ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ឃួ​ង ស្រេង នឹង​យក​គម្រោង​«ភូមិ​១៥​នាទី» នៅ​សង្កាត់​ទី​១៥ របស់​ទី​ក្រុងប៉ារីស ​សាកល្បង​អភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ

13 ម៉ោង មុន

ក្រុងប៉ារីស​៖៖​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) បាន​អញ្ជើញ​ជួប សម្ដែង ការ គួរសម និង ពិភាក្សា…

ក្រុងប៉ារីស​៖៖​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) បាន​អញ្ជើញ​ជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារ ជា​មួ យ​លោក​ជំទាវ អាន អ៊ី​ដាល់​ហ្គោ (Anne HIDALGO) អភិបាល​ក្រុងប៉ារីស និង​ជា​ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នៅ​រដ្ឋ ធានី ប៉ា​រី​ស ប្រទេស បារាំង នា​ព្រឹក​ថ្ងៃ​ទី២ ខែតុលា ឆ្នាំ​២០២៤ ។

ក្នុង​ជំនួប​នោះ​លោក​ជំទាវ អាន អ៊ី​ដេ​ហ្គោ Anne HIDALGO អភិបាល​ទី​ក្រុងប៉ារីស និងជាអនុ​ប្រធានការិយាល័យអចិន្ត្រៃយ៏សមាគម អន្តរជាតិ អភិបាល​ក្រុង ប្រើប្រាស់ភាសាបារាំង AIMF បាន​សម្តែងការស្វាគមន៍ និង ថ្លែងអំណរគុណ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ គណ​:​អភិបាល​រាជធានី​ភ្នំពេញ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សិ​ន្នី​សិ​ទ AIMF និង​កិច្ច ប្រជុំ ការិយាល័យ​អចិន្ត្រៃយ៍ AIMF​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី​ដោ សម្ផស្ស​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​និង​ជានា​យក​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ពី​ទី​ក្រុងប៉ារីស​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ តុលា​ ​ឆ្នាំ​២០២៤​នេះ​ថា​ ក្នុង​ឱកាស​នៃ​ជំនួប​សម្តែង​ការ​គួរសម​ខាងលើ​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន នៃ​ទីក្រុង​រៀង​ៗ​ខ្លួន ព្រមទាំង​បញ្ហា​ប្រឈម​ដែល​មាន​លក្ខណៈ​ដូច​គ្នា​មួយ​ចំនួន​រួម​មាន ៖ បញ្ហា​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​បរិស្ថាន​។​ល​។

លោក​ជំទាវ​បាន​ចែករំលែក​អំពី​បទ​ពិសោធន៍ និង​យន្តការ​មួយ​ចំនួន ដែល​ទី​ក្រុងប៉ារីស​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​មាន​៖​បញ្ហា ចរាចរណ៍ ទី​ក្រុងប៉ារីស​បាន​ជ្រើស​រើសយ​ក​ការ​សាងសង់​បន្ថែម​នូវ​រថ​ភ្លេ​ី​ង លើ​ដី (tramway) នៅ​ព័ទ្ធ​ជ៉ំ​វិញ​ទី​ក្រុងប៉ារីស ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍ បំពុលបរិស្ថាន​។

អ្នកនាំពាក្យ​បន្ត​ថា ពាក់ព័ន្ធ​បញ្ហា បរិស្ថាន​៖ ការ​សម្អាត​ទន្លេ​សែន (la Seine) ឱ្យ​បាន​ស្អាត​គឺជា​យន្តការ​ចម្បង​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន និង​ការ​កើនឡើង​កម្តៅ​នៅ​ទី​ក្រុងប៉ារីស​។ ជាមួយ​គ្នា​នេះ លោក​ជំទាវ អាន អ៊ី​ដេ​ហ្គោ Anne HIDALGO អភិបាល​ទី​ក្រុងប៉ារីស បាន​លើក​ឡើង​ថា​៖​ទី​ក្រុងប៉ារីស​បាន​កសាង​នូវ​កន្លែង​ស្តុក​ទឹកភ្លៀង​ខ្នាត​ធំ ដើម្បី​ចៀសវាង​ការ ហូរ​ចូល លាយឡំ ទឹក ភ្លៀង និង​ទឹក​ស្អុយ​នៅ​ពេល​មាន​ធ្លាក់​ភ្លៀង​ខ្លាំង​។

ក្នុង​ជំនួប​នេះ ផង​ដែរ លោក​ជំទាវ​អភិបាល​ក្រុងប៉ារីស​ក៏​បាន​អ​ញ្ជើញ​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​និង​គណៈប្រតិភូ​ដេ​ី​ម្បី អញ្ជើញ ទស្សនា ផ្ទាល់ នៅ​ស្ថានីយ​រថ​ភ្លេ​ី​ង Tramway ដែល​ទេ​ី​ប​តែ​សាងសង់​រួច​សម្រាប់​ទទួលភ្ញៀវ​អំឡុង​ពេល​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ច​ផង​ដែរ ហេ​ី​យ ឯកឧត្ដម អភិបាល ក៏​បាន​ឯកភាព​លើ​ការ​អញ្ជើញ​នេះ​ដែរ​។

ជាមួយ គ្នា នេះ លោក​ជំទាវ​អភិបាល​ក្រុងប៉ារីស​ក៏​បាន​បង្ហាញ​ពី​គម្រោង​”​ភូមិ​១៥​នាទី ” នៅ​សង្កាត់​ទី​១៥ នៃ​ទី​ក្រុងប៉ារីស ដែល​ជា​ភូមិ​ដែល​ប្រជាពលរដ្ឋ​ចំណាយ​ពេលវេលា​ត្រឹមតែ​១៥​នាទី​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​សាលារៀន​តំបន់​ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែង​វប្បធម៌​ផ្សេង​ៗ ។

លោកស្រី​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា​ជា​ការ​ឆ្លើយ​តប​ក្នុង​ឱកាស​នោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាលនៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​ចាប់​អារម្មណ៍ពី​សារៈសំខាន់ នៃ គម្រោងនេះហើយ​យ ឯកឧត្ដម​បាន​ស្នើសុំ​លោក​ជំទាវ​អភិបាល​ក្រុងប៉ារីស​ដើ​ម្បី​យក​គំរូ​នៃ គម្រោង​នេះ ទៅ​សាកល្បង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ក្នុង​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ និង​អាច មាន​សេវា​គ្រប់គ្រាន់​ប​ម្រើ​ឱ្យ​ជីវភាព​រស់នៅ​ប្រចាំ​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ប្រ​សើរឡើង​ផង​ដែរ​។

ជា​រួម ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទីក្រុង និង​ទាំង​ក្នុង​ក្រប​ខណ្ឌ​សមាគម AIMF ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

គួរ​បញ្ជាក់​ថា​៖​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០​កញ្ញា ឆ្នាំ​២០២៤​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​សមាគម​អន្តរជាតិ​អភិ​បាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) បាន​ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​នៃ​សមាជិក​ការិយាល័យ​អចិ​ន្ត្រៃ​យ៏​លើក​ទី​១០២​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​(AIMF) នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ