ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកទន្លេមេគង្គ​នៅខេត្តស្ទឹងត្រែង​ស្រក​ចុះ​បន្តិច ​ខណៈ​ខេត្តក្រចេះ​បន្ត​ហក់​ឡើង

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង​បាន​ស្រក​ចុះ​បន្តិច​ខណៈ​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​បន្ត​ហក់​ឡើង​បន្តិច​នឹះ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥​កញ្ញា​២០២៤​យោង​តាម​ពី​ស្ថានភាព​អាកាសធាតុ​និង​ជល​សាស្ត្រ​ប្រចាំ​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ​។ សម្រាប់​ខេត្តស្ទឹងត្រែង​កំពស់​ទឹក ទន្លេមេគង្គ (​កំពស់​ប្រកាស​អាសន្ន ១១.៣០ ម​)​នៅ​ស្ថានីយ៍ ស្ទឹង​ត្រែង ព្រឹក​មិ​ញ​កម្ពស់…

ខេត្តស្ទឹងត្រែង​ ៖​ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង​បាន​ស្រក​ចុះ​បន្តិច​ខណៈ​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​បន្ត​ហក់​ឡើង​បន្តិច​នឹះ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥​កញ្ញា​២០២៤​យោង​តាម​ពី​ស្ថានភាព​អាកាសធាតុ​និង​ជល​សាស្ត្រ​ប្រចាំ​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ​។

សម្រាប់​ខេត្តស្ទឹងត្រែង​កំពស់​ទឹក ទន្លេមេគង្គ (​កំពស់​ប្រកាស​អាសន្ន ១១.៣០ ម​)​នៅ​ស្ថានីយ៍ ស្ទឹង​ត្រែង ព្រឹក​មិ​ញ​កម្ពស់ ១០.៤០​ម៉ែត្រ ថ្ងៃ​ត្រង់នេះ​កម្ពស់ ១០.៣២ ម៉ែត្រ ទឹក​ស្រក០.០៨​ម៉ែត្រ និង​កម្ពស់​ទឹក ប្រុង​ប្រយ័​ត្ន ១០.៧០​ម៉ែត្រ ។

លោក ម៉ែ​ន គង់ នាយករង​រដ្ឋបាល​សាលា​ខេត្តស្ទឹងត្រែង​និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​បាន​បញ្ជាក់​ថា​ខេត្តស្ទឹង​ត្រែង​ផល​ប៉ះពាល់​បឋម​ដោយ​ទឹកជំនន់ គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទាំង ៦​ក្រុង ស្រុក​ក្នុង​ខេត្ត (​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​, ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​, ស្រុក​សេ​សាន​, ស្រុក​សៀម​បូក​, ក្រុង​ស្ទឹងត្រែង​, និង​ស្រុក​សៀម​ប៉ា​ង​) ស្មើនឹង ២២​ឃុំ សង្កាត់ និង ៥២​ភូមិ ដោយ​ប៉ះពាល់​សរុប​៖ ប្រជាពលរដ្ឋ​៧៩០គ្រួសារ ប៉ះពាល់​ផ្ទះ​ជា​រួម ២២៣​ខ្នង​។

ចំណែក​ស្រូវ​ប៉ះពាល់​៥៤៣​ហិ​កតាស្រូវ​ខូចខាត ៤០៧​ហិ​កតា​។ ផ្លូវ​ដី​រង​ផល​ប៉ះពាល់ ១០.៦៤៤​ម៉ែត្រ (១០,៦៤​គីឡូម៉ែត្រ​) លោក​បន្ថែម​ថា​ស្រុក​ចំនួន ០៣ ប៉ះពាល់​ច្រើន​ជាងគេ រួម​មាន​៖ ស្រុក ថា
ឡា​បរិ​វ៉ា​ត់ ស្រុក​សេ​សាន និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ មាន​ប្រជាពលរដ្ឋ​ប៉ះពាល់​សរុប​៣០២​គ្រួសារ​, ប៉ះពាល់​ផ្ទះ ១៨៦​ខ្នង​,​និង​ប៉ះពាល់​ស្រូវ ៣៧៥ហិ​កតា (​នៅ​ពុំ​ទាន់​មានការ​ខូចខាត​នៅឡើយ​)​។

ជាមួយ​គ្នា​នេះ​ថ្នាក់ដឹកនាំ​ខេត្ត កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​លេខាធិការដ្ឋាន​-​ក្រុម​ប្រតិបត្តិ​ទាំង​៣ នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត បាន​ត្រៀមកម្លាំង មធ្យោបាយ និង​ធនធាន​អន្តរាគ​មន៍​ចាំបាច់ ព្រមទាំង​ចាត់តាំង​ឱ្យ​មានការ​តាមដាន​ស្ថានភាព​កម្ពស់​ទឹក និង​ផល​ប៉ះពាល់​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ស្ថានភាព​គ្រោះអាសន្ន​នេះ​ផង​ដែរ​។

ដោយឡែក​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ (​កំពស់​ប្រកាស​អាសន្ន​២៣.០០​ម៉ែត្រ ម្សិលមិញ កម្ពស់ ២១.៤០ម៉ែត្រ ព្រឹក​នេះ​កម្ពស់ ២១.៦៤​ម៉ែត្រ ឡើង​០.២៤​ម៉ែត្រ និង​កម្ពស់​ទឹក ប្រុងប្រយ័ត្ន​២២.០០​ម៉ែត្រ​។

កម្ពស់​ទឹកទន្លេ​មេគង្គ​ឡើង​ដល់កម្រិត​អតិបរមា ២១, ៦៤​ម៉ែត្រ​បណ្តាល​ឱ្យ​ទឹក​ហូរ​ចូល​គ្រប់​ព្រែក (២៨ ព្រែក​) និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឃុំ​សង្កាត់ ចំនួន ៣៦​ឃុំ​សង្កាត់ ស្មើនឹង ១៨៨​ភូមិ ក្នុង ក្រុង ស្រុក ចំនួន ៦ រួមមាន ស្រុក​ឆ្លូង ស្រុក​ព្រែក​ប្រសព្វ ស្រុក​ចិត្រ​បុរី ស្រុក​សំបូរ ស្រុក​អូរ
គ្រៀង​សែន​ជ័យ និង​ក្រុង​ក្រចេះ​)​។

ទាក់ទង​ទៅ​នឹង​ស្ថានភាព​កម្ពស់​ទឹក​ខាងលើ​បាន​បង្ក​ផល​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ សរុប​ចំនួន ១០.៥០៨ គ្រួសារ ស្មើនឹង ៤០.៨៨៨ នាក់ ស្រី ចំនួន ១៧.៨២៨ នាក់ បាន​ជម្លៀសប្រជាពលរដ្ឋ ចំនួន ៩៦ គ្រួសារ ស្មើនឹង ៤២៨​នាក់ ស្រី ២១៧​នាក់​។

ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ៣.០៥១​ខ្នង សាលារៀន ចំនួន ៣២កន្លែង​មណ្ឌល​សុខភាព​ចំនួន​២​កន្លែង វត្ត​អារាម ចំនួន ១៥ កន្លែង អណ្តូងស្នប់ ១៩​គ្រឿង បង្គន់​អនាម័យ ១៧៦ និង​អគា​រដ្ឋបាល​ឃុំ ចំនួន ៥​កន្លែង​។

ចំណែក​ស្រូវ​សន្ទូង ព​គ្រោះ​ប៉ះពាល់​លិចលង់ សរុប​ចំនួន​៧.៣៦៩ ហិ​កតា ប៉ះពាល់​លិច​ដំណាំ​ចម្ការ ដំណាំរួម​ផ្សំ (​ដំឡូង​មី ពោត ល្ង​) សរុប​ចំនួន ៦៦៦ ហិ​កតា ព្រមទាំង​បាន​ជម្លៀស​សត្វ គោ ក្របី សរុប​ចំនួន ២.៨១០ ក្បាល ទៅ​កាន់​ទីទួល​ខ្ពស់​ៗ​ក្បែរ​ភូមិដ្ឋា​ន​ផង​ដែរ​។

ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន​លិច​ផ្លូវលំ សរុប​ប្រវែង​១៥៥.៣២៧ម៉ែត្រ ផ្លូវ​កៅស៊ូ ៤០០​ម៉ែត្រ ផ្លូវ​បេតុង ៤៩៥​ម៉ែត្រ ស្ពានឈើ ២១​កន្លែង និង​លូ​កាត់​ផ្លូវ ៦៤​កន្លែង​។

បច្ចុប្បន្ន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា​ស្រប​ពេល​ជំនន់​ទឹកភ្លៀង​បាន​កើនឡើង​និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ