ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ក្រុង​បា​វិត ឃាត់ខ្លួន​វៀតណាម​ស្រី​ប្រុស​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន និង​កាន់កា.ប់​អាវុធ​ខុសច្បាប់

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ក្រុម​ឧក្រិដ្ឋជន ជនជាតិ​វៀតណាម​ប្រុស​ស្រី​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ជិត​១​គីឡូក្រាម និង​អាវុធ​ខ្លី ០១​ដើម​គ្រាប់​ជា​ច្រើន​គ្រាប់ ។…

ខេត្តស្វាយរៀង ៖ ក្រុម​ឧក្រិដ្ឋជន ជនជាតិ​វៀតណាម​ប្រុស​ស្រី​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ជិត​១​គីឡូក្រាម និង​អាវុធ​ខ្លី ០១​ដើម​គ្រាប់​ជា​ច្រើន​គ្រាប់ ។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤​ស្ថិត​នៅ​ក្នុងភូមិ បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ឈ៊ី​វ អ៊ិ​ច​គង់ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង នៅ​០៨​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សា​ទុក​អាវុធ​គ្រាប់រំសេវ ដោយ​គ្មាន​ការ​អនុញ្ញាត នៅ​ចំណុច​ផ្ទះ​ជួល​បុរី​ចន្ទ​រាជា ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ប្រភព​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន ០៣​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ រួម​មាន ៖
ទី​១. ឈ្មោះ ឡេ គឹ​ង​វឹង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម
ទី​២. ឈ្មោះ ជឿ​ង ង៉ុ​ក​ទន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម
ទី​៣. ឈ្មោះ ឡេ ធី​ធឿ​ង​វី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង ជា​សារធាតុ​ញៀន​ចម្រុះ ទម្ងន់​ជិត​១​គីឡូក្រាម និង​ឧបករណ៍​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ