ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាការពារម្នាក់ជិះម៉ូតូទៅទទួលប្អូនមកពីខេត្ត មិនទាន់ដល់ផង ស្រាប់តែជួបគ្រោះអកុសលលើផ្លូវ​៦០ម៉ែត្រ​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈមេឃធ្លាក់ភ្លៀងតិចៗ បុរសម្នាក់បាន​ជិះម៉ូតូទៅយកប្អូនមកពីខេត្ត បណ្តាល​ឱ្យ​រអិលដួលបោកក្បាលស្លា.ប់ បង្កការភ្ញាក់ផ្អើល​​នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ខែតុលាឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ…

រាជធានីភ្នំពេញ ៖ ខណៈមេឃធ្លាក់ភ្លៀងតិចៗ បុរសម្នាក់បាន​ជិះម៉ូតូទៅយកប្អូនមកពីខេត្ត បណ្តាល​ឱ្យ​រអិលដួលបោកក្បាលស្លា.ប់ បង្កការភ្ញាក់ផ្អើល​​នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ខែតុលាឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហាក់ ទ្រី អាយុ៤៤ឆ្នាំ ​ជា​ប្រជាការពារ មានទីលំនៅ ផ្លូវលំ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ​បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ស៊េរី​ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1S-8828 ជិះម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង ក្នុង​ល្បឿនលឿន លុះមកដល់ចំណុចកើតជនរងគ្រោះសង្ស័យចាប់ហ្វ្រាំង ហើយកំឡុងពេលនោះមេឃធ្លាក់ភ្លៀងផង បណ្ដាលឱ្យរអិលដួលបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

តាម​ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងថាជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះនៅម្ដុំព្រែកហូរ តែម្នាក់ឯងក្នុងគោលបំណងទៅយកប្អួនមកពីខេត្តបន្ទាយមានជ័យនៅបេនឡាននៅម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យកាំម៉ារ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុខាងលើ ដោយឃើញថាជនរងគ្រោះពិតជាបានជិះម៉ូតូដួលបោកក្បាលខ្លួនឯងពិតប្រាកដមែន នឹងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ឱ្យយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ