ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងឈ្មួញខ្មែរដឹកស្រូវទៅលក់នៅព្រំដែនវៀត​ណាម អាជ្ញាធរ​ស្រុកអង្គបុរីកំពុងជា.ន់កឈ្មួញ ​តែ​លៀនអណ្តាតរាស្រ្តខ្មែរម្ចាស់ស្រូវ

2 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ បែកធ្លាយរឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័ក្នុង​រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរដែល​ដឹក​យក​ទៅលក់នៅកំពង់​ផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែល​គេស្គាល់ថាជាជំងឺមហារីកកើតមានយូរមកហើយ ទោះបី​ដូរអភិបាលខេត្តពី១ទៅ១ក៏ដោយ ក៏គ្មានថ្នាំព្យាបាលជំងឺនេះបានដែរ។ បើយោងតាមលោកសុទ្ធ…

ខេត្តតាកែវ ៖ បែកធ្លាយរឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័ក្នុង​រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរដែល​ដឹក​យក​ទៅលក់នៅកំពង់​ផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែល​គេស្គាល់ថាជាជំងឺមហារីកកើតមានយូរមកហើយ ទោះបី​ដូរអភិបាលខេត្តពី១ទៅ១ក៏ដោយ ក៏គ្មានថ្នាំព្យាបាលជំងឺនេះបានដែរ។

បើយោងតាមលោកសុទ្ធ វុធ តាំងខ្លូនជាក្មួយឯកឧត្តមម្នាក់ មិនដឹង​ឯកឧត្តម​មួយណាទេ ជាអ្នកមើលការ​ខុសត្រូវនៅកំពង់​ផែខាងលើបានប្រាប់អោយកោះសន្តិភាពដឹងថា រាល់ទូកឈ្មួញជន​ជាតិវៀតណាមចូលមកទិញស្រូវពលរដ្ឋខ្មែរ គឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូកត្រូវ​បង់​៦០​ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមកាកំណត់របស់លោកទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត។ នេះជាច្បាប់ដែលគ្មានទេវតាណាមកកែប្រែបានឡើយ ។​

លោកសុទ្ធ វុធតាំងខ្លូនជាក្មួយឯកឧត្តមដែល​មិនហ៊ានបញ្ជេញឈ្មោះថាឯកឧត្តមណា​នោះមានឈ្មោះ​អី​បានអោយកោះសន្តិភាពដឹងទៀតថា មូលហេតុដែល​លោកប្រមូលលុយទូកដឹកស្រូវ​ក្នុង១ទូក​៦០​ម៉ឺន​រៀល​ គឺ​លោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹកក្រុមអាជ្ញាធរពាក់ពន្ធ័ដូចជាលោកម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វេភាគីបាក់ដៃ លោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វារ​បាក់ដៃ មេទាហ៊ានការពារព្រំដែនបាក់ដៃ និងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត។

ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយកោះសន្តិភាពដឹងថា ពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញ ដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពី​ពលរដ្ឋខ្មែរជាការស្រេច ដើម្បីទូទាត់ងាយស្រួលចេញចូលមកដឹក ។​

ជុំវិញករណីខាងលើនេះ លោកញឹប ស្រ៊ន ប្រធាមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានអោយកោះសន្តិភាពដឹងថា លោកមិនបានដឹងរឿងនឹងទេ ហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានឹងនោះដែរ លោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្ណោះ​ ។

ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃបានអោយដឹងថា ពិតជាមានការ​យកលុយដូចករណីខាងលើពិតមែន តែជាមនោសញ្ជោតនាថ្លៃបាយថ្លៃទឹកនោះទេ មិនមែន​ជាការ​គាប​សង្កត់ឡើយ ហើយកាយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ