ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហេស​បូឡា​ប្រកាស​ថា​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​បាន​ស្លា.ប់​ហើយ

1 ខែ មុន

ទី​ក្រុង​បេរូត៖ តើ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​នៅ​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​ទប់​ស្កាត់​ជាប់​ឬ​មិន​ជាប់​? នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​​នៅ​ពេល​កុ្រម​ហេស​បូឡា​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​គឺ​លោក​ណាស្រា​ឡា (Nasrallah) ពិត​ជា​បាន​ស្លាប់​ហើយ​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​ទៅ​លើ​បញ្ជា​ការ​ដ្ឋាន​សម្ងាត់​របស់​គាត់​នៅ​ទី​ក្រុង​បេរូត ប្រទេស​លីបង់​កាល​ពី​យប់​ថ្ងៃ​សុក្រ​។ សាក្សី​និយាយ​ថា​ការ​វាយ​ប្រហារ​នោះ​ពិត​ជា​មាន​សភាព​ខ្លាំង​ក្លា​ណាស់ ធ្វើ​ឱ្យ​​រញ្ជួយ​អស់​ទាំង​បរិវេណ​នៅ​ជុំ​វិញ​នោះ​ចម្ងាយ​រាប់​សិប​គីឡូ​ម៉ែត្រ​។ ទី​តាំង​ទម្លាក់​គ្រាប់​បែក​នោះ​បាន​បង្កើត​ជា​ក្រហូង​ជម្រៅ​រហូត​ដល់​ទៅ​​ម្ភៃ​ម៉ែត្រ​ឯណោះ​។ ដំណឹង​មរណ​ភាព​នេះ​ជា​ការ​បញ្ជាក់​បន្ថែម​នូវ​អ្វី​ដែល​អ៊ីស្រាអែល​បាន​អះ​អាង​តាំង​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា​ខ្លួន​បាន​កម្ទេច​មេ​ដឹក​នាំ​កំពូល​របស់​ហេស​បូឡា​រួម​ជា​មួយ​មេ​បញ្ជា​ការ​កង​ទ័ព​កំពូល​របស់​ក្រុម​នេះ​ម្នាក់​ផង​ដែរ​។…

ទី​ក្រុង​បេរូត៖ តើ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​នៅ​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​ទប់​ស្កាត់​ជាប់​ឬ​មិន​ជាប់​? នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​​នៅ​ពេល​កុ្រម​ហេស​បូឡា​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​គឺ​លោក​ណាស្រា​ឡា (Nasrallah) ពិត​ជា​បាន​ស្លាប់​ហើយ​នៅ​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​ទៅ​លើ​បញ្ជា​ការ​ដ្ឋាន​សម្ងាត់​របស់​គាត់​នៅ​ទី​ក្រុង​បេរូត ប្រទេស​លីបង់​កាល​ពី​យប់​ថ្ងៃ​សុក្រ​។

សាក្សី​និយាយ​ថា​ការ​វាយ​ប្រហារ​នោះ​ពិត​ជា​មាន​សភាព​ខ្លាំង​ក្លា​ណាស់ ធ្វើ​ឱ្យ​​រញ្ជួយ​អស់​ទាំង​បរិវេណ​នៅ​ជុំ​វិញ​នោះ​ចម្ងាយ​រាប់​សិប​គីឡូ​ម៉ែត្រ​។ ទី​តាំង​ទម្លាក់​គ្រាប់​បែក​នោះ​បាន​បង្កើត​ជា​ក្រហូង​ជម្រៅ​រហូត​ដល់​ទៅ​​ម្ភៃ​ម៉ែត្រ​ឯណោះ​។ ដំណឹង​មរណ​ភាព​នេះ​ជា​ការ​បញ្ជាក់​បន្ថែម​នូវ​អ្វី​ដែល​អ៊ីស្រាអែល​បាន​អះ​អាង​តាំង​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា​ខ្លួន​បាន​កម្ទេច​មេ​ដឹក​នាំ​កំពូល​របស់​ហេស​បូឡា​រួម​ជា​មួយ​មេ​បញ្ជា​ការ​កង​ទ័ព​កំពូល​របស់​ក្រុម​នេះ​ម្នាក់​ផង​ដែរ​។

ក្រុម​ហេស​បូឡា​បាន​ចេញ​​សេចក្ដី​ប្រកាស​​​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​បញ្ជាក់​ថា​លោក​ហាសាន់ ណាស្រាឡា​ (Hassan Nasrallah) ជា​អគ្គ​លេខា​ធិការ​របស់​ហេស​បូឡា​បាន​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅ​លើ​ទី​ក្រុង​បេរូត​ភាគ​ខាង​ត្បូង​។ ដូច្នេះ ការ​ដឹក​នាំ​ចលនា​តស៊ូ​របស់​គាត់​រយៈ​ពេល​៣២​ឆ្នាំ​ចាប់​ពី​ឆ្នាំ​១៩៩២​មក​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ ក្រុម​ហេស​បូឡា​បញ្ជាក់​ថា​ការ​ស្លាប់​នេះ​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ការ​តស៊ូ​របស់​ខ្លួន​ឡើយ​។ ហេស​បូឡា​ប្ដេជ្ញា​ថា​នឹង​បន្ត​ការ​តស៊ូ​ប្រឆាំង​នឹង​ពួក​បច្ចា​មិត្ត​ (អ៊ីស្រាអែល​) រហូត​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត​។ ហេស​បូឡា​នឹង​បន្ត​គាំទ្រ​បុព្វ​ហេតុ​តស៊ូ​របស់​ពួក​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​ និង​ការ​ពារ​ទឹក​ដី​លីបង់​ និង​ប្រជា​ជន​ជា​ទី​គោរព​សក្ការៈ​នៃ​ប្រទេស​នេះ​។​​

សេច​ក្ដី​ប្រកាស​នោះ​មិន​បាន​បញ្ជាក់​ថា​តើ​នរណា​នឹង​ឡើង​មក​កាន់​តំណែង​កំពូល​​​ជំនួស​លោក​ណាស្រា​ឡា​នោះ​ទេ​។ ម៉្យាង​ទៀត​ ហេស​បូឡា​ក៏​មិន​បាន​និយាយ​​ថា​តើ​ខ្លួន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប ឬ​សង​សឹក​បែប​​ណា​ចំពោះ​ការ​ធ្វើ​ឃាត​មេ​ដឹក​នាំ​កំពូល​របស់​ខ្លួន​​នោះ​ដែរ​។ ហេស​បូឡា​គ្រាន់​តែ​​បញ្ជាក់​ដោយ​ខ្លី​ថា​ចលនា​ប្រឆាំង​​នឹង​​​អ៊ីស្រាអែលត្រូវ​តែ​ធ្វើ​ជា​បន្ត​ទៀត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ