ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​​បុណ្យភ្ជុំ

1 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែកញ្ញា ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ក្នុង​គោលបំណង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតឡើង​ញឹកញាប់ ក្នុង​រដូវ​បុណ្យ​ទាន​។…

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែកញ្ញា ឆ្នាំ​២០២៤ បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ក្នុង​គោលបំណង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតឡើង​ញឹកញាប់ ក្នុង​រដូវ​បុណ្យ​ទាន​។

លោក មាស ឈុ​ន​លី ប្រធាន​កា​រិ​កាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ដែល​មាន ឯកឧត្តម ស៊ុន​សុ​វ​ណ្ណា​រិ​ទ្ធិ​ជា​ប្រធាន​  នៅ​ព្រឹក​ថ្ងៃ​កាន់​បិ​ណ្យ​ទី​១៣​នេះ ក្រុមការងារ​របស់​លោក បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ចំណុច​មុខ​ផ្សា​រលើ និង​ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង ក្នុង​គោលបំណង​កាត់​បន្ថយ និង​មិន​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ក្នុង​ថ្ងៃ​បុណ្យប្រពៃណី​ជាតិ ។​

ដោយ​ក្នុង​នោះ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​បើកបរ​គោរព​ច្បាប់​ដោយ​ប្រកាន់​ស្ដាំ ពេល​បត់​ឆ្វេង​ឬ​ស្ដាំ​ត្រូវ​ប្រុង​ប្រយ័ត្ន អ្នក​ជិះ​ម៉ូតូ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ទាំង​អ្នក​ជិះ​ខាង​មុខ និង​អ្នក​ជិះ​ខាងក្រោយ​។ ហាម​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រ​វឹ ត្រូវ​បន្ថយល្បឿន​ដើម្បី​គោរព​សិ​ទ្ឋ​អ​ទិ​ភាព​លើ​ផ្លួ​វប្រ​សប់ ត្រូវ​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍​  និង​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​។

ជាមួយ​គ្នា​នេះ​អ្នកបើកបរ​ម៉ូតូ​ដែល​មាន​ទំហំ​ស៊ីឡាំង​មិន​លើស​ពី 125 cc ត្រូវ​មាន​អាយុ​ចាប់ពី 15 ឆ្នាំ​ឡើង និង​ត្រូវ​យក​ជាប់​តាម​ខ្លួន​នូវ​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដែល​មាន​តម្លៃ​ស្មើ​។ អ្នកបើកបរ​ម៉ូតូ​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី 126 cc ឡើង​ទៅ យក​ភ្ជាប់​តាម​ខ្លួន​នូវ​ប័​ណ្ឌ​បើកបរ​ប្រភេទ “​ក​” អ្នកបើកបរ​ម៉ូតូ​កង់​បី ត្រូវ​យក​ជាប់​តាម​ខ្លួន​នូវ​បាន​បើកបរ​ប្រភេទ “​ក​” , ប័​ណ្ឌ​សម្គាល់​ម៉ូតូ​ត្រូវ​យក​ជាប់​តាម​ខ្លួន​និង​ពាក់​ផ្លា​ក​លេខ​ត្រឹមត្រូវ​  មាន​កញ្ចក់​មើល​ក្រោយ មាន​ភ្លើង​ស៊ី​ញ៉ូ និង​កញ្ចក់​ចាំង​ពន្លឺ​ត្រូវ​មានដំណើរ​ការ​ច្បាស់លាស់​។

នៅ​ក្នុង​ឱកាស​នោះ លោក​ហង្ស ប៊ុ​ន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង ទទួល​ផែន​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​គោរព​ច្បាប់​ចរាចរណ៍​និង​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ក៏​ដូច​ជា​បុណ្យប្រពៃណី​ជាតិ​ផ្សេង​ៗ​ជាដើម​។​ប្រសិនបើ​យើង​ធ្វេសប្រហែស​នោះ​យើង​នឹង​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឬ​ក៏​បាត់បង់​កាយសម្បទា​ណាមួយ​ដែល​នាំ​មាន​ពិការ​ភាព ខាតបង់​ទាំង​ពេលវេលា ទ្រ​ព្វ សម្បត្តិ និង​រង​ទុក្ខ​លំបាក​ទាំង​គ្រួសារ​។

សូម​បញ្ជាក់​ថា​៖ ក្នុង​ពិធី​ផ្សព្វផ្សាយ​នោះ ក៍​មាន​ចែក​នូវ​ខិត​ប័​ណ្ឌ​អប់​ស្តី​ពី​ច្បាប់​ចរាចរណ៍​ចំនួន​៣៥២​សន្លឹក​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ