បន្ទាយមានជ័យ ៖ គោមួយក្បាលធ្លាក់ចូលលូ ត្រូវអាជ្ញាធរជួយសង្គ្រោះដោយយកអ៊ែស្កាទ័រដាក់កាបទាញយកចេញដោយសុវត្ថិភាព នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានប្រាប់ថា ៖ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋបានប្រទះឃើញគោ១ក្បាល ធ្លាក់ចូលក្នុងប្រអប់ប្រព័ន្ធលូរំដោះទឹកជាប់គាំងចេញមិនរួច ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទការល័យ សម្តេចបានដឹកនាំកម្លាំងបានចុះទៅពិនិត្យហើយយកអ៊េស្កាទ័រដាក់ខ្សែកាបទាញយកគោ ដែលជាប់ក្នុងលូ និងយកចេញបាយដោយសុវត្ថិភាព ។

លោកបានបញ្ជាក់ថា ៖ គោ១ក្បាលដែលជាប់គាំងក្នុងលូមិនដឹងប៉ុន្មានថ្ងៃ ក្រោយប្រជាពលរដ្ឋទៅប្រទះឃើញហើយ ទើបទាញយកចេញដែលជាគោរបស់ប្រជាពលរដ្ឋនៅក្នុងភូមិដ្ឋានដែលលេងចោលយ៉ាងអាណាធិបតេយ្យ ដើរពេលយប់ពេញផ្លូវ ដែលប្រឈមប៉ះពាល់អ្នកដំណើរពេលយប់ ដែលកន្លងមកពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាគោ ពេលយប់តែរកម្ចាស់មិនឃើញ ។

លោក វ៉ា ជិមណារ៉េត បានបញ្ជាក់ថា ៖ ចាប់ពីពេលនេះតទៅ អាជ្ញាធរ និងមានចំណាត់ការចំពោះគោ ដែលលេងអាណាធិបតេយ្យពេលយប់តាមផ្លូវ ដែលប្រឈមគ្រោះថ្នាក់ដល់អ្នកដំណើរ និងបំផ្លាញដើមឈើ និងផ្កាតាមសួន និងផ្ទះប្រជាពលរដ្ឋបើឃើញចាប់គោបានចង់ទុករកម្ចាស់ និងមានវិធានការតាមច្បាប់ ៕





ចែករំលែកព័តមាននេះ