ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុង​គ្រី​ថា​សង្គ្រាម​លោក​នឹង​ផ្ទុះ​ឡើង​ជា​មិន​ខាន​បើ​អ៊ុយ​ក្រែន​ចូល​ណាតូ​

2 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​រុស្ស៊ី​ថ្លែង​ថា​បើ​​អ៊ុយ​ក្រែន​នៅ​តែ​​​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ទៀត​មាន​ន័យ​ថា​​សន្តិ​ភាព​មិន​អាច​កើត​មាន​នៅ​លើ​ទឹក​ដី​នេះ​បាន​ឡើយ​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក​ស្រី​ម៉ារីយ៉ា សាកា​រ៉ូវ៉ា (Maria Zakharova) ដែល​បារម្ភ​​ថាអ៊ុយ​ក្រែន​លែង​ក្លាយ​​ជា​ដែន​ដី​អព្យាក្រឹត្យ​ត​ទៅ​ទៀត​ហើយ​បើ​សិន​ចូលអង្គ​ការ​ណាតូ​។ លោក​ពូទីន​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង​មក​ហើយ​ថា​ការ​ចរ​ចា​សន្តិភាព​អាច​ធ្វើ​ទៅ​បាន​​លុះ​ត្រា​តែ​ទី​ក្រុង​កៀវ​យល់​ព្រម​កាត់​ទឹក​ដី​របស់​ខ្លួន​​មួយ​ផ្នែក​ទៅ​ឱ្យ​​រុស្ស៊ីដើម្បី​ធ្វើ​ជា​​​តំបន់​ទ្រនាប់​ ហើយ​​អ៊ុយ​ក្រែន​មិន​ត្រូវ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​ដាច់​ខាត​។…

ទី​ក្រុង​ម៉ូស្គូ៖ ​រុស្ស៊ី​ថ្លែង​ថា​បើ​​អ៊ុយ​ក្រែន​នៅ​តែ​​​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ទៀត​មាន​ន័យ​ថា​​សន្តិ​ភាព​មិន​អាច​កើត​មាន​នៅ​លើ​ទឹក​ដី​នេះ​បាន​ឡើយ​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក​ស្រី​ម៉ារីយ៉ា សាកា​រ៉ូវ៉ា (Maria Zakharova) ដែល​បារម្ភ​​ថាអ៊ុយ​ក្រែន​លែង​ក្លាយ​​ជា​ដែន​ដី​អព្យាក្រឹត្យ​ត​ទៅ​ទៀត​ហើយ​បើ​សិន​ចូលអង្គ​ការ​ណាតូ​។

លោក​ពូទីន​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង​មក​ហើយ​ថា​ការ​ចរ​ចា​សន្តិភាព​អាច​ធ្វើ​ទៅ​បាន​​លុះ​ត្រា​តែ​ទី​ក្រុង​កៀវ​យល់​ព្រម​កាត់​ទឹក​ដី​របស់​ខ្លួន​​មួយ​ផ្នែក​ទៅ​ឱ្យ​​រុស្ស៊ីដើម្បី​ធ្វើ​ជា​​​តំបន់​ទ្រនាប់​ ហើយ​​អ៊ុយ​ក្រែន​មិន​ត្រូវ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​ដាច់​ខាត​។ ដោយ​សារ​តែ​ចង់​ចូល​ណាតូ​ហ្នឹង​ហើយ​បាន​ជា​លោក​ពូទីន​បញ្ជា​ឱ្យ​វាយ​ប្រហារ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២​។

ប៉ុន្តែ​អគ្គ​លេខា​ធិការ​អង្គការ​ណាតូ​​ លោក​ម៉ាក​រ៉ាត់​ ទើបតែ​ប្រកាស​ពី​ទីក្រុង​ប្រ៊ុច​សែល​​​ថា​ការ​ត្រៀម​ខ្លួន​ចូល​ជា​សមាជិក​ណា​តូ​របស់​អ៊ុយ​ក្រែន​ចេះ​តែ​វិវត្ត​ទៅ​មុខ​ហើយ​ ហើយ​មិន​អាច​ប្រែ​ក្រឡាស់ថយ​ក្រោយ​​វិញ​​ឡើយ​។​ លោក​ស្រី​ម៉ារីយ៉ា​​ថ្លែង​​ដោយ​យោង​ទៅ​លើ​ប្រភព​ស៊ើប​ការណ៍​សម្ងាត់​ពីភ្នាក់​ងារ​ចារកម្ម​រុស្ស៊ី​ថា​ក្រុម​បស្ចិម​ប្រទេស​កំពុង​ពិគ្រោះ​គ្នា​ទៅ​លើ​ជម្រើស​មួយ​។

លោក​ម៉ាក​រ៉ាត់ (Mark Rutte) អគ្គ​លេខា​ធិការ​ថ្មី​របស់​អង្គ​ការ​ណាតូ

បើ​​អ៊ុយ​ក្រែន​សុខ​ចិត្ត​កាត់​ដី​​១​ចំណែក​ទៅ​ឱ្យ​រុស្ស៊ី​ (ទាំង​បង្ខំ​ចិត្ត​) ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​រុស្ស៊ី​បើក​ផ្លូវ​ឱ្យ​អ៊ុយ​ក្រែន​ចូល​ណាតូ​តើ​អាច​ទៅ​រួច​ទេ? លោក​ស្រី​សូម​បញ្ជាក់​ថា​ទោះ​បី​អ៊ុយ​ក្រែន​ចង់​បាន​សន្តិ​ភាព​ដែល​ប្រកប​ដោយ​ភាព​យុត្តិ​ធម៌​ក៏​មិន​អាច​ទៅ​រួច​ដែរ​បើ​​​អ៊ុយ​ក្រែន​មិន​អាច​ផ្ដល់​នូវ​ការ​ធានា​ដ៏​ប្រាកដ​ប្រជា​ថា​ខ្លួនត្រូវ​តែ​​​ប្រកាន់​ជំហរ​​​អព្យាក្រឹត្យ​ និង​មិន​ចូល​បក្ស​សម្ព័ន្ធ​។​​

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ពាក់​ព័ន្ធ​នឹង​អ៊ុយ​ចូល​ជា​សមា​ជិក​អង្គ​ការ​​ណាតូ​នេះ​ដែរ​ ប្រទេស​ហុង​គ្រី​ដែល​ជា​សមាជិក​សហ​ភាព​អឺរ៉ុប និង​ក៏​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ពូទីន​​ផង​ដែរ​នោះ ​បាន​ចេញ​សេចក្ដី​ព្រមាន​អម​ដោយ​ការ​ព្រួយ​បា​រម្ភ​ថា​​បើ​អ៊ុយ​ក្រែនចូល​ជា​សមាជិក​ណាតូ​​មែន​​ ពេល​នោះ​សង្គ្រាម​លោក​លើក​ទី​បី​អាច​នឹង​ផ្ទុះ​ឡើង​ជា​មិន​ខាន​ឡើយ​។​ ដោយ​សារ​មូល​ហេតុ​នេះហើយ​ទើប​បាន​ជា​​ហុង​គ្រី​សូម​ប្រកាស​ទុក​ជា​មុន​ថា​ខ្លួន​ជំទាស់​នឹង​ការ​ពង្រីក​សមាជិក​ភាព​របស់​ណាតូ​។​

ហុង​គ្រី​យល់​ថា​សង្គ្រាម​ពិភព​លោក​អាច​នឹង​ផ្ទុះ​ឡើង​​ព្រោះ​​លក្ខ​ខណ្ឌ​​របស់​អង្គ​ការ​ណាតូ​បាន​ចែង​ច្បាស់​​​ណាស់​​។ ​បើ​សមា​ជិក​របស់​ខ្លួន​ទទួល​​រង​ការ​វាយ​ប្រហារ​ពី​ប្រទេស​ដទៃ​​ ​អង្គ​ការ​ណាតូ​ត្រូវ​តែ​ចេញ​មុខ​ជួយ​។ ​ហុង​គ្រី​យល់​ថា​បើ​មនុស្ស​យើង​គិត​ទៅ​ដល់​ចំណុច​នេះ​ឱ្យ​បាន​ល្អិត​ល្អន់​ កុំ​គិត​សើ​ៗ​លំ​ៗ ពេល​នោះ​ពួក​គេ​នឹង​មិន​ហ៊ាន​ប្រថុយ​នឹង​រឿង​នេះ​ជា​ដាច់​ខាត​។

​ហុង​គ្រី​សូម​ប្រកាស​​ជំហរ​ច្បាស់​​ៗ​ថា​ករណី​ដែល​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​​មិន​អាច​ទៅ​រួច​ទេ​។ ហុង​គ្រី​អះ​អាង​ថា​ក្រុមរដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ក៏​មាន​ជំហរ​ដូច​គ្នា​នេះ​ដែរ​នៅ​ក្នុង​កិច្ច​ចរ​ចា​គ្នា​ជា​​សម្ងាត់​។ អ៊ុយ​ក្រែន​កំពុង​ប្រឈម​នឹង​ឧប​សគ្គ​ជា​ច្រើន​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅរក​សមាជិក​ភាព​ណាតូ​។ ជា​ពិសេស នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​នេះ​កំពុ​ងជាប់​ដៃ​ធ្វើ​សង្គ្រាម​ទល់​នឹង​មហា​អំណាច​យោធា​ពិភព​លោក​ថែម​ទៅ​ទៀត​នោះ​ បញ្ហា​កាន់​តែ​ស្មុគ​ស្មាញ​។

ឧទាហរណ៍ រដ្ឋ​ជា​សមាជិក​​ណាតូ​​មិន​អញ្ជើញ​​អ៊ុយ​ក្រែន​ឱ្យ​ចូល​រួម​មកិច្ច​ប្រជុំ​កំពូល​នៅ​វ៉ា​ស៊ីន​តោន​​កាល​ពី​ខែ​កក្កដា​ទេ​។​ រីឯ​​សេចក្ដី​ថ្លែង​ការណ៍​រួម​របស់​ណាតូ​​និយាយ​ដោយ​ញញើត​ញញើម​​ត្រង់​ចំណុច​ដែល​ថា​​អ៊ុយ​ក្រែន​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ដើម្បី​ចូល​ជា​សមាជិក​ណាតូ​ដោយ​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ​​។ ប៉ុន្តែ​​ណាតូ​មិន​បាន​សន្យា​ដោយ​ប្រាកដ​ប្រជា​ថា​ត្រូវ​តែ​ទទួល​យក​ទេ​។ ចំណុច​១​ទៀត​ វ៉ា​ស៊ីន​តោន​ចង់​ឃើញ​អ៊ុយ​ក្រែន​បញ្ចប់​សង្គ្រាម​ជា​មុន​សិន​មុន​នឹង​គិត​គូ​អំពី​ការ​ចូល​​​ណាតូ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ