ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ប្រទេស​ឡាវ

1 ខែ មុន

ទីក្រុង​វៀងចន្ទន៍ ៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​៨ តុលា ២០២៤​នេះ គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មក​ដល់​អាកាសយានដ្ឋាន​វ៉ា​តី ទីក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ…

ទីក្រុង​វៀងចន្ទន៍ ៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​៨ តុលា ២០២៤​នេះ គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មក​ដល់​អាកាសយានដ្ឋាន​វ៉ា​តី ទីក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រកបដោយ​សុវត្ថិភាព ដោយ​មានការ​ទទួល​ស្វាគមន៍​ពី​សំណាក់ ឯកឧត្តម Linkham DUANGSAVANH រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង​៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់ទី​១១ ខែតុលា ឆ្នាំ​២០២៤ ។

ក្រសួងការបរទេស​កម្ពុជា បានឱ្យ​ដឹង​ថា អញ្ជើញ​អមដំណើរ សម្ដេច​មហា​បវរ​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត រួម​មាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់​ៗ នៃ​រាជរដ្ឋាភិបាល ព្រមទាំង​តំណាង​វិស័យ​ឯកជន នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។

ក្រសួងការបរទេស​កម្ពុជា បានឱ្យ​ដឹងផង​ដែរ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន នឹង​ធ្វើ​ឡើង​ក្រោម​មូលបទ «​អាស៊ាន​៖ ការ​ពង្រឹង​កា​រត​ភ្ជាប់ និង​ភាព​ធន់​» នឹង​ផ្តោត​ទៅ​លើ​ការ​ជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព​នៃ​ការ​កសាង​សហគមន៍ អាស៊ាន ឆ្ពោះទៅ​កាន់ការ​សម្រេច​បាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ការ​លើកកម្ពស់ ទំនាក់ទំនង ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន តាម​រយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន ក្នុង​គោលដៅ​លើកកម្ពស់ កា​រត​ភ្ជាប់ និង​ភាព​ធន់​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ក៏​ដូច​ជា​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន និង​ដែល​កំពុង កើត​មាន​ប្រកបដោយ​ប្រសិទ្ធភាព ។

ក្រសួងការបរទេស​កម្ពុជា​បានឱ្យ​ដឹង​ទៀត​ថា​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ខាងលើ សម្តេច​មហា​បវរ​ធិ​បតី នឹង​អញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន ជាមួយ​តំណាង​នៃ​ក្រុមប្រឹក្សា ធុរកិច្ច អាស៊ាន (ASEAN-BAC) ជំនួប​ថ្នាក់ដឹកនាំ អា ស៊ា​ន​ជា មួយ​តំណាង​នៃ​យុវជន​អាស៊ាន និង​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស​នៃ​សហគមន៍​បំ​ភាយ​ឧស្ម័ន​សូន្យ អាស៊ី (AZEC) លើក​ទី​២ ។

សូម​បញ្ចា​ក់ថា​សម្ដេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​គ្រោង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​ពិភពលោក មួយ​ចំនួន​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ