ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរស់នៅ​ខណ្ឌ​បឹង​កេងកង សុំ​ឱ្យ​អាជ្ញាធរ ដាក់និងប្តូរ​ថ្មី​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ និង​កា.ប់​លះ​មែកឈើ​លើ​ដងផ្លូវ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៤​នេះ ក្នុង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​៤ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៤​នេះ ក្នុង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ នៅ​ខណ្ឌ​បឹង​កេងកង ក្រោម​វត្តមាន​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី តំណាង​លោ​គ កើត ឆែ អភិបាល​ស្តីទី​រាជធានី​ភ្នំពេញ ដែល​វេទិការ​នេះ ធ្វើ​នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ។

ក្នុង​វេទិកា​នេះ ប្រជាពលរដ្ឋ​ក្រៅពី​ការ​អរគុណ ចំពោះ​អាជ្ញាធរ​ហើយ ក៏​មាន​ប្រជាពលរដ្ឋ​លើក​ឡើងជា​សំណើ និង​សំណូមពរ​ផ្ទាល់មាត់ ដើម្បី​អោយ​អាជ្ញាធរ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ សុំ​ប្តូរ​បង្គោល​ភ្លើង​ថ្មី ជាមួយនឹង​ការ​សុំ​កាប់​ដើមឈើ​ពុក​ផុយ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​លោក សុខ ពេញ​វុ​ធ បាន​លើក​ឡើង​ថា រាល់​សំណើ និង​សំណូមពរ​ផ្ទាល់មាត់​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​វេទិកា​នេះ លោក​ស្នើ​អោយ​មន្ទីរ​សា​ធារ​ការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ជាក់ស្តែង រួច​សុំ​គោល​ការ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់ ។

លោក សុខ ពេញ​វុ​ធ បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្នើ​ឡើងជា​លាយលក្ខណ៍អក្សរ ដាក់​ចូល​ក្នុង​ប្រអប់​សំបុត្រ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​យក​មក​ដោះស្រាយ​ពេល​ក្រោយ ពោល​គឺ អ្វី​ជា​អត្ថិភាព ចាំបាច់​បន្ទាន់​ៗ​យើង​នឹង​ដោះស្រាយ​មុនគេ ហើយ​អ្វី​ដែល​នៅ​សេសសល់ យើង​នឹង​ដាក់​ចូល​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ ៣​ឆ្នាំ​រំកិល រាជធានី ខណ្ឌ សង្កាត់ ។

ថ្លែង​ក្នុង​ពិធី​បិទ​វេទិការ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​ក្នុង​១​ឆ្នាំ​ម្តង ក្នុង​ត្រីមាស​ទី​៤ ពោល​គឺ​នៅ​ក្នុង​ខែ តុលា វិច្ឆិកា និង​ខែធ្នូ ហើយ​សម្រាប់​ខណ្ឌ​នីមួយ​ៗ ត្រូវធ្វើ​ឡើង​នៅ​មិថុនា រាល់​ឆ្នាំ ។
វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ផ្តោត​សំខាន់​ពាក់ព័ន្ធ និង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​រួម​មាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៏​នៅ​មូលដ្ឋាន ដើម្បី​ឱ្យ​អាជ្ញា​ធរមាន​ដឹង​លឺ និង​រក​យន្តការ​ដោះស្រាយ​ជូន ។ សម្រាប់​ការ​ចូលរួម​មតិយោបល់ និង​លើក​ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិតជា​បាន​នាំ​មក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះ​បញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​របស់​ខ្លួន​ពេល​កន្លង​មក ដើម្បី​ធ្វើការ​កែ​លម្អ​ឡើង​វិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ក្នុង​នាម​ជា​តំណាង​ឲ្យ​រដ្ឋបាល​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ