ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងរាំង កកស្ទះ​ចរាចរណ៍​ខ្លាំង នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​តែ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ភ្លៀង​បាន​បង្អុ​ល​ធ្លាក់ និង​រាំង នៅ​យប់​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ ខណៈ​នេះ នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​តែ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ភ្លៀង​បាន​បង្អុ​ល​ធ្លាក់ និង​រាំង នៅ​យប់​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៤​នេះ ។

ការ​កក់ស្ទះ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទឹកភ្លៀង​ជន​លិច​នៅ​ផ្លូវ​តូច​មួយ​ចំនួន ហើយ​យានយន្ត​បាន​ជិះ​វាង​មក​ផ្លូវ​ធំ​។ បន្ទាប់​ពី​ភ្លៀង​រាំង នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង ក៏​ត្រូវ​ទឹក​ជន​តិច​ផង​ដែរ ។

ប្រជាពលរដ្ឋ​ បន្ត​ថា ហើយ​ការ​កកស្ទះ​នេះ តែ​ចំណែក​ផ្លូវ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤ ចំណែក​នៅ​លើ​ស្ពាន​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន​ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា មូលហេតុ នៃ​ការ​កកស្ទះ​ចរាចរណ៍ ដោយសារ​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​រង្វង់​មូល​ចោម​ចៅ ផ្នែក​ខាងលិច តាម​ផ្លូវជាតិ​លេខ​៤ ត្រូវ​ទឹក​ជន​លិច ជា​ហេតុ​ធ្វើ​ឱ្យ​យានយន្ត​មួយ​ចំនួន​រលត់ និង​ធ្វើ​ដំណើរ​ដោយ​យឺត​ៗ នៅ​កណ្ដាលផ្លូវ ចំណែកឯ​ចិញ្ចើម​ផ្លូវ​វិញ ត្រូវ​ទឹក​ជន​លិច ជម្រៅ​ត្រឹម​ជង្គង់ និង​កន្លែង​ខ្លះ​លើ​ជង្គង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ