ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យួរនំចំណី និង​ផ្លែ​ឈើ ដើរលក់ ត្អូញត្អែ​ថា​បច្ចុប្បន្ន​នេះ​លក់ដូរ​មិនសូវ​ដាច់

17 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​រស់នៅ​អាស្រ័យ​លើ​ការ​ហូប​ចុក ហើយ​មានមុខ​របរ ប្រកប​របរ និង​ជំនាញ​ផ្សេង​ៗ​គ្នា ជាក់ស្តែង​ស្ត្រី​ជា​អ្នក​លក់ដូរ​នំ ចំណី ផ្លែ​ឈើ បាន​ត្អូញត្អែ​ថា…

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​រស់នៅ​អាស្រ័យ​លើ​ការ​ហូប​ចុក ហើយ​មានមុខ​របរ ប្រកប​របរ និង​ជំនាញ​ផ្សេង​ៗ​គ្នា ជាក់ស្តែង​ស្ត្រី​ជា​អ្នក​លក់ដូរ​នំ ចំណី ផ្លែ​ឈើ បាន​ត្អូញត្អែ​ថា បច្ចុប្បន្ន​នេះ​គាត់​លក់ដូរ​មិនសូវ​ជា​ដាច់​សោះ មិនដឹង​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ?

ស្ត្រី​អ្នកលក់​នំ ចំណី ផ្លែ​ឈើ មានឈ្មោះស៊ុន ចិន្តា អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​អំពែ​ភ្នំ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រៀបរាប់​ថា គាត់​ប្រកប​របរ​ដើរ​លក់​នំ ចំណី ផ្លែ​ឈើ​តិចតួច​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ធ្វើស្រែ​រួច​។ ហើយ​នំ ចំណី ផ្លែ​ឈើ​នេះ​គឺ​គាត់​ទទួល​ពី​គេ ដោយ​ក្នុង​មួយ​ថ្ងៃ​ចំណាយ​លុយ​ជាង​១០​ម៉ឺន​រៀល មាន​ចាប់ពី​៥​ទៅ​៦​មុខ ដូច​ជា នំ​ថង់​ងួ​ន នំត្នោត ផ្លែ​ប៉ោម ផ្លែ​ពុទ្រា ផ្លែស្វាយ​។​ល​។ ដើរ​លក់​ក្នុង​ផ្សារ​កំពង់ស្ពឺ តាម​រថយន្ត​តាក់ស៊ី​ដែល​គេ​ឈប់​ចត ថ្ងៃ​ខ្លះ​គាត់​លក់​បាន​ចាប់ពី​៣​ទៅ​៥​ម៉ឺន​រៀល​។ ពេល​យក​មក​ម្តង​លក់​២​ទៅ​៣​ថ្ងៃ​បាន​លក់​អស់ ទើប​ទៅ​ទទួល​ពី​គេ​ទៀត​។

អ្នកស្រី ស៊ុន ចិន្តា បន្ត​ថា​គាត់​មាន​ប្តី​និង​កូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក ប្តី​ធ្វើស្រែ​ចំការ ចំណែក​កូន​ៗ​បន្ត​ការ​សិក្សា រូប​គាត់​ជា​អ្នក​លក់ដូរ​នំ ចំណី ផ្លែ​ឈើ​តិចតួច​នេះ​គ្រាន់​បាន​ចំនេញ​ប្រាក់​តិចតួច​គ្រាន់​ផ្គត់​ផ្គង់​គ្រួសារ និង​កូន​ៗ​បាន​រៀនសូត្រ​ខ្លះ​ដែរ​។ កាលពីមុន​គាត់​លក់ដាច់​គួរសម​ដែរ ចាប់តាំងពី​សម័យ​កូ​វិ​ដ​.១៩​វាយលុក​មក គាត់​លក់ដូរ​ហាក់បីដូចជា​មិនសូវ​ដាច់​សោះ ។ បើ​ទោះបីជា​លក់ដូរ​មិនសូវ​ដាច់​ក្តី រូប​គាត់​ក៏​នៅ​តែ​ប្រឹង​តស៊ូ ដើរ​លក់​ទាំង​ក្តៅ ទាំង​ភ្លៀង ក៏​ព្រោះតែ​តម្រូវការ​ជីវភាព​គ្រួសារ​និង​អនាគត​កូន​ៗ​របស់​គាត់​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ