxconn នៅទីក្រុងចេងចូវ គឺជារោងចក្រ iPhone ដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា «ទីក្រុង iPhone» ឬ «iPhone City»។ ប៉ុន្តែទោះបីជាមានការបែកបាក់ភូមិសាស្ត្រនយោបាយយូរអង្វែងរវាងកោះតៃវ៉ាន់ និងចិនដីគោកក៏ដោយ ក៏ Foxconn នៅតែស្ថិតក្នុងចំណោមអាជីវកម្មតៃវ៉ាន់ជាច្រើន ដែលបានសាងសង់រោងចក្រនៅក្នុងប្រទេសចិន។

ប្រទេសចិននៅតែអះអាងថា កោះតែវ៉ាន់គឺជាខេត្តបំបែកខ្លួន ដែលនៅទីបំផុតនឹងក្លាយជាផ្នែកមួយនៃប្រទេសចិន ហើយមិនបានបដិសេធការប្រើប្រាស់កម្លាំង ដើម្បីសម្រេចបាននូវការយកកោះនេះត្រឡប់មកវិញឡើយ។ ប៉ុន្តែប្រជាជនតៃវ៉ាន់ជាច្រើនចាត់ទុកខ្លួនឯងថា គឺជាផ្នែកនៃប្រជាជាតិដាច់ដោយឡែកមួយ បើទោះជាភាគច្រើនពេញចិត្តក្នុងការរក្សាស្ថានភាពបច្ចុប្បន្នក៏ពិតមែន ដែលកោះតៃវ៉ាន់មិនអាចប្រកាសឯករាជ្យពីប្រទេសចិន ឬរួបរួមគ្នាជាមួយប្រទេសចិននៅឡើយទេ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ