អភិបាលខេត្តតាកែវអញ្ជើញបើកហឹបវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២
- តាកែវ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ…
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ…
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងតំណាងក្រសួងអប់រំ តំណាងអង្គភាព ACU និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ថ្ងៃទី២ នៅមណ្ឌលប្រឡងវិទ្យាល័យ វិទ្យាល័យ ព្រះនរោត្តមសីហនុរាជា និងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ តុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា នៅខេត្តតាកែវ មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ មានមណ្ឌលចំនួន ១៧ ស្មើនឹង ៣៧៧បន្ទប់ ថយ ២២បន្ទប់ មានបេក្ខជនសរុប ៩៣៤២នាក់ ស្រី ៤៩៦៧នាក់ ថយសរុប ៦៥៧នាក់ ស្រី ១៩២នាក់។ ដោយនៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្ត្រ មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២៤៣៩នាក់ ស្រី ១៤៨៤នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦៩០៣នាក់ ស្រី ៣៤៨៣នាក់ ៕
ចែករំលែកព័តមាននេះ