ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជនមានបញ្ហាសុខភាព ក្នុងអំឡុងដំណើរសំណេរនៃការប្រឡងបាក់ឌុបមានចំនួន២៥នាក់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​នេះ បេក្ខជន​មាន​បញ្ហា​សុខភាព​ក្នុង​អំឡុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៨ ខែតុលា ២០២៤​នេះ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​នេះ បេក្ខជន​មាន​បញ្ហា​សុខភាព​ក្នុង​អំឡុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៨ ខែតុលា ២០២៤​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្ហោះ ។

ក្នុង​នោះ​ដែរ​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា មាន​បេក្ខជន​ចំនួន​២៥​នាក់ ករណី​គ្រុនឈាម​៣​ករណី មក​ពី​ខេត្តស្ទឹងត្រែង ខេត្ត​កែប ខេត្តឧត្តរមានជ័យ ខេត្តកំពត ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្ត​ត្បូង​ឃុំ ខេត្ត​ប៉ៃលិន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និង​សន្តិសុខ​០១​រូប ខេត្តកំពង់ចាម ដែល​មាន​បញ្ហា​សុខភាព នៅ​ក្នុង​ដំណើរ​សំ​ណេ​រការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៨ តុលា ២០២៤ ។

ក្នុង​នោះ​បេក្ខជន​មួយ​ចំនួន​បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល និង​បេក្ខជន​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ