ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វក មមែ ខាល រកា និងច បើកអត្ថបទនេះភ្លាម លុយនឹងចូលតាមក្រោយ

3 អាទិត្យ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? ឆ្នាំវក បុគ្គលដែលកើតក្នុងឆ្នាំវក កើតមកមានខួរក្បាលដែលឆ្លាត និងមានការតស៊ូខ្ពស់។ ជាពិសេស ក៏រាប់អានបានមនុស្សច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យការងារ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

បុគ្គលដែលកើតក្នុងឆ្នាំវក កើតមកមានខួរក្បាលដែលឆ្លាត និងមានការតស៊ូខ្ពស់។ ជាពិសេស ក៏រាប់អានបានមនុស្សច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបរគឺរីកចម្រើនខ្លាំងណាស់។ ដូចនេះ មាសប្រាក់ដែលហូរចូលមកនឹងមិនចេះតិច និងមិនចេះទាបនោះឡើយ ដោយចូលក្រាស់ៗណាស់។

ឆ្នាំមមែ

អ្នកដែលកើតក្នុងឆ្នាំមមែ មានការប្រឹងប្រែងខ្ពស់ក្នុងជីវិតណាស់។ ជាពិសេស តែងតែអាចទទួលបានជំនួយធំដែលនឹកស្មានមិនដល់ជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ផ្កាយសំណាងនឹងចូលមកបន្តបន្ទាប់គ្នាមកជួយអ្នក ដោយធ្វើឲ្យអ្នកអាចស្រូបយកមាសប្រាក់យ៉ាងច្រើនចូលមកទុកក្នុងឃ្លាំង។

ឆ្នាំខាល

មនុស្សដែលកើតក្នុងឆ្នាំខាល នឹងអាចទទួលបានលាភក្រៅមួយផ្នែកធំ។ ជាពិសេស មិនថាបំពេញការងារអ្វីទេ គឺអាចសម្រេចតាមបំណងប្រាថ្នាទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចប្រមូលបានទាំងទ្រព្យ និងក្រដាសប្រាក់។ ជាហេតុដែលធ្វើឲ្យអ្នកមិនជួបទុក្ខលំបាកអ្វីនោះឡើយ។

ឆ្នាំរកា

នរណាកើតក្នុងឆ្នាំរកា នឹងតែងតែអាចទទួលបានការថែរក្សាពីទេវតាទ្រព្យ។ជាពិសេស ក្រោមការប្រឹងប្រែង និងតស៊ូ ផលធំនឹងអាចធ្លាក់មកលើដៃរបស់អ្នកក្នុងថ្ងៃណាមួយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មិនរស់ក្នុងជីវភាពលំបាកយូរដែរ នឹងមានអ្នកចេញមុខជួយដឹកដៃឲ្យទៅរកផ្លូវទ្រព្យធំក្នងថ្ងៃណាមួយជាមិនខានឡើយ។

ឆ្នាំច

បុគ្គលដែលកើតក្នុងឆ្នាំច មានសេចក្តីស្មោះត្រង់ ថែមទាំងរាប់អានបានមិត្តភក្តិច្រើនណាស់។ ជាពិសេស ក៏មានទ្រព្យធំខ្លាំងនាំគ្នាសម្រុកមកផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកប្រមូលបានមិនចេះអស់សោះ។ ដូចនេះ អ្នកមិនបាច់ធ្វើអ្វីទេដោយអង្គុយរាប់តែលុយទៅបានហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ