ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរប​តម្បាញ​ក្រមា​របស់​ជនជាតិភាគតិច​ពូន​ង ​អាច​រក​ចំណូល​ដោះស្រាយ​គ្រួ​សារ ​កំពុង​មាន​ទីផ្សារ

1 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី​ ៖ ​មុខរប​តម្បាញ​ក្រមា​របស់​ជនជាតិភាគតិច​ពូន​ង ​អាច​រក​ចំណូល សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ហើយ​កំពុង​តែ​មាន​ទីផ្សារ​ នេះ​បើ​តាម​ការ​បញ្ជាក់របស់លោក​ស្រី ច្រា អៀ ដែល​ប្រកប​រប​ត្បាញ​…

ខេត្តមណ្ឌលគិរី​ ៖ ​មុខរប​តម្បាញ​ក្រមា​របស់​ជនជាតិភាគតិច​ពូន​ង ​អាច​រក​ចំណូល សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ហើយ​កំពុង​តែ​មាន​ទីផ្សារ​ នេះ​បើ​តាម​ការ​បញ្ជាក់របស់លោក​ស្រី ច្រា អៀ ដែល​ប្រកប​រប​ត្បាញ​ ស្ថិត​នៅ​ក្នុងភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ ។

លោកស្រី ​ច្រា អៀ ជា​ប្រធាន​ក្រុម​តម្បាញ​ក្រមា​ ស្ថិត​នៅ​ទីតាំង​ខាងលើ​កបាន​ឲ្យ​ដឹង​ថា មុខរប​ការ​ត្បាញ​ក្រមា​របស់​សហគមន៍​អ្នកស្រី ​បាន​ចាប់​ដំណើរការ​តាំងពី​ខែឧសភា ឆ្នាំ​២០២៣ មក​ ហើយការ​ត្បា​យ​ក្រមា ​គិត​ចាប់ពី​ខែមករា មក​ដល់​ពេលនេះ ក្រុម​សហគមន៍​របស់​អ្នកស្រី ត្បាញក្រមា​បាន​ជាង​៣០០​ក្រមា ​ដែល​គិតជា​ទឹកប្រាក់​បាន​ ៣​លាន ៦០​ម៉ឺន​រៀល ​សម្រាប់​យក​មក ផ្គត់ផ្គង់​ក្នុង​គ្រួសារ​នីមួយ​ៗ ​។

លោកស្រី​ បញ្ជាក់​ថា​ ៖ «​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ត្បាញ​ក្រមា​ បាន​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ជីវភាព ហើយ​អាច​ដោះ​ស្រោ​យ​ឲ្យ​កូន​ទៅ​រៀន​បាន​។ ការងារ​ត្បាញ​នេះ​ ជួយ​ឲ្យពួក​យើងខ្ញុំ​ជា​ស្រី​ៗ ហើយ​មានកូន​តូច​ៗ ​មិន​អាច​ទៅ​ធ្វើការ​ឆ្ងាយ​ទេ អាច​ជួយ​រក​ប្រាក់ សម្រាប់ផ្ត​ត់​ផ្គង់​គ្រួ​សារបាន​» ​។

អ្នកស្រី ច្រា អៀ បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រុម​ស្ត្រី ​ដែល​ត្បាញ​ក្រមា​ នៅ​ក្នុង​សហគមន៍​ ត្រូវ​បានបណ្តុះបណ្តាល​ជំនាញ​ពី​គ្រូ​មក​ពី​តាកែវ ហើយ​ការ​ត្បាញ​នេះ​ បាន​ធ្វើ​តាម​ស្តង់ដា​ត្រឹមត្រូវ ដោយមាន​សមាជិក​១៥​នាក់​ បាន​កំពុង​តែ​ធ្វើការ​ត្បាញ​នៅ​តាម​ផ្ទះ​ ។

ការ​ចាប់​យកមុខ​រប​តម្បាញ​នេះ ​ត្រូវ​បាន​អ្នកស្រី ច្រា អៀ ថា​ជា​ការងារ​មួយ​ដែល​ជួយសម្រាល​ការ​ចាយវាយ ​ដែល​ជា​បន្ទុក​របស់​ប្តី​ជា​អ្នក​ចេញ​ទៅ​ក្រៅ​ ដើម្បី​រក​ប្រាក់​បាន​មួយ​ចំនួន​ផង​ដែរ ​។

អ្នកស្រី​បញ្ជាក់​ថា​ ៖ «​នៅ​ពេល​មានការ​ត្បាញ​នេះ​ ដែល​ខុស​ពី​មុន​គឺ​ស្រី​ៗ​កាលពីមុន​គាត់ទៅ​ធ្វើស្រែ​ចម្ការ​ និង​មើល​កូន​។ តែ​ពេល​នេះ ​គាត់​មានការ​ងារ​ធ្វើ​ គឺ​ត្បាញ​ផង អាច​មើល​កូន​នៅផ្ទះ​បាន ។ យើងខ្ញុំ​ខ្លះ​មានកូន​តូច​ៗ ​មិន​អាច​ទៅ​ធ្វើការ​នៅ​ក្រៅ​ឆ្ងាយ​បាន​ទេ​»​ ។

អ្នកស្រី ​បាន​លើក​ឡើង​ទៀត​ថា ​នៅ​ពេល​ដែល​មានមុខ​រប​ត្បាញ​នេះ ​នៅផ្ទះ ​ធ្វើ​ឲ្យ​គាត់​បាន​ជួយ​ទប់ ​និង​ដោះស្រាយ​ជីវភាព​បាន ​ក្នុង​នោះ​ដូច​ជា​ការ​ទិញ​ម្ហូប ឲ្យ​កូន​ទៅ​រៀន និង​ទិញ​សម្ភារ​មួយ​ចំនួន​ទៀត ​។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី ​ច្រា អៀ បាន​ឲ្យ​ដឹង​ទៀត ថា​ការ​ត្បា​យ​ក្រមានេះ​ ត្រូវបាន​ធ្វើការណែនាំ​ ប្រាប់​ពី​គ្រូ​បណ្តុះបណ្តាល​ ដោយ​ក្រមា​ខ្លះ ​មាន​បណ្តោយ​១.៨​ម៉ែត្រ និង​ទទឹង ៨០​សង់​ទីម៉ែត្រ និង​ក្រមា​ខ្លះ​ទៀត​ ក៏​មាន​ទំហំ​ខុស​គ្នា​ផង​ដែរ ​។

អ្នកស្រី​ បាន​ឲ្យ​ទៀត​ថា​ តម្បាញ​ក្រមានេះ​ មាន​គ្រូ​ទៅ​ខេត្តតាកែវ​ ធ្វើការ​បង្ហាត់បង្រៀន​ ហើយ​ពេលនេះ ទីផ្សារ​ក្រមា​ មាន​ភាពល្អ​ប្រសើរ ​។

យ៉ាងណា​ក្តី​អ្នកស្រី​ ក៏​បាន​អំពាវនាវ​ដល់​អតិថិជន​បន្ត​ជួយ​ទិញ​ក្រមា​ ដែល​ជា​ស្នាដៃ​របស់​បងប្អូន​ជនជាតិភាគតិច​ជា​បន្ត​ទៀត​ ។

ក្នុង​ឱកាស​នោះ​ដែរ ​អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា ​ក្រមា​របស់​បងប្អូន​ជនជាតិភាគតិច​នេះ​ មាន​អត្ថប្រយោជន៍​ច្រើន​ផង​ដែរ​។ ពាក្យ ​«​ក្រមា​» ក៏​ត្រូវ​បាន​ជនជាតិ​ហៅ​ថា ​«​ក្រមា​» ​ផង​ដែរ ហើយពាក្យ​នេះ​មាន​តាំងពី​ដូនតា​មក​ម្ល៉េះ ​។

អ្នកស្រី​ ក៏​បាន​ឲ្យ​ដែរ​ថា ​ការ​ត្បាញ​ក្រមា​ បាន​ចំណាយ​ពេលវេលា​ខុស​គ្នា ដោយ​ក្រមា​ខ្លះ​ចំនួន​ពេល​១​ស​ប្តា​ហ៍ និង​ក្រ​មហា​ខ្លះ​ចំណាយពេល​៣​ថ្ងៃ ។ ការ​ត្បាញ​នេះ ​ត្រូវ​ប្រើ​ឧបករណ៍​ខុស​គ្នា​ផង​ដែរ​ ព្រោះ​ក្រមា​ខ្លះ ​មាន​ទំហំធំ និង​ក្រមា​ខ្លះ​មាន​ទំហំ​តូច​ ។

បើ​តាម​ការ​ដឹង​ពី​អ្នកស្រី ​ដែល​ជា​ជនជាតិ​ពូន​ង ​ពី​កំណើត​នៅ​ភូមិ​ខាងលើ​នេះ​ ថា ​វត្ថុធាតុដើម សរសៃអំបោះ​ ដែល​យក​មក​ត្បា​យ​ក្រមា ​សម្រាប់​យក​ទៅ​លក់ ​គឺ​ទិញ​ពី​ទីផ្សារ ​។

សូម​ជម្រាប​ថា​ សមាគម​ន៍​របស់​អ្នកស្រី ​បាន​បង្កើត​ឡើយ​នៅ​ថ្ងៃ​ទី​ឧសភា ឆ្នាំ​២០២៣ ហើយ​បាន​ធ្វើការ​ចាប់ផ្តើម​បណ្តុះបណ្តាល​ផ្នែក​ត្បាញ​ ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​អង្ក​ការ ​WCS និង​ក្រសួងបរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ