ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតទេទឹកដែលយើងផឹករាល់ថ្ងៃត្រូវអ្នកវិទ្យាសាស្ត្រអះអាងថា អាចមានអាយុកាលដល់ទៅជាង៤០០០លានឆ្នាំឯណោះ?

6 ម៉ោង មុន

ថៃ ៖ តើ​លោក​អ្នក​ធ្លាប់​បានដឹង​ខ្លះ​ៗ​ដែរ​ឬទេ អំពី​អាយុកាល​នៃ​ទឹក ដែល​ជា​វត្ថុ​ធាតុ​ដ៏​សំខាន់​សម្រាប់​ជីវិត​មនុស្ស​សត្វ​រុក្ខជាតិ​លើ​ផែនដី? តើ​ទឹក នៅ​លើ​ផែនដី​យើង​មាន​អាយុកាល​ប៉ុន្មាន​ហើយ? តើ​ទឹក​ទាំងនោះ​មាន​ប្រភព​ដំណើ​ត​កកើត​ដំបូង​បំផុត​ចេញពី​អ្វី​ដែរ? យោង​តាម​ការ​ស្រាវជ្រាវ​ជាបឋម​ពី​អ្នក​វិទ្យាសាស្ត្រ​ក្រុម​ដោយ​ពឹងផ្អែក​ទៅ​លើ​តម្រុយ​របស់​អាចម៍ផ្កាយ​បានឱ្យ​ដឹង​ថា អាយុកាល​របស់​ទឹក…

ថៃ ៖ តើ​លោក​អ្នក​ធ្លាប់​បានដឹង​ខ្លះ​ៗ​ដែរ​ឬទេ អំពី​អាយុកាល​នៃ​ទឹក ដែល​ជា​វត្ថុ​ធាតុ​ដ៏​សំខាន់​សម្រាប់​ជីវិត​មនុស្ស​សត្វ​រុក្ខជាតិ​លើ​ផែនដី? តើ​ទឹក នៅ​លើ​ផែនដី​យើង​មាន​អាយុកាល​ប៉ុន្មាន​ហើយ? តើ​ទឹក​ទាំងនោះ​មាន​ប្រភព​ដំណើ​ត​កកើត​ដំបូង​បំផុត​ចេញពី​អ្វី​ដែរ?

យោង​តាម​ការ​ស្រាវជ្រាវ​ជាបឋម​ពី​អ្នក​វិទ្យាសាស្ត្រ​ក្រុម​ដោយ​ពឹងផ្អែក​ទៅ​លើ​តម្រុយ​របស់​អាចម៍ផ្កាយ​បានឱ្យ​ដឹង​ថា អាយុកាល​របស់​ទឹក ដែល​មាននៅ​លើ​ផែនដី​នេះ​អាច​ឈាន​ដល់​ខ្ទង់ពាន់​លាន​ឆ្នាំ​មក​ហើយ ដែល​វា គឺជា​រយៈកាល​ដ៏​យូរលង់​ជាង​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ពុំ​ធ្លាប់​បាន​ស​ម្រៃ​គិតដល់ ហើយ​អាយុកាល​នៃ​ទឹក​នេះ ក៏​ជា​ភ​ស្ត​តាំង​បង្ហាញ​ឱ្យ​ឃើញ​ថា ជីវិត​ដែល​មាននៅ​លើ​ផែនដី​ក៏​មាន​អាយុកាល​ពាន់​លាន​ឆ្នាំ​ដូច​គ្នា ។

យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ New York rural water association របស់​សមាគម​ទឹក​ជនបទ​ញូ​វ​យ៉​ក បាន​បញ្ជាក់​ថា អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​អំណះអំណាង​ដែល​អាច​បញ្ជាក់​បាន​ថា តំណក់ទឹក​ដំបូង​លើ​ផែនដី​អាច​មាន​អាយុ​ចំណាស់​ដល់​ទៅ​៤៥០០​លាន​ឆ្នាំ ហើយ​ពិតមែន​នោះ​មាន​ន័យ​ថា អាយុកាល​របស់​ទឹក គឺ​ដូច​គ្នា​ទៅ​នឹង​ការ​កកើត​របស់​ទឹកកក ឧស្ម័ន និង​ព្រះអាទិត្យ​ផង​ដែរ ។

ប្រភព​ឯកសារ​ស្រាវជ្រាវ​ពី GeoScienceWorld បញ្ជាក់​ថា អ្នក​វិទ្យាសាស្ត្រ Cecilia Ceccarelli និង​តារាវិទូ Fujun Du បាន​សន្និដ្ឋាន​ដូច​គ្នា​ថា ប្រភព​ទឹកធម្មជាតិ​នៅ​លើ​ផែនដី​របស់​យើង អាច​មាន​អាយុកាល​ប្រហែល​៤៥០០​លាន​ឆ្នាំ​មុន ។ ទ្រឹស្ដី​មុន​ៗ​បាន​អះអាង​ថា ផែនដី និង​ភព​នានា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ គឺ​ស្ងួត ហើយ​ក្រោយមក​ទើប​មានទឹក ដោយសារ​ប​ន្ទុះ​អាចម៍ផ្កាយ​ដែល​មាន​ផ្ទុក​ទៅ​ដោយ​ទឹកកក និង​ឧស្ម័ន ។

លោក Sune Nielsen អ្នកជំនាញ​ភូ​គ​ព្ភ​វិទូ និង​ជា​អ្នកនិពន្ធ​ការ​សិក្សា​របស់​អង្គការ WHOI មាន​ប្រសាសន៍​ថា «​អាចម៍ផ្កាយ​ជំនាន់​ដើម​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​លើ​ភព​ផែនដី គឺ​ស្រ​ដៀង​ទៅ​នឹង​សមាសធាតុ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាចម៍ផ្កាយ​ទាំងនោះ​ផ្ទុក​ទៅ​ដោយ​ទឹក​នៅ​ផ្នែក​ខាងក្នុង ដែល​ត្រូវ​បាន​គេ​គិត​ថា ជា​វា​ប្រភព​ដើម​នៃ​ទឹក​នៅ​លើ​ផែនដី​» ។

ដូច​គ្នា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នៅ​ទីក្រុង​ឡុ​ង​ដ៍ និង​សកល​វិទ្យាល័យ Glasgow របស់​ប្រទេស​ស្កុ​តឡែ​ន បាន​រួម​គ្នា​ស្រាវជ្រាវ​លើ​ដុំ​ថ្ម​អាចម៍ផ្កាយ​មួយ ដែល​បាន​ធ្លាក់​ក្នុង​បរិវេណ​ផ្ទះ​អ្នកស្រុក​នា​ភាគ​និរតី​ប្រទេស​អង់គ្លេស​នោះ​កាលពី​ឆ្នាំ​២០២១ ហើយ​លទ្ធផល​ស្រាវជ្រាវ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ (Science Advances)​។

លោក Luke Daly ជា​អ្នកដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​រូប និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ភូគព្ភវិទ្យា​នៅ​សកល​វិទ្យាល័យ Glasgow បាន​បញ្ជាក់​ថា ដុំ​ថ្ម​ក្នុង​ទី​អវកាស​មួយ​ចំនួន គឺ​មាន​ផ្ទុក​ទៅ​ដោយ​សមាស​ធាតុគីមី​សំខាន់​ៗ​ដូច​ជា ទឹកជា​ដើម ហើយ​សមាស​ធាតុគីមី​ទាំងនោះ​ត្រូវ​បាន​នាំ​មក​កាន់​ភព​ផែនដី​ដោយសារ​តែ​កម្ទេចកម្ទី​ថ្ម​អវកាស និង​អាចម៍ផ្កាយ ដែល​បាន​ធ្លាក់​ចុះ​មក​អស់​រយៈពេល​ជា​ច្រើន​ពាន់​លាន​ឆ្នាំ ហើយ​បាន​ប្រមូលផ្តុំ​បង្កើត​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ពោរពេញ​ទៅ​ដោយសារ​ធាតុ​រ៉ែ​បង្ក​លក្ខខណ្ឌ​អំ​ណាយ​ផល​សម្រាប់​ការ​កកើត​ឡើង​នូវ​សរីរាង្គ​មានជីវិត​ល្អិត​តូច​ៗ​ជា​ធាតុ​ផ្សំ ពិសេស​សម្រាប់​កា​រវិ​វត្ត​ឡើងជា​ភាវៈរស់​មានជីវិត​ធំ​ៗ​ដទៃ​ទៀត​នៅ​លើ​ភព​ផែនដី​យើង​នេះ ៕

កែសម្រួលដោយ