ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

7 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​ព្រៃ ល្បាត​ក្នុងភូមិ​សាស្ត្រ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ មុខ​ហាង​សុភមង្គល…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្ទះ​ព្រៃ ល្បាត​ក្នុងភូមិ​សាស្ត្រ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ មុខ​ហាង​សុភមង្គល ស្ថិត​នៅ​ភូមិ​ក្បាលហុង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​រក្សារ​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ជនសង្ស័យ​ទាំង​០៥​នាក់ រួម​មាន ៖
១.​ឈ្មោះ យស់ វង្ស​រតនា ហៅ ជ្រុ​យ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ពោធិ៍​ដំណាក់ ឃុំ​វាល ស្រុក​កណ្ដៀង ។
២.​ឈ្មោះ ចាប វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្ទះ​ព្រៃ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​។
៣.​ឈ្មោះ ជា សុ​ភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្ដៀង​។
៤.​ឈ្មោះ កែវ ដែន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ ធ្វើការ​រត់​តុ រស់នៅ​ភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​។
លទ្ធផល​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀ​ម​វិជ្ជមាន​ទាំង​០៤​នាក់ ។

វត្ថុ​តាង និង​សម្ភារៈ ចាប់​យក​បាន រួម​មាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៣​កញ្ចប់ (​សាច់​ថ្នាំ​សុទ្ធ ៣.០៣ ក្រាម​)
២-​ទូរស័ព្ទ​ចំនួន ០៣​គ្រឿង
៣-​ម៉ូតូ ០១​គ្រឿង
៤-​ឧបករណ៍​ជក់​ចំនួន ០២​កំ​ប្លេ
៥-​ដែកកេះ​ចំនួន ០៣
៦-​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់ រួម​ជាមួយ​វត្ថុ​តាង សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ