ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​សារព័ត៌មាន​ម្នាក់ ត្រូវតុលា​ការសម្រេច​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​ញ៉ុះញ៉ុង​​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​​ដល់​សន្តិ​សុខ​​សង្គម​

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ឃុំខ្លួន​អតីត​អ្នក​សារព័ត៌មាន​បម្រើ​ឲ្យ​កាសែត​បរទេស​ម្នាក់ ដាក់​ពន្ធនាគារ​គារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ឃុំខ្លួន​អតីត​អ្នក​សារព័ត៌មាន​បម្រើ​ឲ្យ​កាសែត​បរទេស​ម្នាក់ ដាក់​ពន្ធនាគារ​គារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៦៤៣៨ ចុះ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៤ ទាក់ទិន​នឹង​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​មាន​ជន​ត្រូវ​​ចោទ​ឈ្មោះ ម៉ិច ដា​រ៉ា ភេទ​ប្រុស ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ប្រព្រឹត្តនៅ​រាជធានី​ភ្នំពេញ និង​បណ្តាញ​សង្គម កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២៤ និង​ពេល​បន្ត បន្ទាប់ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង នឹង​ផ្តន្ទាទោស​តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២៤ ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ិច ដា​រ៉ា បាន​បង្ហោះ​សារ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ញុះញង់ និង​យក​រូបភាព​កាត់ត រមណីយដ្ឋាន​បាភ្នំ​ត្រូវ​បាន​វាយ​កម្ទេច​ចោល បំភ្លៃ​ការ​ពិត មូល​បង្កាច់ ប្រឌិត​ព័ត៌មាន​មិន​ពិត​ផ្សេង​ទៀត ដែល​ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ បញ្ឆេះ​កំហឹង​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ មក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​បង្ហោះ​ចូល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ Mech Dara និង​បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ Facebook, Twitter,Telegrame,WhatsApp, និង​Signal ដែល​ជន​ត្រូវ​ចោទ​មាន​ចេតនា​ទុច្ចរិត បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

អំពើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ិច ដា​រ៉ា ជា​អំពើ​ល្មើសច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន ហើយ​ជន​ជន​ត្រូវ​ចោទ​រូប​នេះ បាន​ទទួលស្គាល់ និង​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ប្រាកដ​មែន ។

បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​ភស្តុ​តាង ចៅក្រម​ស៊ើបសួរ​ស​ម្រេ​ឃុំខ្លួន​បណ្តោះ​អាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ិច ដា​រ៉ា ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ។ សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ