ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធំបើក​កិ.ន​គម្រប​លូ ស្រុត​ផ្លូវ​ផ្អៀង​ទៅ​មុខ​លែង​រួច

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿងសង្ស័យ​កិន​ចំ​គម្រប​លូ​មាន​សភាព​ចាស់​ទ្រុឌទ្រោម បណ្តាល​អោយ​រថយន្ត​ជាប់ផុង ផ្អៀង​មួយ​ចំហៀង​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១២ នឹង ៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី២៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​មួយ​គ្រឿងសង្ស័យ​កិន​ចំ​គម្រប​លូ​មាន​សភាព​ចាស់​ទ្រុឌទ្រោម បណ្តាល​អោយ​រថយន្ត​ជាប់ផុង ផ្អៀង​មួយ​ចំហៀង​ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​នេះ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១២ នឹង ៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​កែង​ស្តុ​ប​បឹង​កេងកង​៣ តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ ៣៦០ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​០២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ធន់​ធំ​មួយ​គ្រឿង ម៉ាក ហ៊ី​ណូ ព​ណ៍​បៃតងចាស់ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 3-0900 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៦០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​បើក​មក​ដល់​ចំណុច​ស្តុ​ប​បឹង​កេងកង​៣ រថយន្ត​ធន់​ធំ​ខាងលើ​បាន​បត់​ឆ្វេង គោលដៅ​ឡើង​តាម​បណ្តោយ​ផ្លូវ ១៦៣ ស្រប​ពេល​នោះ​រថយន្ត​បាន​បួង​ច​ង្កួ​តបត់ នឹង​ដោយសារ​តែ​រថយន្ត​ធន់​ធំ​ខាងលើ​វែង​ផង ក៍​ស្រាប់តែ​បួង​ជ្រុល​ទៅ​កិន​គម្រប​លូ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម បណ្តាល​អោយ​រថយន្ត​កិន​គម្រប​លូ​ប​ផុង​បាក់​ផ្លូវ កល់​ទៅ​មុខ​លែង​រួច​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច​យក​រថយន្ត​ខាងលើ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ