ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ម្នាក់​ចូល​កា.ប់​ឈើ​ក្នុង​​ព្រៃ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ​ជា​​តំបន់ហាមឃាត់ បាន​ជា.ន់​មី.ន​ផ្ទុះ​ យ៉ាងរន្ធ.ត់

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ពលរដ្ឋ​ម្នាក់​រង​របួសធ្ងន់​បន្ទាប់​ពី​ជាន់​មីន​បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង​នៅ​ចំណុច​តំបន់​មិន​ច្បាស់លាស់​(​តំបន់ហាមឃាត់​ព្រៃ​មាន​មីន​)​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ទំនប់​ដាច់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ​៖ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ពលរដ្ឋ​ម្នាក់​រង​របួសធ្ងន់​បន្ទាប់​ពី​ជាន់​មីន​បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង​នៅ​ចំណុច​តំបន់​មិន​ច្បាស់លាស់​(​តំបន់ហាមឃាត់​ព្រៃ​មាន​មីន​)​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ទំនប់​ដាច់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ យឹ​ម​សុភាព​ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ​ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ ។

​នគរបាល​បាន​បញ្ជាក់​ថា​ មុន​ជន​រង​គ្រោះ​បាន​ចូល​ទៅ​កាប់​ឈើ​ក្នុង​(​តំបន់ហាមឃាត់​ព្រៃ​មាន​មីន​)​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ដើរ​ជាន់​មីន​បណ្តាល​ឲ្យ​ផ្ទុះ​រង​របួសធ្ងន់​ដាច់​ជើង​ខាងស្តាំ ។ ភ្លាម​ៗ​នោះ​មាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​និង​កម្លាំងយោធា​នៅ​ក្បែរ​នោះ បាន​ជួយ​នាំ​គ្នា​ចូល​ទៅ​យក​ជន​រង​គ្រោះ​ចេញពី​តំបន់​គ្រោះថ្នាក់​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អូរ​ជៅ ដើម្បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​ស្រុក​មង្គល​បូ​រី​ភ្លាម​ៗ​ផង​ដែរ ។

​ក្នុង​ករណី​នេះ​ដែរ លោក​វរសេនីយ៍ទោ អ៊ឹម សុ​ភារៈ អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​តាម​ព្រំដែន សូមកុំ​ឲ្យ​ដើរ​ចូល​ក្នុង​ព្រៃ​ទៅរ​កកាប់​ឈើ​ឬ​ក៏​រក​អនុ​ផល​ព្រៃឈើ​ដែល​ជា​តំបន់ហាមឃាត់​សង្ស័យ​មាន​មីន​ឬ កន្លែង​មាន​ដាក់​ស្លាក​សញ្ញា​មីន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ