ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រឹទ្ធាចារ្យ ស៊ិ​ប សា​រិ​ន អ្នក​បញ្ចូល​សំឡេង​​ភាពយន្ត​ជំនាន់​ដំបូង​នៃ​កម្ពុជា​​នៅ​មានជីវិត​​នៅឡើយ

1 ថ្ងៃ មុន

លោក​ព្រឹទ្ធាចារ្យ ស៊ិប សា​រិ​ន ដែល​គេ​ស្គាល់​ថា ជា​អ្នក​បញ្ចូល​សម្លេង និង​សូរ​ស័ព្ទ​ភាពយន្ត​ជំនាន់​ដំបូង​នៃ​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​លោក​កំពុងរ​ស់រានមានជីវិត​នៅឡើយ​ទេ​ នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​លោក​បាន​រស់នៅ​យ៉ាង​ស្ងៀមស្ងាត់ និង​បោះបង់​ចោល​ពី​វិស័យ​ភាពយន្ត​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ…

លោក​ព្រឹទ្ធាចារ្យ ស៊ិប សា​រិ​ន ដែល​គេ​ស្គាល់​ថា ជា​អ្នក​បញ្ចូល​សម្លេង និង​សូរ​ស័ព្ទ​ភាពយន្ត​ជំនាន់​ដំបូង​នៃ​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​លោក​កំពុងរ​ស់រានមានជីវិត​នៅឡើយ​ទេ​ នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​លោក​បាន​រស់នៅ​យ៉ាង​ស្ងៀមស្ងាត់ និង​បោះបង់​ចោល​ពី​វិស័យ​ភាពយន្ត​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ក្រុម​ដំណើរ​ខ្មែរ​បានអោយ​ដឹង​ថា ក្នុង​ដំណើរ​ស្រាវជ្រាវ​ដ៏​ស្វិតស្វាញ​រុករក​មរតក​សិល្បៈ​ប្រវត្តិសាស្ត្រ​ភាពយន្ត និង​ចម្រៀង​ខ្មែរ​មុន​ឆ្នាំ​១៩៧៥ ក្រុម​ដំណើរ​ខ្មែរ​មានភ័ព្វ​វាសនា​បាន​រក​សិល្បករ​រៀមច្បង​ផ្នែក​បញ្ចូល​សំឡេង​ភាពយន្ត​ជំនាន់​ដំបូង​ដែល​មានជីវិត​ដល់​សព្វថ្ងៃ ជា​មរតក​មនុស្ស​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​ពុំ​បាន ហើយ​ក្រុម​ដំណើរ​ខ្មែរ​បាន​គោរព​អញ្ជើញលោក​ព្រឹទ្ធាចារ្យ​មក​ធ្វើ​កិច្ច​សម្ភាសន៍​ជា​ផ្លូវការ​រយៈ​ពេល​ជាង​២​ម៉ោងនៅ​ការិយាល័យ​ក្រុម​ដំណើរ​ខ្មែរ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​។

លោក​ព្រឹទ្ធាចារ្យ ស៊ិ​ប សា​រិ​ន សព្វថ្ងៃ​មាន​ជន្មាយុ​៩១​ឆ្នាំ​ហើយ បាន​រស់នៅ​យ៉ាង​ស្ងប់ស្ងាត់​ជាមួយ​កូនចៅ​លោកតា​នា​រាជធានី​ភ្នំពេញ ក្រោយ​ពី​សំរាក​ពី​ការងារ​ផ្នែក​ភាពយន្ត​តាំងពី​ឆ្នាំ​១៩៩១​មក
​ម្ល៉េះ​។ លោកតា​បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​ខ្មែរ​តាំងពី​ដើម​ទស​វត្ស​៥០​ ដោយ​ចាប់ផ្តើម​ពី​តួនាទី​ជា​អ្នកយាម​ពេល​បញ្ចាំងភាពយន្តបន្ត​មក​ជា​អ្នកលក់​សំបុត្រ​កុនតម​ក​ក្លាយជា​អ្នក​បញ្ចាំងភាពយន្ត និង​ចុង​ក្រោយ​ជា​អ្នក​បញ្ចូល​សម្លេង និង​បញ្ចូល​សូរសព្ទ​ភាពយន្ត ហើយ​លោកតា​ក៏​មាន​ជំនាញ​ជា​អ្នកនិពន្ធ​សេណា​រី​យ៉ូ​ភាពយន្ត និង​ជា​អ្នក​កាត់ត​ភាពយន្ត​ផង​ដែរ​។

ហ្វីល​ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ដែល​លោកតា​បាន​កាត់ត ​និង​បញ្ចូល​សូរសព្ទ ព្រមទាំង​សំឡេង​គឺ ព្រះរាជ​ពិធី​សោយ​ព្រះ​បរម​រាជសម្បត្តិ​នៃ​ព្រះករុណា​ព្រះ​សុរា​ម្រិ​ត និង​សម្តេចព្រះ​មហាក្សត្រ​យា​នីឆ្នាំ​១៩៥៦​។

ខ្សែភាពយន្ត​ខ្មែរ​ដំបូង​ដែល​លោកតា​បាន​បញ្ចាំង​មុនគេ​ គឺ​រឿងស៊ូ​បង់ជីវិត កុំអោយ​តែ​ខូច​ជាតិ ស្នាដៃ​របស់​លោក រឿ​ម សុ​ផុ​ន នា​រោង​ភាពយន្ត​ស៊ី​ណេ​លុ​ច្ស៍ រាជធានី​ភ្នំពេញ​។ លោកតា​បញ្ចូល​សំឡេង និង​បញ្ចូល​សូរសព្ទ​ជាដំបូង​ក្នុង​ខ្សែភាពយន្ត​បរទេស​ក្នុង​ឆ្នាំ​១៩៥៦ ជំនាន់​លោក ឳ ផូ ។
ចំណែក​ខ្សែភាពយន្ត​ខ្មែរ​ដំបូង​ដែល​លោកតា​បាន​បញ្ចូល​គឺ​រឿង រសាត់​តាម​ខ្យល់ របស់​ផលិតកម្ម​ពោធិព្រឹក្ស​ភាពយន្ត ឆ្នាំ​១៩៦៤ ជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​រឿង​របស់​លោកស្រី ណា​រី ហែម បវរកញ្ញា​លេខ​៥​នៃ​កម្ពុជា​ជំនាន់​ឆ្នាំ​១៩៥៥​។

ជំនាញ​ផ្នែក​បញ្ចូល​សំឡេង​របស់​លោកតា គឺ​លោកតា បញ្ចូល​ជា​តួរង និង​ជា​តួកំប្លែង​។ ក្នុង​មហោ​ស្រព​ភាពយន្ត​ជាតិ​លើក​ទី​១ ឆ្នាំ​១៩៦៩ លោកតា​បាន​ទទួល​ពានរង្វាន់​ផ្នែក​បញ្ចូល​សូរសព្ទ​ឆ្នើម តាម​រយះ​ខ្សែភាពយន្ត​រឿង អា​ប៊ុល​កា​សេ​ម​។ ត្បិត​តែ​លោកតា​មាន​ជន្មាយុ​ច្រើន​ក៏​ពិតមែន តែ​លោកតា​នៅ​ចង​ចាំ​យ៉ាង​ច្បាស់​នូវ​រឿងរ៉ាវ​មួយ​ចំនួន និង​រឿងរ៉ាវ​ក្នុង​សង្គម​សិល្បៈ​សម័យ​យុគមាស​យ៉ាង​ល្អ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ