រាជធានីភ្នំពេញ ៖ មន្ត្រីយោធាថ្នាក់វរសេនីយ៍ទោម្នាក់ និងជាថៅកែស្ថានីយ៍ប្រេងសារីមិច ព្រមទាំងកម្មករ៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការឃាត់ខ្លួនមន្ត្រីយោធារូបនោះធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០ នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចស្ថានីយប្រេង ដែលស្ថិតនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១ឈ្មោះតាំង សឿនភេទប្រុសអាយុ៤៨ឆ្នាំជាមន្ត្រីយោធាថ្នាក់វរៈសេនីយ៍ទោនៅក្រសួងការពារជាតិនិងជាថៅកែស្ថាននីយ៍ប្រេងសាវីម៉ិច មានលំនៅផ្ទះលេខ A៦ ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
, ២-ឈ្មោះឡុច ប៊ុននី អាយុ១៩ឆ្នាំ ជាកម្មករចាក់សាំង, ៣-ឈ្មោះអាំ សុខា ភេទប្រុស អាយុ១៨ឆ្នាំជាកម្មករចាក់សាំង និង៤-ឈ្មោះសារ៉ូ អក្ការ៉ា អាយុ១៨ឆ្នាំ ជាកម្មករចាក់សាំង។ ចំណែងជនរងគ្រោះ១-ឈ្មោះមាន សត្យា ភេទប្រុស អាយុ១៧ឆ្នាំង ជាសិស្ស, ២-ឈ្មោះផា ម៉េងហេង ភេទប្រុសអាយុ១៧ឆ្នាំ ជាសិស្ស និង៣-ឈ្មោះផល្លីរិទ្ធីរស្មី ភេទប្រុស អាយុ១៧ឆ្នាំ។
តាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជននិងគ្រោះនិងមានបទបញ្ជាពីឯកឧត្តមជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
តាមនគរបាលខណ្ឌសែនទុកបានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០២៤វេលាម៉ោងប្រមាណ១១ និង៣០ នាទីយប់ជនរងគ្រោះទាំង៣នាក់បាននាំគ្នាជិះម៉ូតូមួយគ្រឿងទៅទិញបាយឆានៅម្ដុំវត្តក្រាំងធ្នង់ដោយធ្វើដំណើរតាមផ្លូវអស់សាំងហើយបានចូលទៅចាក់សាំងនៅស្ថានីយប្រេងសាវីម៉ិចរបស់ជនសង្ស័យ។
ខណៈនោះជនសង្ស័យបានគិតថា ក្រុមជនរងគ្រោះជាអ្នកគប់ផាវចូលស្ថានីយប្រេងរបស់ខ្លួនហើយក៏នាំគ្នាដេញតាមដោយកម្មករបីនាក់ជិះម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យជាម្ចាស់ស្ថានីយ៍ក៏បានជិះរថយន្តមួយគ្រឿងដេញតាមចាប់ជនរងគ្រោះនាំមកស្ថានីយ៍ប្រេងវិញនឹងចាប់ចងដៃវាយទាត់ធាក់ជនរងគ្រោះសួរនាំបង្កឱ្យរងរបួស។នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៤ ជនរងគ្រោះទាំង៣នាក់បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ។
ដោយមានបទបញ្ជារបស់ឯកឧត្តមជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលខណ្ឌសែនសុខក៏បានសហការជាមួយនគរបាលប៉ុស្តិ៍ស្រាវជាវ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យដែលជាម្ចាស់ស្ថានីយប្រេងនិងកម្មករចាក់ប្រេងទាំងអស់៤នាក់ បញ្ជូនទៅសាកសួរនៅអធិការដ្ឋានសែនសុខដើម្បីចាត់ការតាមនិតិវិធីច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាខ្លួនពិតជាបានប្រព្រឹត្តិហិង្សាមកលើជនរងគ្រោះបណ្ដាឲ្យរងរបួសពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ