ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា​ការ​ដាក់​ពង្រាយ​មីស៊ីល​នៅ​ជ​​ប៉ុនប្រៀប​ដូច​នាំឆ្កែចចកចូលក្នុង​ផ្ទះ

17 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​ក្រសួង​ការពារ​ជាតិ​​ចិន​ថ្លែង​ថា​ប្រទេស​ជប៉ុន​មិន​គួរ​ចូល​រួម​ជា​មួយ​ប្រទេស​អាមេរិកនៅ​ក្នុង​ផែន​ការ​ដាក់​ពង្រាយ​ជើង​ទម្របាញ់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​នៅ​​អាស៊ី​-​ប៉ាស៊ីហ្វិក​ទេ​។ ក្រសួង​​​បាន​លើក​ហេតុ​ផល​ថា​ការ​ធ្វើ​ដូច្នេះ​​នឹងប៉ះ​ពាល់​​​ចំពោះ​សន្តិ​សុខ​ជាតិ​នៅ​ក្នុង​តំបន់​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​អ្នក​នាំ​ពាក្យ​ចិន លោក​​​សាង​ស៊ាវ​កាង ​ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​។ តប​ទៅ​នឹង​សំណួរ​ថា​តើ​លោក​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ដំណឹង​ថា​​ប្រទេស​អាមេរិក​កំពុង​​​ជជែក​គ្នា​ជា​មួយ​ជប៉ុន​អំពី​ផែន​ការ​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មីស៊ីល​ លោក​សាង​បង្ហាញ​ការ​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​។ ក្រុម​អ្នក​វិភាគ​យល់​ថា​អាមេរិក​អាច​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​​មីស៊ីល​ម៉ាក​ថាយ​ហ្វុន (Typhon)…

ទី​ក្រុង​ប៉េកាំង៖ ​ក្រសួង​ការពារ​ជាតិ​​ចិន​ថ្លែង​ថា​ប្រទេស​ជប៉ុន​មិន​គួរ​ចូល​រួម​ជា​មួយ​ប្រទេស​អាមេរិកនៅ​ក្នុង​ផែន​ការ​ដាក់​ពង្រាយ​ជើង​ទម្របាញ់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​នៅ​​អាស៊ី​-​ប៉ាស៊ីហ្វិក​ទេ​។ ក្រសួង​​​បាន​លើក​ហេតុ​ផល​ថា​ការ​ធ្វើ​ដូច្នេះ​​នឹងប៉ះ​ពាល់​​​ចំពោះ​សន្តិ​សុខ​ជាតិ​នៅ​ក្នុង​តំបន់​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​អ្នក​នាំ​ពាក្យ​ចិន លោក​​​សាង​ស៊ាវ​កាង ​ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​។

តប​ទៅ​នឹង​សំណួរ​ថា​តើ​លោក​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ដំណឹង​ថា​​ប្រទេស​អាមេរិក​កំពុង​​​ជជែក​គ្នា​ជា​មួយ​ជប៉ុន​អំពី​ផែន​ការ​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មីស៊ីល​ លោក​សាង​បង្ហាញ​ការ​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​។ ក្រុម​អ្នក​វិភាគ​យល់​ថា​អាមេរិក​អាច​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​​មីស៊ីល​ម៉ាក​ថាយ​ហ្វុន (Typhon) នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ជប៉ុន​។ វា​ជា​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​។

លោក​សាង​យល់​ថា​ការ​ដាក់​ពង្រាយ​នេះ​នឹង​នាំ​ទៅ​ដល់​ការ​រត់​ប្រណាំង​​ផ្នែក​​សព្វា​វុធ​នៅ​អាស៊ី-​ប៉ាស៊ី​ហ្វិក​។ ដូច្នេះ ការ​គំ​រាម​កំហែង​ធ្ងន់​ធ្ងរ​ចំពោះ​សន្តិ​សុខ​នៅ​ក្នុង​តំបន់​នឹង​កើត​មាន​ឡើង​ ហើយ​នឹង​ប៉ះ​ពាល់​ការ​រក្សា​តុល្យ​ភាព និង​​ស្ថិរ​ភាព​ជា​យុទ្ធ​សាស្ត្រ​នៅ​ទូទាំង​ពិ​ភព​លោក​។ ​លោក​សាង​បាន​សម្ដែង​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​គម្រោង​នេះ​។ លោក​ថ្លែង​ថា​អាស៊ី​-​ប៉ាស៊ី​ហ្វិក​ត្រូវ​ការ​សន្តិ​ភាព​ និង​វិបុល​ភាព​។ មិន​មែន​ត្រូវ​ការ​ការ​ប្រឈម​មុខ​ដាក់​​គ្នា​ និង​ជម្លោះ​ប្រដាប់​អាវុធ​នោះ​ទេ​។

​អ្នក​នាំ​ពាក្យ​ចិន​រូប​នេះ​សូម​ជំរុញ​ឱ្យ​ប្រទេស​អាមេរិក​លុប​ចោល​គម្រោង​នេះ​វិញ។ បើ​មិន​ដូច្នេះ​ទេ​នឹង​បង្ក​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​។ លោក​ក៏​យល់​ថា​​ប្រទេស​ជប៉ុន​មិន​គួរ​ជួយ​គាំទ្រ​អាមេរិក​នៅ​ក្នុង​គម្រោង​ដាក់​ពង្រាយ​នេះ​ទេ​។ ធ្វើ​បែប​នេះ​ប្រៀប​បាន​នឹង​អ្វី​​ដែល​លោក​ហៅ​ថា​ «​ការ​នាំ​យក​សត្វ​ឆ្កែ​ចចក​ចូល​ទៅ​ក្នុង​ផ្ទះ​»។ បើ​ជប៉ុន​នៅ​តែ​ជម្នះ​ចិត្ត​ធ្វើ​បែប​នេះ​ទៀត​មាន​ន័យ​ថា​ជប៉ុន​កំពុង​​នាំ​ទុក្ខ​​ដាក់​ខ្លួន​ហើយ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​សូម​បញ្ជាក់​ថា​បើ​សិន​ជា​និយាយ​ទៅ​គេ​ហើយ​គេ​នៅ​តែ​មិន​ស្ដាប់​ ​​ប្រទេស​ចិន​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ដោយ​លះ​ៗ​គ្មាន​ការ​រួញ​រា​ឡើយ​។ ការ​ចាត់​វិធាន​ការ​នេះ​ទៀត​សោត​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​សភាព​ការណ៍​ជាក់​ស្ដែង​ និង​ដោយ​អនុ​លោម​ទៅ​តាម​តម្រូវ​ការ​ចាំ​បាច់​ដែល​ប្រទេស​ជាតិ​របស់​ខ្លួន​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​ពុំ​បាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ