ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី ទៅ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ​នៅ​ទី​ក្រុងប៉ារីស

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោ​គ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) បាន​ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោ​គ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) បាន​ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ចាក​ចេញពី​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​៣០​កញ្ញា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ នៃ​សមាជិក​ការិយាល័យ​អចិ​ន្ត្រៃ​យ៏ លើក​ទី​១០២ នៃ​សមាគម​អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​(AIMF) នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការិយាល័យ​អចិ​ន្ត្រៃ​យ៏ លើក​ទី​១០២ របស់ (AIMF) ក្រោម​មតិ​ស្វា​គម​របស់​លោក​ជំទាវ Anne HIDALGO អភិបាល​ក្រុងប៉ារីស និង​ជា​ប្រធាន​សមាគម AIMF ។

នៅ​ថ្ងៃ​ទី​៤ ខែតុលា លោក​អភិបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​ទីក្រុង Villers.Cotterets ។ នា​ឱកាស​នោះ ក៏​មាន​ស​ន្ទ​រក​ថា ស្វា​គម​ន៏ ដោយ​ប្រធានាធិបតី​សាធារណៈរដ្ឋ​បារាំង​, ប្រធានាធិបតី​សាធារណៈរដ្ឋ​ទុ​យ​នេ​ស៊ី និង​អគ្គលេខាធិការ​ហ្វ្រ​ង់​កូ​ហ្វូ​នី ផង​ដែរ ។ នា​ឱកាស​នោះ ក៏​មាន​រៀបចំ​ពិធី​ប្រគល់​សិទ្ធ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ពី​សាធារណៈរដ្ឋ​ទុ​យ​នេ​ស៊ី ទៅ​សាធារណៈរដ្ឋ​បារាំង​។​កម្មវិធី​បន្ត គឺ​និយាយ​ពី​បញ្ហា​ប្រឈម នៃ​ប្រជាពលរដ្ឋ​ហ្វ្រ​ង់​កូ​ហ្វូ​នី ទៅ​កាន់​យុគ្គសម័យ​បច្ចេកវិទ្យា​, ព​ត៌​មាន​ពិត​, ព​ត៌​មាន​មិន​ពិត​, ការ​សម្របសម្រួល​, ពហុ​ភាសា និង​បញ្ញា​សិប្ប​និ​មិ្ម​ត ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ