ខេតត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍ជនជាតិភាគតិច ស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ សប្បាយនឹងការដាំ និងការប្រមូលផលបន្លែ ដោយសារទីផ្សារមានភាពល្អប្រសើរ ធ្វើឲ្យពួកគាត់ដោះស្រាយជីវភាពបាន ។
ការដែលធ្វើឲ្យប្រជាសហគមន៍ភូមិពូត្រុំ ទទួលបានចំណូលពីការដាំបន្លែនេះ តាមរយៈគម្រោងមូលនិធិរេដបូក កែវសីមា។ ដោយគម្រោងនេះ បានធ្វើឲ្យសហគមន៍ជនជាតិភាគតិចភូមិពូត្រុំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ បានដាំដុះបន្លែ មិនត្រឹមតែអាចផ្គត់ផ្គង់ទីផ្សារបានធំទូលាយល្អប្រសើរជាងមុន ថែមទាំងអាចលក់បានថ្លៃ បានចំណូលកើនឡើងថែមទៀត ។
បើតាមលោក ផល្លី កសិករដាំបន្លែ នៅសហគមន៍ជនជាតិភាគតិចភូមិពូត្រុំ ក្នុងសង្កាត់រមនា បានគូសបញ្ជាក់ថា កន្លងទៅការដាំដុះបន្លែនៅក្នុងសហគមន៍ប្រឈមមុខពិបាករឿងទីផ្សារ និងខ្វះបច្ចេកទេស ដែលដាំដុះរងការបំផ្លាញពីសត្វល្អិតចង្រៃ។ ប៉ុន្តែក្នុងរយៈពេល ៣ ឆ្នាំមកនេះ ដោយទទួលបានការគាំទ្រតាមរយៈគម្រោងមូលនិធិរេដបូកកែវសីមា បានផ្តល់បច្ចេកទេស នៃការដាំដុះបន្លែ ដែលធ្វើឲ្យទិន្នផលកើនឡើងជាងមុន ថែមទាំងមិនពិបាករកទីផ្សារ និងលក់បានថ្លៃថែមទៀត ។
លោក ផល្លី បានបន្តថា សមាជិកសហគមន៍ដាំបន្លែនៅភូមិពូត្រុំ ដែលមានសមាជិកជាង ៥០គ្រួសារ បានដាំដុះបន្លែ តាមរដូវកាលដូចជាស្ពៃក្តោប ស្បែក្រញាញ់ ការ៉ុត ឆៃថាវ រួមទាំងបន្លែគួបផ្សំផ្សេងទៀត ដូចជាម្ទេសអាចម៍សត្វ ស្លឹងងប់ លៅ្ព ននោង ត្រឡាច និងបន្លែតាមតំបន់មួយចំនួនទៀត ។
កសិកររូបនេះ អះអាងថា អាចរកចំណូលបានពី ៥ ទៅ ៦ម៉ឺនរៀល ហើយក្នុងមួយខែ ហើយបើផ្ទៃពី៥០០ ទី៦០០ការ៉េ ចំណូលអាចបាន ៣០០ ដុល្លារទៅ ៥០០ដុល្លារក្នុងមួយខែ ដែលចំណូលនេះ អាចយកផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយបន្លែ ដែលដាំដុះ ក៏អាចយកទៅប្រើប្រាស់ហូបក្នុងគ្រួសារ ប្រកបដោយសុវត្ថិភាពផងដែរ ។
កសិករនៅក្នុងសហគមន៍ពូត្រុំ ជាមួយគ្នា ក៏បានលើកឡើងថា ការដាំណាំពេលនេះ មានភាពខុសប្លែកពីការដាំណាំកាលពីមុន គឺទទួលបានផលល្អ ហើយមានទីផ្សារល្អ ។
លោកបញ្ជាក់ថា ៖ «តាមរយៈគម្រោងបានជួយរកទីផ្សារដល់ប្រជាសហគមន៍យើង ធ្វើឲ្យមានទីផ្សារលក់ស្រួល។ ទីផ្សារមានច្រើនឲ្យតម្លៃលើគុណភាពបន្លែរយើង ប៉ុន្តែយើងផលិត នៅមានកម្រិត ឬអាចនិយាយយើងមិនអាចផ្គត់ផ្គងគ្រប់គ្រាន់» ។
បើតាមការបញ្ជាក់របស់លោក ផល្លី ក៏បានឲ្យដឹងថា នៅពេលមានគម្រោងពីអង្កការមួយ ជួយអប់រំ បណ្តុះបណ្តាលដល់ប្រជាសហគមន៍មកបានធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងពីផលនៃការ ដាំដុះ ហើយងាកពីមុខរបចូលព្រៃកាប់ឈើ បរបាញសត្វ ដែលរបខុសច្បាប់ មកនាំដាំដាំណាំ ដែលជារបស្របច្បាប់ និងទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ហើយហូបបន្លែងមានសុខភាពល្អ ៕







ចែករំលែកព័តមាននេះ