ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ ​តើ​ពួក​គេ​ចង់​ផ្តល់​គំរូ​អ្វី​ឱ្យ​ពិតប្រាកដ​ដល់​កម្ពុជា?

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ប៉ែន បូ​ណា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សំណួរ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​យ៉ាង​ដូច្នេះ តើ​ពួក​គេ​ចង់​ផ្តល់​គំរូ​អ្វី​ឱ្យ​ពិតប្រាកដ​ដល់​កម្ពុជា? យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់ ឯកឧត្តម ប៉ែន បូ​ណា…

រាជធានី​ភ្នំពេញ ​៖ ​ឯកឧត្តម ប៉ែន បូ​ណា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សំណួរ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​យ៉ាង​ដូច្នេះ តើ​ពួក​គេ​ចង់​ផ្តល់​គំរូ​អ្វី​ឱ្យ​ពិតប្រាកដ​ដល់​កម្ពុជា?

យោង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​របស់ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ មន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ នៅ​យប់​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០២៤​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​ជីវិត​ខ្មែរ​ឱ្យ​រួច​ផុត​ពី​ការ​កាប់សម្លាប់​ស្ទើរ​ផុត​ពូជ​រហូត​នាំ​ប្រទេស​មក​ដល់​សម័យកាល​សម្បូរ​សប្បាយ​ដូច​បច្ចុប្បន្ន គេ
​ស្រែ​កថា​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើរ​ថយក្រោយ? ទាល់តែ​កើតសង្គ្រាម​កាប់សម្លាប់​គ្នា​បង្ក​វិនាសកម្ម​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​ស្ទើរ​មិន​លស់​ថ្ងៃ​ដែល​កំពុង​កើត​មាន​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​សព្វថ្ងៃ​ទើប​ហៅ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ដើរទៅ​មុខ​ឬ? កម្ពុជា​ឈាន​ឆ្ពោះទៅ​មុខជា​និច្ច​មិន​បែរ​ថយក្រោយ​ឡើយ​។

ឯកឧត្តម​បាន​បន្ថែម​ថា ​គ្រាន់តែ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​មនុស្ស​មួយ​ក្តាប់​តូច​ដែល​ប៉ុនប៉ង​បង្កចលាចល​សង្គម និង​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព​ដើម្បី​ការពារ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស បែរជា​ស្រែ​កថា​ព្រួយបារម្ភ​និង​ថ្កោលទោស​អំពី​ការ​រឹតត្បិត​សេរីភាព និង​ការ​រំលោភសិទ្ធិ​មនុស្ស?

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ «តើ​គេ​ចង់ឱ្យ​ខ្មែរ​រស់​ក្នុង​សន្តិភាព ​ឬ​ក្នុង​ភ្លើងសង្គ្រាម? តើ​ប្រទេស​ណា​មាន​លំហ​សម្រាប់​មនុស្ស​បំពាន​ច្បាប់?»

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ គ្រាន់តែ​ដាក់​ឱ្យ​ប្រើប្រាស់​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ​ដើម្បី​លើកកម្ពស់​គុណ​តម្លៃ​អ្នក​សារព័ត៌មាន គេ​បែរ​ទៅ​ជា​សម្តែង​ការ​ព្រួយបារម្ភ ខណៈ​ដែល​អ្នក​បង្កើត​ និង​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ប្រឌិត ញុះញង់​ពេញ​បណ្តាញ​សង្គម បែរជា​នាំ​គ្នា​ការពារ​ទៅ​វិញ? តើ​គេ​ចង់​លើកទឹកចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ​និង​ផ្តល់​ព័ត៌មាន​ពិត​ ឬ​ចង់ឱ្យ​ចេះ​តែ​ភាសា​ញុះញង់ ប្រឌិត បំផ្លើស​បំភ្លៃ និង​មួលបង្កាច់?

ឯកឧត្តម​ក៏​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ពិចារណា​ ដើម្បី​យល់​ទាំងអស់​គ្នា ហើយ​រួម​គ្នា​កសាង​ប្រទេស​ជាតិ​យើង​ឱ្យ​បាន​រីក​លូតលាស់​ទៅ​មុខជា​និច្ច​ ក្រោម​ម្លប់​សុខ​សន្តិភាព​ដែល​រកបាន​ដោយ​លំបាកលំបិន​បំផុត​។ អរគុណ​ស្ថាបនិក​ និង​ប្រ​តិ​ប​ត្តករ​សន្តិភាព​។ អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​អនុញ្ញាត​ឱ្យ​យើង​មាន​អ្វី​ៗ​ថ្ងៃនេះ និង​កំពុង​សម្លឹង​ឆ្ពោះទៅ​អនាគត​ដ៏​រុងរឿង​នា​ឆ្នាំ​២០៥០ តទៅ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។

សូម​ជម្រាប​ថា ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បន្ទាប់​ពី​វិ​ទ្យ​អា​ស៊ី​សេរី​(RFI)​បាន​ផ្សាយ​ថា សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ និង​ថ្កោលទោស​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ស្ថានភាព សិទ្ធិ​មនុស្ស​ដើរ​ថយក្រោយ​។

សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ក្តី​កង្វល់ នៅ​ថ្ងៃ​ទី​០៧ ខែតុលា​ចំពោះ​ស្ថានភាព សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បាន ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន ប្រើ​ប្រព័ន្ធ​តុលាការ ​ដើម្បី​បំបិទ​សំឡេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ