ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រហែស ​! សាក​ទូរស័ព្ទ​ទុក​ចោលផ្ទុះ​ឆ្នាំង​សាក​បង្ក​ជា​ភ្លើង​ឆេះ​ពូក និង​ម៉ុង​ខ្ទេច

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មាន​ករណី​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ផ្លូវ​ដីស ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ វេលា​ម៉ោង​១៧:២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ ។…

បន្ទាយ​មាន​ជ័យ ៖ មាន​ករណី​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ផ្លូវ​ដីស ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ វេលា​ម៉ោង​១៧:២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ ។

កម្លាំង​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ល្វែង​ក្រោយ​ផ្សារ​ទឹក​ពុះ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​ប៉ោយ​ប៉ែ​ត ជា​ច្រើន​នាក់​បាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​អន្តរាគមន៍​ពន្លត់ រយៈពេល​ជាង​១​ម៉ោង​ទើប​រលត់​ទាំងស្រុង ។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ថា ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះ​១​ល្វែង​ប្រភេទ​ដែក​ជញ្ជាំង និង​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​៤​ម៉ែត្រ គុណ​៨​ម៉ែត្រ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​សម្ភារៈ និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងស្រុង ដែល​ប្រើប្រាស់​រថយន្ត​៤​គ្រឿង មាន​រថយន្ត​អធិការដ្ឋាន​នគរបាល​ក្រុង​១​គ្រឿង និង​រថយន្ត​ក្រុមហ៊ុន​កាស៊ីណូ​ទ្រូ​ពី​កា​ណា​១​គ្រឿង រថយន្ត​ក្រុមហ៊ុន​កា​ស៊ូ​ណូ​ដា​អា​ម៉ិ​ន​១​គ្រឿង ក្រុម​សង្គ្រោះ​១​គ្រឿង ដែល​ប្រើប្រាស់​ទឹក​អស់​៤​ឡាន ។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​អគ្គិភ័យ​ឆាបឆេះ​អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ឆ្នាំង​សាក​ទូរស័ព្ទ​ដែល​សាក​ទូរស័ព្ទ​ចោល ផ្ទុះ​ឆ្នាំង​សាក បណ្តាល​ឱ្យ​ឆាបឆេះ​ពូក និង​ម៉ុង​ភួយ បង្ក​អោយ​ឆាបឆេះ​ឡើង ហើយ​ត្រូវ​បាន​អន្តរាគមន៍​ពន្លត់​រយៈ​ជិត​១​ម៉ោង​ទើប​រលត់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ