ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេកន្ទុយ​​លេខ​បញ្ជូន​ឱ្យ​​សាលា​ដំបូង​​វិនិច្ឆ័យ​ទោស​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ ស្ត្រី​ជា​មេ​កន្ទុយ​លេខ​ដែល​ល្បី​ថា មិន​ខ្លាច​សមត្ថ​កិច្ច​ដោយ​សំអាង​ជា​សាច់​ឈាម​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាននោះត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០១១ នៅ​ពេល​​អង្គុយ​កត់​កន្ទុយ​លេខនៅ​មុខ​ផ្សារ​ព្រែក​ព្នៅកណ្តាល​វាល​ ដោយ​មិន​ញញើត​សមត្ថ​កិច្ច​ឡើយ​។ ក្រោយ​ពី​ចាប់​ខ្លួន​បាន​១​ថ្ងៃ​ ស្ត្រី​មេ​កន្ទុយ​លេខ​នេះ​

រាជ​ធានី​ភ្នំពេញ ៖​ ស្ត្រី​ជា​មេ​កន្ទុយ​លេខ​ដែល​ល្បី​ថា មិន​ខ្លាច​សមត្ថ​កិច្ច​ដោយ​សំអាង​ជា​សាច់​ឈាម​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាននោះត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០១១ នៅ​ពេល​​អង្គុយ​កត់​កន្ទុយ​លេខនៅ​មុខ​ផ្សារ​ព្រែក​ព្នៅកណ្តាល​វាល​ ដោយ​មិន​ញញើត​សមត្ថ​កិច្ច​ឡើយ​។ ក្រោយ​ពី​ចាប់​ខ្លួន​បាន​១​ថ្ងៃ​ ស្ត្រី​មេ​កន្ទុយ​លេខ​នេះ​ត្រូវ​​ប៉ូលិស​ខណ្ឌ​សែន​សុខ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ បើ​ទោះ​បី​ជា​មាន​ការ​អន្តរា​គមន៍​ពី​មន្ត្រី​មាន​អំណាច​សើៗ​សុំ​ឱ្យ​ដោះ​លែង​យ៉ាង​ណា​ក៏​ដោយ។

ស្ត្រី មេ​កន្ទុយ​លេខ​នេះ​​​ឈ្មោះ​ពា សុខា ហៅ​ពិន អាយុ​៤៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​កណ្តាល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ រាជ​ធានីភ្នំពេញ​។​ ចំណែក​ឯ​ស្ត្រី​​ម្នាក់​ទៀត​ឈ្មោះ​សេង ហួរ អាយុ​៥០​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​​សែន​សុខ ជា​អ្នក​ទៅ​ចាក់​កន្ទុយ​លេខក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដែរ ប៉ុន្តែ​ស្ត្រី​នេះ​បដិ​សេធ​ថា ខ្លួន​មិន​បាន​ទៅ​លេង​ល្បែង​នេះ​ទេ គឺ​​ទៅ​ទារ​លុយ​ពី​ស្ត្រី​មេ​កន្ទុយ​លេខ​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​តែ​ម្តង​។

​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​​ឱ្យ​ដឹង​ថា នៅ​ពេល​ចាប់​ខ្លួន​ស្ត្រី មេ​កន្ទុយ​លេខ​នោះសមត្ថ​កិច្ច​ប្រមូល​បាន​សម្ភារ​ជា​វត្ថុតាង​ជា​ច្រើន​ដូច​ជា​តារាង​សំរាប់​កត់​កន្ទុយ​លេខ​តូច​ធំចំនួន​២​ ម៉ាស៊ីន​គិត​លេខ​ចំនួន​២ តាំប៉ុង​ចំនួន​១​ ត្រា​សំរាប់​វាយ​ថ្ងៃ​ខែ​ចំនួន​១ ទូរស័ព្ទ​ដៃ​ចំនួន​១គ្រឿង និង​ប្រាក់​ចំនួន​១៩៣.៨០០​រៀល។ ស្ត្រី​មេ​កន្ទុយ​លេខ​នេះ​បាន​មក​រក​ស៊ីនៅ​ផ្សារ​ព្រែក​ព្នៅ​អស់​រយៈ​ពេល​ជាង​៧​ខែ​មក​ហើយ ក្រោយ​ពី​រក​ស៊ីនៅ​កន្លែង​ផ្សេង​ៗ​មិន​សូវ​កាក់​កប​ ។ ​ស្ត្រី​រូប​នេះ​តែង​តែ​បោះ​ពាក្យ​សំដី​ថា «មិន​ខ្លាច​នរ​ណា​ចាប់​​ទេ» ព្រោះខ្លួន​ជា​សាច់​ញាតិ​មេ​ប៉ូលិស​ប៉ុស្តិ៍​ ដូច្នេះ​បើ​មេ​ប៉ុស្តិ៍​មិន​ចាប់​គ្មាន​នរណា​ហ៊ាន​ចាប់​ទេ ។ ​ផ្ទុយ​ទៅ​វិញ​​ មេ​ប៉ុស្តិ៍​​ព្រែក​ព្នៅ​​បដិ​សេធ​ថា ស្ត្រី មេ​កន្ទុយ​លេខ​នេះ​ពុំ​ជាប់​សាច់​ញាតិ​អ្វី​នឹង​លោក​បន្តិចទេ ហើយ​លោក​ក៏​ជា​អ្នក​ចូល​រួម​ចាប់​ជាមួយ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ និង​ជា​អ្នក​ធ្វើ​របាយ​ការណ៍​ថែម​ទៀត​ផង​។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្ថ​កិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់​មេ​កន្ទុយ​លេខ​បញ្ជូន​ទៅ​តុលា​ការ​ ។ មេ​កន្ទុយ​លេខ​ដែល​ចាប់​ខ្លួន​លើក​មុន​​ជា​សិស្ស​ចំនួន​២​នាក់កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​រង់​ចាំ​ការ​កាត់​ក្តី​ ៕