ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យភ្ជុំ៣ថ្ងៃ! ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តស្ទឹងត្រែងជិត២មុឺននាក់

4 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១ខែតុលារហូតដល់ថ្ងៃទី៣ខែតុលាឆ្នាំ២០២៤នេះខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិនិងអន្តជាតិ ដែលមកកម្សាន្ត រមណីយដ្ឋាននានា និងការស្នាក់នៅ…

ខេត្ត​ស្ទឹងត្រែង ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១ខែតុលារហូតដល់ថ្ងៃទី៣ខែតុលាឆ្នាំ២០២៤នេះខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាតិនិងអន្តជាតិ ដែលមកកម្សាន្ត រមណីយដ្ឋាននានា និងការស្នាក់នៅ សរុបមានចំនួន១៤,៤៣១ នាក់ ក្នុងនោះទេសចរជាតិមានចំនួន ១៤,៣៧៦​នាក់ និង​ទេសចរបរទេសមានចំនួន ៥៥ នាក់ ។ នេះបើតាមការបញ្ជាក់​របស់​លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង។

ក្នុងនោះ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបណ្តាវត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយះពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០១-០២-០៣ ខែតុលាឆ្នាំ ២០២៤ បើធៀបជាមួយឆ្នាំ ២០២៣ កើន ឡើង ៣,៩៩៦នាក់ ស្មើនិង ៣៨,២៩%។
ដោយភ្ញៀវទេសចរជាតិកើនឡើង ៣៩,៦១នាក់ ស្មើនិង ៣៨,០៣ %
-ភ្ញៀទេសចរអន្តរជាតិកើន ឡើង ៣៥នាក់ ស្នើនិង ១៧៥ % ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ