ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​១ខ្សែប្រវែង​ប្រមាណ​៥០​ម៉ែត្រ​ ក្នុងក្រុងសិរីសោភ័ណ ​រង​ការ​ខូចខាត​ បង្កការលំបាកដល់ពលរដ្ឋ និងសិស្សានុសិស្ស

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​ប្រវែង​ប្រមាណ​៥០​ម៉ែត្រ​ត្រូវ​បាន​រង​ការ​ខូចខាត​បែកភក់​​ជ្រាំ ត្រង់​ចំណុច​វិ​ហ៊ា​រ​ឥ​ស្លា​ម ​ស្ថិតក្នុង​​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ កំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋ​និង​សិស្សា​នុ​សិស្ស​​ធ្វើដំណើរទៅមក ​កាលពី​​ថ្ងៃ​ទី​២៣ ខែកញ្ញា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ផ្លូវ​ប្រវែង​ប្រមាណ​៥០​ម៉ែត្រ​ត្រូវ​បាន​រង​ការ​ខូចខាត​បែកភក់​​ជ្រាំ ត្រង់​ចំណុច​វិ​ហ៊ា​រ​ឥ​ស្លា​ម ​ស្ថិតក្នុង​​ភូមិ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ កំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋ​និង​សិស្សា​នុ​សិស្ស​​ធ្វើដំណើរទៅមក ​កាលពី​​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​ ។​

ប្រជាពលរដ្ឋ​​បានរៀបរាប់​ឱ្យដឹង​ថា ​ផ្លូវ​ខ្សែ​ប្រវែង​ប្រមាណ​៥០​ម៉ែត្រ​រង​ការ​ខូចខាត​បែក​ភក់ជ្រាំ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​ជួប​ការ​លំបាកទៅ​មក​ទៅ​សិក្សា​នៅ​រដូវវស្សា​សុំ​អោយ​អាជ្ញាធរ​សង្កាត់​ទឹកថ្លា​និង​ក្រុង​សិរី​សោភ័ណ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ណា​អោយទៅ​មក​បាន​ស្រួល​មិន​លំបាក់​ដូច​ពេល​នេះ​ទោះ​មិន​បាន​កសាង​រឺ​ត្រូវ​សម្រួល​អោយទៅ​មក​បាន​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​ផ្លូវ​១​កំណាត់​នេះ​ទើប​ខូចខាត​ធ្ងន់​ដែល​ជួប​ការ​លំបាក​ទើប​នៅ​រដូវវស្សា​នេះ​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​និង​សិស្ស​ទៅ​មក​យ៉ាប់​ម៉ែ​ន​ទែន​ ព្រោះ​បែក​ភក់​​ជ្រាំកាលពី​អំឡុង​ខែ​មុន​អាច​ទៅ​មក​បាន​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​យ៉ាង​ក៍ដោយ​ក្រោយ​ចៅសង្កាត់​ទឹកថ្លា​បាន​ដឹក​ដី​ភ្នំ​ចាក់​ចំ​ហុ​ក​នៅ​រដូវវស្សា​ភ្លៀង​ជោគ​ជាំ​ទៅ​មក​កាន់តែ​លំបាក​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា​៖​ក្រោយ​បាន​ទទួល​ព័ត៌មាន​ហើយ​លោក​ចុះ​ទៅ​ពិនិត្យ​មើល​និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​មិន​អោយ​លំបាក់​ព្រោះ​កាលពី​អាជ្ញាធរ​សង្កាត់​ចាក់​ដី​នៅ​រដូវ​គ្មាន​ភ្លៀង​ពេល​មាន​ភ្លៀង​ជោគ​ជាំ​បែក​ភក់​អាច​ចាក់​កំទិច​ថ្ម​ថែម​រឺ​គៀរ​ភក់​ចេញ​អោយ​ដល់​គ្រឹះ​ចាស់​ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ទៅ​មក​ជា​បណ្តោះ​អាសន្ន​សិន ​ព្រោះ​ផ្លូវ​នេះ​គម្រោង​កសាង​ថ្មី​ដោយ​ចាក់​បេតុង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ