ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដ​ដ៏​ល្បី​១​រូប បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រណាំង​រថយន្ត​អាជីព

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក Keanu Reeves តារាភាពយន្ត​ហូ​លី​វូ​ដ​ដ៏​ល្បី បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រណាំង​រថយន្ត​អាជីព​កម្មវិធី Toyota GR Cup…

សហរដ្ឋអាមេរិក ៖ លោក Keanu Reeves តារាភាពយន្ត​ហូ​លី​វូ​ដ​ដ៏​ល្បី បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រណាំង​រថយន្ត​អាជីព​កម្មវិធី Toyota GR Cup ដែល​រៀបចំ​ឡើង​នៅ​ទីលាន​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក Indianapolis Motor Speedway ស្ថិត​ក្នុង​រដ្ឋ Indiana កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។ នេះ​បើ​យោង​តាម​ប្រភព Sky Sports News និង CBS News បាន​ចេញផ្សាយ​។

នៅ​ក្នុង​ការ​ប្រកួត​នោះ លោក Keanu Reeves ស្ថិត​ក្នុង​រថយន្ត​ពណ៌​ក្រហម​ពាក់​ស្លាក់​លេខ​៩២ ក្នុង​ចំណោម​រថយន្ត​ប្រកួត​សរុប​ចំនួន​៣៥​គ្រឿង ខណៈ​ដែល​ការ​ប្រកួតប្រជែង​ដំណើរការ​បាន​៤៥​នាទី​រួច​ទៅ​ហើយ ស្រាប់តែ​រថយន្ត​តា​រាហូ​លី​វូ​ដ​តួឯក​ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បី​លំដាប់​ពិភពលោក The Matrix និង John Wick វ័យ​៦០​ឆ្នាំ​រូប​នេះ ដែល​កំពុង​តែ​ប្រជែង​ជាមួយនឹង​គូប្រកួត​ផ្សេង​ទៀត បែរជា​រេ​ចង្កូត​បន្តិច​ធ្លាក់​ផ្លូវ​ចូល​ទៅ​ស្មៅ​ក្បែរ​នោះ ប៉ុន្តែ​ពុំ​បាន​រង​ការ​ប៉ះទង្គិច​អ្វី ដែល​បង្ក​ឱ្យ​តារា​សម្តែង​រូប​នេះ​គ្រោះថ្នាក់ ឬ​រង​របួស​នោះ​ទេ​។ ភ្លាម​ៗ លោក Reeves ក៏​បាន​បន្ត​ព្យាយាម​បញ្ជា​រថយន្ត​ចូល​ផ្លូវ​ប្រណាំង​វិញ និង​បន្ត​រហូត​បញ្ចប់​ទី​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី ២៥​។

លោក Reeves ដែល​ក្រៅពី​តារា​សម្តែង ក៏​ជា​តន្ត្រីករ អ្នកនិពន្ធ និង​អ្នកដឹកនាំ​ការ​ផលិត​ផង​នោះ ក៏​បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​២៤ នៅ​ក្នុង​ការ​ប្រណាំង​លើក​ទី​២​របស់​គាត់ នៅ​មួយ​ថ្ងៃ​បន្ទាប់ ពោល​គឺ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។ ដោយ​ដៃគូ​សហការ​ក្នុង​ក្រុម​តែ​មួយ​របស់​លោក Reeves គឺ​លោក Cody Jones ដែល​ជា​អ្នក​ផលិត​មាតិការ​យូ​ធូប​ដ៏​ល្បីឈ្មោះ​មក​ពី​ក្រុម «Dude Perfect» ថែម​ទៀត​ផង​។

ការ​ប្រកួត​កម្មវិធី Toyota GR Cup គឺជា​ការ​ប្រណាំង​ដំណាក់កាល ដែល​ផ្តោត​លើ​ភាព​ស្ទាត់ជំនាញ​សម្រាប់​អ្នក​ចូល​ចិត្តការ​ប្រណាំង​រថយន្ត Spec-Racing នៅ​ទីលាន Indianapolis Motor Speedway​។
សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​លោក Keanu Reeves នៅ​ក្នុង​ការ​ប្រកួតប្រណាំង​រថយន្ត ដោយ​លោក​ធ្លាប់​មានបទពិសោធន៍​ប្រណាំង​ពី​មុន​នៅ​ក្នុង​កម្មវិធី Toyota Grand Prix នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា កាលពី​ឆ្នាំ ២០០៩ ដែល​ជា​ការ​ប្រណាំង​មានការ​ចូលរួម​ពី​សំណាក់​បុគ្គល​ល្បីឈ្មោះ​ជា​ច្រើន ហើយ​នៅ​ទីនោះ​លោក Reeves បាន​ឈ្នះ​ជើងឯក​នៃ​ការ​ប្រកួត​ថែម​ទៀត​ផង​៕ (​ប្រភព ៖ Sky Sports News, CBS News, Indianapolis Motor Speedway និង Hypebeast)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ